ចង់ចិញ្ចឹមត្រីឱ្យចំណេញ មកស្គាល់ក្បួនចិញ្ចឹមត្រីថ្មី១ ជួយកសិករឱ្យចំណាយតិចជាងមុន ២៨%
ធី ស្រីល័ក្ខMARCH 14 2023682 views

បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាយើង មានកសិដ្ឋានចិញ្ចឹមត្រីមិនតិចនោះទេ ក្នុងនោះមានទាំងកសិដ្ឋានដែលទើបតែបង្កើត និងមានខ្លះក៏បង្កើតជាយូរឆ្នាំមកហើយ ដោយក្នុងនោះក៏មានកសិដ្ឋានខ្លះក៏បានចំណេញពីរបរមួយនេះ ខ្លះក៏ចិញ្ចឹមហើយបានតែរួចថ្លៃដើមក៏មាន។ហេតុនេះនៅក្នុងថ្ងៃនេះក្រុមការងារចាបក្រហមនឹងធ្វើការលើកយកនូវបទពិសោធន៍ចិញ្ចឹមត្រីមួយរបស់កសិករនៅប្រទេសឥណ្ឌូនេស៊ី ដែលក្បួនចិញ្ចឹមត្រីរបស់គាត់អាចជួបឱ្យគាត់កាត់បន្ថយថ្លៃដើមបានដល់ទៅ ២៨ភាគរយឯណោះ។

លោក Gibran Huzaifah Amsi El Farizy បច្ចុប្បន្នគាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ eFishery ជាក្រុមហ៊ុនផ្គង់ផ្គង់សម្ភារផ្តល់ចំណីត្រី បង្គា ដោយស្វ័យប្រវត្តិ។មុននឹងក្លាយជាទៅជាម្ចាស់ក្រុមហ៊ុនផលិតសម្ភារនេះ លោក Gibran គឺជានិស្សិតម្នាក់រៀនជំនាញជីវវិទ្យានៅសាកលវិទ្យាល័យ Bandung Institute of Technology ប្រទេសឥណ្ឌូនេស៊ី។

107202123 1677749526413 20220626 Ef S00041

73. E Fishery Launches New Mobile App for Its Partners

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា នៅអំឡុងពេលកំពុងសិក្សាលោកបានមើលឃើញថាការចិញ្ចឹមត្រីជារបរដែលមានតម្រូវការទីផ្សារខ្ពស់ណាស់របស់ពិភពលោក ហេតុនេះនៅអំឡុងឆ្នាំ ២០១២ លោកក៏បានបង្កើតកសិដ្ឋានចិញ្ចឹមត្រីផ្ទាល់ខ្លួនចំនួន ៧៦ស្រះ ។ប៉ុន្តែក្រោយចិញ្ចឹមបានមួយឆ្នាំលោកមើលឃើញថាការចិញ្ចឹមនេះខាត ព្រោះតែការផ្តល់ចំណីមិនត្រឹមត្រូវនិងកង្វះខាតក្នុងការធ្វើដែលជាហេតុនាំឱ្យស្រះត្រីលោកខាតបែបនេះ។

ដោយមើលឃើញពីបញ្ហានេះហើយទើបនៅអំឡុងឆ្នាំ ២០១៣ លោក Gibran ក៏បាននឹកឃើញគំនិតបង្កើតម៉ាស៊ីនផ្តល់ចំណីត្រីដោយស្វ័យប្រវត្តិនេះឡើងមក ដោយបានដាក់ឈ្មោះថា eFishery។ eFishery គឺជាឧបករណ៍មួយដែលជួយសម្រួលការងារយ៉ាងច្រើនទៅដល់កសិករទៅលើការដាក់ចំណីត្រី ព្រោះឧបករណ៍នេះវាជួយកំណត់ចំណីបានត្រឹមត្រូវខុសពីដាក់ចំណីដោយដាំ ដែលវាអាចច្រើនពេកឬតិចពេកដែលនាំឱ្យវាក្លាយទៅជាការខ្ជះខ្ជាយ។

107183510 1674633482235 Gettyimages 1242114936 Indonesia Fish Farm

ចំពោះក្បួនទី២ដែលធ្វើឱ្យសហគ្រិនរូបនេះរកប្រាក់ចំណេញបានច្រើនជាមុនហើយថ្លៃចំណាយអស់កាន់តែតិចនោះគឺការបង្កាត់ពូជត្រីដោយខ្លួនឯង។ដែលរាល់ដងការទិញពូជត្រីធ្វើឱ្យលោកចំណាយចន្លោះពី ៧០ ទៅ ៩០ ភាគរយក្នុងចំណាយថ្លៃដើមសរុបរីឯការបង្កើតម៉ាស៊ីផ្តល់ចំណីអាជួយឱ្យលោកកាត់បន្ថយថ្លៃចំណាយបាន ២៨ភាគរយនៃថ្លៃចំណាយសរុប។ហើយសព្វថ្ងៃនេះ eFishery បម្រើកសិករជិត 60,000 នាក់ និងស្រះប្រហែល 280,000 នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

គួរបញ្ជាក់ផងដែរថា សម្រាប់ការចិញ្ចឹមត្រីដែលជួយឱ្យប្រជាកសិករយើងចំណេញថ្លៃដើមជាងមុនបាននោះគឺ ការបង្កាត់ពូជត្រីដោយខ្លួនឯង និង មួយទៀតគឺការប្រើប្រាស់ម៉ាស៊ីនផ្តល់ចំណីស្វ័យប្រវត្តិ៕

Blog Cover

អត្ថបទដោយ៖សម្បតិ្ត សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia