ជិតដាច់ឆ្នាំ ២០២៤ហើយ! ចំណូលនៅមិនច្បាស់លាស់ កុំប្រញាប់យកលុយធ្វើរឿង៤នេះ បើមិនចង់ឆ្នាំក្រោយបំណុលរុំកោះ
ធី ស្រីល័ក្ខOCTOBER 14 202482 views

ធ្មេចបើកៗ ឆ្នាំ២០២៤ ជិតកន្លងផុតទៅហើយ ចំណែកឯឆ្នាំថ្មីក៏ខិតចូលមកដល់ អ្នកណាៗក៏មានក្តីប្រាថ្នាចង់សល់លុយ សល់ទ្រព្យនៅឆ្នាំថ្មីនេះដែរ ក៏ប៉ុន្តែប្រសិនជាបងប្អូននៅតែមានចំណូលនៅមិនច្បាស់លាស់ក្នុងឆ្នាំចាស់ទេ កុំប្រញាប់យកលុយទៅធ្វើរឿងទាំង៤នេះឱ្យសោះ បើមិនចង់ឆ្នាំក្រោយឱ្យបំណុលរុំកោះទេ៖

 

.ចាប់ផ្ដើមអាជីវកម្មធំពេក

ការសម្រេចចិត្តចេញរកស៊ីតាមក្ដីស្រមៃគឺជារឿងល្អ ប៉ុន្តែបើអ្នកចាប់ផ្ដើមធំពេក វាអាចនាំឱ្យអ្នកមានបញ្ហា ហើយបញ្ហាប្រឈមនឹងរឹតតែធ្ងន់បើអ្នកគ្មានចំណូលសម្រាប់ទប់ទល់គ្រប់គ្រាន់។ ដើម្បីការពារខ្លួន អ្នកគួរតែចាប់ផ្ដើមពីតូចទៅសិន កុំហក់លោតខ្ពស់ពេក សន្សឹមៗសិន ទៅមុខម្ដងបន្តិចៗ ទើបអាចលូតលាស់រឹងមាំល្អមិនប្រហោងក្នុង។

 

. ប្រញាប់បង់ផ្ទះពេក

ការមានផ្ទះជារបស់ខ្លួនអាចធ្វើឱ្យជីវិតរបស់អ្នកមានលំនឹង ប៉ុន្តែបើអ្នកបង់រំលស់ផ្ទះទាំងដែលចំណូលរបស់អ្នកមិនទៀងទាត់។ វាអាចធ្វើឱ្យអ្នកមានបញ្ហាបើថ្ងៃណាមួយអ្នកបាត់បង់លទ្ធភាពបង្កើតចំណូល ឬក៏បើខែណាមួយចំណូលរបស់អ្នកធ្លាក់ចុះខ្លាំង អ្នកមុខជាគ្មានលទ្ធភាពទ្រទ្រង់ជីវភាពព្រមទាំងបង់ប្រាក់ប្រចាំខែឱ្យបានទាន់ពេលឡើយ។

 

. កុំបង់រំលស់របស់ដើម្បីបង្អួតអ្នកដទៃ

នេះគឺជាការបង់រំលស់ដ៏ឆោតល្ងង់មួយដែលមិនបានជួយឲ្យចំណូលអ្នកកើនឡើងនិងជីវភាពអ្នកកាន់តែប្រសើរឡើងឡើយ។ ផ្ទុយទៅវិញធ្វើឲ្យអ្នកត្រូវចំណាយលុយអស់ច្រើនដើម្បីទិញរបស់បង្អួតអ្នកដទៃដែលធ្លាប់មើលងាយអ្នកឬទិញរបស់មកប្រើឲ្យគេមើលមកឡូយ។ មនុស្សជាច្រើនបានជួបបញ្ហាលុយកាក់ធ្លាក់នៅក្នុងបញ្ហាបំណុលដោយសារតែបង់រំលស់របស់ដើម្បីឡូយឆាយនេះឯង។

 បើអ្នកបង់រំលស់ ហើយប្រើប្រាស់របស់នោះដើម្បីបង្កើតចំណូលនោះមិនជាបញ្ហានោះទេ តែបើបង់រំលស់ដើម្បីបានរបស់មកបង្អួតគេគឺមិនមែនជាការចាយលុយឆ្លាតវៃឡើយ។

 

៤. វិនិយោគលើអ្វីដែលខ្វះជំនាញ

ពិតហើយដែលគេនិយាយថា ការវិនិយោគគឺជាផ្លូវបង្កើតចំណូលអកម្មដ៏ល្អមួយ ប៉ុន្តែការវិនិយោគដែលខ្វះជំនាញនិងចំណេះដឹង អាចធ្វើឱ្យអ្នកទទួលបាននូវលទ្ធផលមិនល្អឡើយ។ មិនថាអ្នកមានលុយតិចឬច្រើនឡើយ មុននឹងសម្រេចចិត្តធ្វើការវិនិយោគលើអ្វីមួយ ត្រូវសិក្សាឱ្យបានច្បាស់ជាមុនសិនផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia