មោទនភាព! DRSB Express ក្លាយជាក្រុមហ៊ុនកូនខ្មែរ ឈានមុខគេក្នុងវិស័យជួយទិញ និងដឹកជញ្ជូនទំនិញពីចិន
Kan DaraJULY 2 2025

នៅក្នុងវិស័យសេវាកម្មជួយទិញ និងការដឹកជញ្ជូនទំនិញពីប្រទេសចិនមកកាន់កម្ពុជា ដែលភាគច្រើនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនបរទេស DRSB Express បានក្លាយជាក្រុមហ៊ុនខ្មែរ ១០០% តែមួយគត់ដែលកំពុងតែនាំមុខគេ និងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងបទពិសោធន៍ជាង ៩ឆ្នាំ។ 

ជាមោទកភាពមួយ App DRSB Express បានក្លាយជា App ទិញអីវ៉ាន់ពីចិនដ៏ពេញនិយម ហើយកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងលើបណ្តាញសង្គមពីសំណាក់ បុគ្គលល្បីៗ, Influencers និងអ្នកផលិតមាតិកាជាច្រើន ដែលជាភស្តុតាងនៃគុណភាព និងទំនុកចិត្តខ្ពស់។ ជាក់ស្តែង កម្មវិធីទូស័រព្ទមួយនេះ បានជាប់ចំណាត់ថ្នាក់លេខ១ ទាំងក្នុង App Store និង Play Store ដែលមានអ្នកប្រើប្រាស់ជិត ៥០ម៉ឺននាក់។ ទាំងនេះស្តែងឲ្យឃើញថា DRSB Express បាននឹងកំពុងតែបន្តឆ្ពោះទៅមុខប្រកដដោយភាពលេចធ្លោនាំមុខគេ ក្រោមចក្ខុវិស័យដ៏មុតស្រួចក្នុងការផ្តល់សេវាកម្មឲ្យល្អបំផុតជូនអតិថិជនគ្រប់ៗរូប។

គូសបញ្ជាក់ផងដែរថា តាមរយៈ App នេះ អ្នកប្រើប្រាស់អាចទិញបានទំនិញរហូតដល់ទៅ ៦០លានមុខ ពី App ចិនដូចជា Taobao, Tmall, 1688 ជាមួយតម្លៃដើមពីរោងចក្រផ្ទាល់ ដោយពុំចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល និងមិនគិតថ្លៃបន្ថែមពីលើតម្លៃអីវ៉ាន់ឡើយ។ ខណៈនេះជាច្រកទ្វារធំមួយឲ្យប្រជាជនខ្មែរទទួលបានសេរីភាពក្នុងការជ្រើសរើសទំនិញដ៏សម្បូរបែប ក្នុងតម្លៃសមរម្យបំផុត។

អ្វីដែលពិសេសជាងនេះទៀត DRSB Express មានមធ្យោបាយដឹកជញ្ជូនទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ មានឃ្លាំងដាក់ទំនិញផ្ទាល់ខ្លួនដែលមានទីតាំងធំទូលាយ និងអាចផ្ទុកទំនិញបានរហូតដល់រាប់ពាន់ម៉ែត្រគូប ទាំងនៅក្នុងប្រទេសចិន និងខ្មែរ។ បច្ចុប្បន្នក្រុមហ៊ុនខ្មែរមួយនេះ មានសាខានៅក្នុងស្រុកចំនួន ៣០ទីតាំង និងបន្តបើកជាបន្តបន្ទាប់ទូទាំងប្រទេសកម្ពុជា ដោយផ្តល់សេវាកម្មបម្រើអតិថិជន ២៤ម៉ោង លើសពីក្រុមហ៊ុនដទៃទៀត៕

ទាញយក App DRSB Express៖​ https://drsbexpress.com/download 

សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

- Telegram : 077 621 555 https://t.me/DRSB_CC1

- Tel: 015 621 555 / 077 621 555

1 Large

2 Large
3 Large

5 Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia