​​ញ៉ាំទុរេនមួយឆ្អែត អស់តែជាង១០$ ឈានជើងទៅថៃកុំភ្លេចចូលកន្លែង១ ចាប់ដៃគូញ៉ាំបែកពោះ
នៅ ហៀងMAY 23 202230.7 K views

ប្រិយមិត្តមានចាំទេកាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ប្រទេសថៃបានបង្កើតវេទិកាដេញថ្លៃទុរេនមួយផ្លែមានតម្លៃរហូតដល់ ៤៨,០០០ដុល្លារ ដែលធ្វើឱ្យល្បីពេញពិភពលោក ហើយនាំឱ្យទុរេនថៃកាន់តែមានប្រជាប្រិយ ហើយក៏លក់បានថ្លៃទៀត ។ ស្រដៀងគ្នានេះដែរ​ក្រឡេក​ទៅ​មើល​សណ្ឋាគារមួយមានឈ្មោះថា Baiyoke Sky នៅក្នុង​ប្រទេស​ថៃ ថ្មីៗ​នេះគេបានរៀបចំកម្មវិធីមួយជាលក្ខណៈ​ប៊ូហ្វេ​ទុរេន​​ ដែលមនុស្សចាយលុយប្រមាណជាង១០ដុល្លារប៉ុណ្ណោះ ប៉ុន្តែអាចញ៉ាំមួយឆ្អែត នេះបើយោងតាមការចុះផ្សាយគេហទំព័ REALDURIAN កាលពីពេលកន្លងទៅនេះ ។

េឹបវាេចសខា

កម្មវិធីមួយដែលមានឈ្មោះថា Durian Buffet Festival ត្រូវបានគេរៀបចំឡើងនៅក្នុងសណ្ឋាគារ Baiyoke Sky ជាន់ទី១៨ ដែលក្នុងនោះមានបង្អែមទុរេនចំនួនរហូតទៅដល់ ៥០មុខ ដូចជាបង្អែមទុរេន ប្រភេទទុរេនអង្ករដំណើប  ទុរេនចាហួយ ទុរេនការ៉េម ទុរេនចំហុយ និងមានប្រភេទទុរេនជាច្រើនមុខទៀតសម្រាប់ឱ្យមនុស្សចូលទៅញ៉ាំមួយឆ្អែត ។  

Vedscs

យ៉ាងណាមិញចំពោះការចូលទៅញ៉ាំក្នុងម្នាក់ចំណាយ ៤៩០ បាត ស្មើនឹង ១៤ដុល្លារក្នុងមួយវគ្គ ដែលក្នុងនោះគេកំណត់ពេលត្រឹមតែ ១ ម៉ោង៣០នាទីតែប៉ុណ្ណោះ និងមានអ្នកចាំឈរមើល៣នាក់ក្នុងមួយតុ ជាមួយគ្នានេះដែរក្នុងករណីដែលញ៉ាំមិនអស់ពីចាន មានន័យថាមិនអស់ ១ភាគ៣នៃទុរេនក្នុងចាន គេនឹងត្រូវនិន័យ ២៩ដុល្លារ។

Ervdcsx

ខាងលើនេះវាគ្រាន់តែជាបទពិសោធន៍ថ្មីមួយ សម្រាប់បងប្អូនដែលនិយម និងចូលចិត្តទទួលទានទុរេន ហើយវាក៏ជាល្បិចមួយដែរ នៅក្នុងការធ្វើយុទ្ធសាស្រ្តទីផ្សារទុរេននៅក្នុងស្រុកថៃ ពោលគឺគេតែងតែមានក្បួនថ្មីៗជានិច្ច ដើម្បីឱ្យកសិករដែលជាអ្នកដាំដុះទុរេនមានទីផ្សារ ទុរេនមានប្រជាប្រិយល្បីដល់ពិភពលោក និងអាចនាំចេញបានច្រើនថែមទៀត ។

Vdcse

សូមជម្រាបថា មុននឹងបងប្អូនអាចចូលញាំកន្លែងខាងលើបាន បងប្អូនត្រូវប្រាកដថា យើងគ្មានជំងឺអ្វីមួយនៅជាប់ខ្លួន ដូចជាទឹកនោមផ្អែម ឬមានបញ្ហាសុខភាពផ្សេងៗ ហើយនៅកន្លែងនោះក៏ គេមានរៀបចំឡានពេទ្យរួចជាស្រេច ដើម្បីការពារនៅពេលដែលមានបញ្ហាអ្វីមួយចំពោះអ្នកដែលចូលរួមញ៉ាំទុរេននៅក្នុងកម្មវិធីនោះ ។

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia