ចង់ធ្វើបណ្ណបើកបរ និង លិខិតឆ្លងដែន តើត្រូវការឯកសារ និងអស់លុយប៉ុន្មានទើបអាចធ្វើបាន?
ធី ស្រីល័ក្ខDECEMBER 2 20227 K views

អត្ថបទនេះរៀបចំឡើងសម្រាប់ឆ្លើយតបដើម្បីសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើបណ្ណបើកបរ និងចង់ធ្វើលិខិតឆ្លងដែនក្នុងការធ្វើដំណើរទៅក្រៅប្រទេស។ ហើយខាងក្រោមនេះជាឯកសារនិងតម្លៃដែលបងប្អូនគួរមានពេលទៅធ្វើបណ្ណបើកបរឬលិខិតឆ្លងដែន។

ចំពោះ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ និងប្តូរបណ្ណបើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់បណ្ណបើកបរយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវាសាធារណៈ ដែលកំណត់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា នៅផ្សារទំនើបអ៊ីអន១ ផ្សារទំនើបអ៊ីអន២ អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត មជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តធុនធ្ងន់ និងនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ។

ចំពោះ បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយឡែកចំពោះបណ្ណបើកបរចាប់ពីប្រភេទ គ ឡើងទៅលោកអ្នកតម្រូវឱ្យទៅរៀននៅសាលាបង្រៀនបើកបរដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើកបរទើបមានសិទ្ធិដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។

យោងតាមការឱ្យដឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ចំពោះឯកសារដែលត្រូវមានពេលប្រឡងយកបណ្ណបើកបររួមមាន៖

១.សម្រាប់ការប្តូរ ពន្យារ ទុតិយតា និងតតិយតា បណ្ណបើកបរប្រភេទ ក មានតម្លៃ ២០,០០០រៀល និងប្រភេទ ខ គ ឃ និង ង មានតម្លៃ ៣០,០០០រៀល ។ឯកសារចាំបាច់ចំពោះពលរដ្ឋខ្មែរ ក្នុងការប្រឡងយកបណ្ណបើកបរប្តូរនិងពន្យាសុពលភាពរួមមាន ៖

  • អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថតចម្លងដែលមានបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
  • រូបថត ៤គុណ៦ ផ្ទៃពណ៍ចំនួន ៣សន្លឹក
  • លិខិតបញ្ជាក់កាយសម្បទា
  • បណ្ណបើកបរចាស់ (សម្រាប់ការប្តូរ ពន្យារ ទុតិយតា និងតតិយតា)
  • វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាពីសាលាបង្រៀនបើកបរយានយន្ត (សម្រាប់ការប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ និង ង)

២.ឯកសារចាំបាច់ចំពោះជនបរទេសដែលចង់ប្រឡងយកបណ្ណបើកបររបស់ប្រទេសកម្ពុជាវិញរួមមាន ៖

  • លិខិតឆ្លងដែន
  • ទិដ្ឋាការដែលមានសុពភាព
  • លិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
  • រូបថត ៤គុណ៦ ផ្ទៃពណ៍ស ចំនួន ៣ សន្លឹក
  • លិខិតបញ្ជាក់កាយសម្បទា
  • បណ្ណបើកបររបស់ជាតិខ្លួនដែលមានសុពលភាពក្នុងករណីមិនមែនជាភាសាអង់គ្លេស ឬបារាំងត្រូវបកប្រែជាភាសាអង់គ្លេសឬខ្មែរពីស្ថានទូតនៃប្រទេសរបស់ខ្លួន (សម្រាប់ប្តូរបណ្ណបើកបរ)
  • តម្លៃសេវាប្តូរបណ្ណបើកបរ ១២០,០០០រៀល

1549854406

A C170 F33 4944 4854 Ab A4 313 C942

ជាមួយគ្នានេះ ចំពោះការធ្វើលិខិតឆ្លងដែនបើយោងតាមការផុសលើផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា ចំពោះការធ្វើលិខិតឆ្លងដែរតម្រូវឱ្យមានឯកសារ និងតម្លៃទៅតាមរយៈពេលដូចខាងក្រោម៖

១. ឯកសារសម្រាប់ធ្វើលិខិតឆ្លងដែន

សម្រាប់ពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត រួមជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីអត្តសញ្ញាណសញ្ជាតិខ្មែរ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

សម្រាប់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខអក្សរពីឪពុកម្តាយ ឬអាណាព្យាបាល ដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និងសេចក្តីចម្លងសំបុត្រកំណើត។

២.បែបបទ នៃការផ្តល់លិខិតឆ្លងដែន

អ្នកស្នើសុំលិខិតឆ្លងដែនធម្មតា ត្រូវបំពេញពាក្យសុំលិខិតឆ្លងដែនមួយច្បាប់ ដែលត្រូវផ្តិតស្នាមម្រាមដៃ ថតរូប និងចុះហត្ថលេខាផ្ទាល់នៅនាយកដ្ឋានលិខិតឆ្លងដែន ឬសាខាលិខិតឆ្លងដែនភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៣.តម្លៃ និងរយៈពេលអតិបរមាសម្រាប់ការផ្តល់សេវា (ថ្ងៃធ្វើការ)

  • សម្រាប់មនុស្សចាស់ មានសុពលភាព ១០ឆ្នាំ
  • សេវាធម្មតា តម្លៃ ១០០$ រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ
  • សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១៥០$ រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ
  • សាវាឆាប់រហ័ស តម្លៃ ២០០$ រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការ

  សម្រាប់កូនក្មេង អាយុក្រោម០៦ឆ្នាំ មានសុពលភាព ០៥ឆ្នាំ

  • សេវាធម្មតា តម្លៃ ៨០$ រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ
  • សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១២០$ រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ
  • សេវាឆាប់រហ័ស តម្លៃ ១៦០$ រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការ
  • ចំពោះការផ្តល់សេវាឆាប់រហ័សនៅតាមបណ្តាសាខា នឹងត្រូវផ្តល់ជូនក្នុរយៈពេល ៣(បី)ថ្ងៃ យ៉ាងយូរ។

៤.ទីតាំងផ្តល់សេវា

-នាយកដ្ឋានលិខិតឆ្លងដែន នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

-សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២

-សាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

20882325 466248790423600 6449912083755107461 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia