ស្រ្តីខ្លាំង១រូបនេះ អាចនឹងចូលមកជំនួស លោក Joe Biden ប្រជែងសន្លឹកឆ្នោតជាមួយលោក Trump
Ping Chou EngJULY 22 2024752 views

ក្រោយលិខិតរបស់សេតវិមាន ជូនដំណឹងថាលោក Jeo Biden នឹងដកខ្លួនឈប់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់អាណត្តិថ្មី លោក Jeo Biden បានគាំទ្រឱ្យ អនុប្រធានាធិបតីរបស់លោកគឺលោកស្រី  Kamala Harris សម្រាប់ការតែងតាំងជាប្រមុខគណបក្សប្រជាធិបតេយ្យ។

 

Harris Labor Rule 1536x1025

 

ក្នុងនោះលោកបៃឌិនបានបង្ហោះសារគាំទ្រនៅលើគណនីផ្ទាល់ខ្លួនយ៉ាងដូច្នេះថា មិត្តអ្នកប្រជាធិបតេយ្យរបស់ខ្ញុំទាំងឡាយ! ខ្ញុំបានសម្រេចចិត្តមិនទទួលយកការតែងតាំងនេះ ហើយផ្តោតលើថាមពលរបស់ខ្ញុំទាំងអស់លើភារកិច្ចរបស់ខ្ញុំជាប្រធានាធិបតីសម្រាប់រយៈពេលដែលនៅសល់នៃអាណត្តិរបស់ខ្ញុំ។ ការសម្រេចចិត្តដំបូងរបស់ខ្ញុំក្នុងនាមជាអ្នកជ្រើសរើសប្រធានគណបក្សនៅឆ្នាំ ២០២០ គឺជ្រើសរើសលោកស្រី Kamala Harris ជាអនុប្រធានរបស់ខ្ញុំហើយវាគឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំបានធ្វើ។

 

ថ្ងៃនេះខ្ញុំចង់ផ្តល់ការគាំទ្រ និងគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យ Kamala ក្លាយជាបេក្ខភាពគណបក្សរបស់យើងនៅឆ្នាំនេះ គណបក្សប្រជាធិបតេយ្យ - វាដល់ពេលដែលត្រូវរួមគ្នា ហើយផ្តួល Trump  តោះ​នាំ​គ្នា​ធ្វើ។

 

452301820 529263939678105 8873686244528751049 N

 

យ៉ាងណាមិញទោះបីជាលោក Biden បានបង្ហាញការគាំទ្រពេញទំហឹងរបស់លោកនៅពីក្រោយលោកស្រី Harris ក៏ដោយប៉ុន្តែគាត់មិនមានអំណាចពេញលេញក្នុងការជ្រើសរើសអ្នកជំនួសគាត់ទេ ព្រោះគណៈប្រតិភូគណបក្សប្រជាធិបតេយ្យជាអ្នកត្រូវធ្វើការលើបញ្ហានេះ។

 

លោកស្រី Kamala Harris មានអាយុ ៥៩ឆ្នាំ គឺជាអនុប្រធានដែលកំពុង ទទួលការចាប់អារម្មណ៍និងពេញចិត្តពីមនុស្សជាច្រើនថា លោកស្រីគឺជាជម្រើសដ៏លេចធ្លោបំផុត បន្ទាប់ពីការសម្រេចចិត្តរបស់ចាកចេញពីបេក្ខភាពរបស់លោក Jeo Biden។

 

គួរជម្រាបផងដែរថាលោកស្រី​ Kamala​ Devi Harris គឺជាអ្នកនយោបាយចាស់វស្សាមួយរូបដែល ជាអនុប្រធានទី៤៩ បច្ចុប្បន្នរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០២១ ក្រោមប្រធានាធិបតី Joe Biden ហើយ លោកស្រីក៏ជាអនុប្រធានាធិបតីស្ត្រីដំបូងគេ និងជាមន្ត្រីស្ត្រីដែលមានឋានៈខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលមានដើមកំណើតអាហ្វ្រិក-អាស៊ី-អាមេរិកផងដែរ៕

 

Gettyimages 2154632488

 

អត្ថបទដោយ​៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia