ប្រសិនជាបងប្អូនជាអ្នកលក់អនឡាញ ឬជាអ្នកផលិតមាតាកា នៅពេលដែលផុសទៅមិនសូវមានអ្នកចុចឡែកច្រើន ឬមានអ្នកចុចស៊ែរច្រើនសូមបងប្អូនកុំឆ្ងល់ ខណៈកន្លងទៅនេះ Facebook ធ្លាប់បានបង្ហើបពីទម្រង់មាតិកា ៤ប្រភេទបើបងប្អូននៅតែបន្តផុសនោះ Facebook កាន់តែបិទមិនឱ្យមានអ្នកឃើញ។
១.មាតិកាប្រៀបធៀប៖ ចំពោះទម្រង់មាតិកាប្រៀបធៀបនេះ គឺពេញនិយមខ្លាំងណាស់សម្រាប់អ្នករកស៊ីលើបណ្តាញសង្គម Facebook ពោលគឺពួកគាត់ចូលចិត្តផុសរូបប្រៀបធៀប មុននិងក្រោយពេលប្រើផលិតផល ឬអង់គ្លេសហៅថា (Before & After) ដែលបង្ហាញពីលទ្ធផលនៃការការប្រើប្រាស់ផលិតផលរបស់ខ្លួន ឧទាហរណ៍ដូចជាពីដៃសម្បុរខ្មៅ ទៅជាស ជាដើម។ ប៉ុន្ដែអ្នកមានដឹងទេថា ការផុសបែបនេះ Facebook របស់អ្នកអាចនឹងជួយបញ្ហានៅថ្ងៃណាមួយ។
មែនទែនទៅ Facebook មានគោលការណ៍មួយយ៉ាងតឹងរឹង គឺបញ្ហាប្រកាន់ពូជសាសន៍ និងពណ៌សម្បុរ ហើយការផុសរូប Before & After នៅលើផេក បង្ហាញរូបភាព ដៃពីខ្មៅ ទៅស បែបនេះ រ៉ូបូតរបស់ Facebook មិនបានគិតថា វាជាការបង្ហាញពីលទ្ធផលនៃការប្រើផលិតផលទេ ប៉ុន្ដែវាគិតថាយើងកំពុងតែប្រឆាំងគោលការណ៍របស់ Facebook ដោយធ្វើការរើសអើងពណ៌សម្បុរ និងពូជសាសន៍។
ដូច្នេះហើយ សម្រាប់អ្នកដែលឧស្សាហ៍ផុសបែបនេះ Facebook នឹងទម្លាក់ Engagement លែងសូវឱ្យមនុស្សឃើញ ជាហេតុទាញឱ្យផេករបស់អ្នកធ្លាក់ ហើយករណីខ្លះអាចឈានដល់ការបិទ Ad Account លែងឱ្យ Boost ថែមទៀតផង ប្រសិនបើធ្វើខុសដដែលៗញយដង។
២. ចំណងជើងវែងៗ មិនពាក់ព័ន្ធជាមួយខ្លឹមសារ៖ សម្រាប់គណនីខ្លះបង្ហោះមាតិកាជាមួយនឹងចំណងជើងវែងៗ មិនពាក់ព័ន្ធជាមួយវីដេអូ និងមាន hashtags ច្រើនពេក ក៏ត្រូវហ្វ៊េសប៊ុកកាត់បន្ថយការចែកចាយមិនឱ្យគេមើលឃើញច្រើន បិទសិទ្ធិសម្រាប់ការលុយ និងអាចឈានដល់ការចាប់លែងអនុញ្ញាតឲ្យផុសតែម្តង។
៣. ស្ទង់មតិយោបល់៖ បន្ថែមពីមាតិកាខាងលើហ្វេសប៊ុកក៏កំពុងសាកល្បងមុខងារមួយលើមាតិកាគ្រប់ប្រភេទ សម្រាប់ស្ទប់ស្ទង់មតិយោបល់ (Comment Feedback) ដែលសមរម្យឬមិនសមស្របលើការសន្ទនាតាមផុសនោះ Facebook នឹងកែលម្អ ពិសេសសម្រាប់ការបញ្ចេញមតិមិនសមរម្យពាក់ព័ន្ធនឹងផុសជាដើម។
៤. មាតិកាបញ្ឆោត និងឥតប្រយោជន៍ ៖ តទៅ Facebook នឹងកាត់បន្ថយចំនួនអ្នកមើលលើគណនីណាដែលចែករំលែកមាតិកាឥតប្រយោជន៍។ ជាមាតិកាដែលក្លែងបន្លំភ្នែកអ្នកទស្សនា ដូចជាវីដេអូមួយយកពីម្ចាស់ដើមមកផុសតច្រើន ដូចៗគ្នានោះ ហ្វេសប៊ុកនឹងកាត់បន្ថយចេញពី News Feed របស់អ្នកទស្សនា ឬបិទមិនឱ្យមាតិកានោះដល់ភ្នែកអ្នកមើលតែម្តង។