គួរដឹង! ចង់លុប ឬ ចង់បន្ថែមសមាជិកចូលសៀវភៅស្នាក់នៅ ត្រូវមានឯកសារទាំងអស់នេះ
ធី ស្រីល័ក្ខFEBRUARY 28 20231.1 K views

ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើការបន្ថែមសមាជិក ឬលុបចេញក្នុងសៀវភៅស្នាក់នៅបងប្អូនត្រូវមានឯកសារដូចខាងក្រោមនេះ ៖

១.ការបន្ថែមសមាជិកក្នុងសៀវភៅស្នាក់នៅ

មេគ្រួសារ ឬអ្នកតំណាងត្រូវស្នើសុំបន្ថែមសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានការបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និងភ្ជាប់ឯកសារណាមួយមានដូចខាងក្រោម៖

  • កូនទើបកើតត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
  • ក្នុងករណីអ្នកទើបរៀបអាពាហ៍ពិពាហ៍ត្រូវភ្ជាប់ជាមួយសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
  • ផ្លាស់ចូលត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន
  • ចេញពីពន្ធនាគារត្រូវមានសាលក្រមដោះលែងពីតុលាការ និងដីកាដោះលែងពីពន្ធនាគារ
  • សមាជិកគ្រួសារខ្មែរដែលវិលត្រឡប់មកពីក្រៅប្រទេសត្រូវមានលិខិតបញ្ជាក់អំពីការធានាអះអាងពីមេគ្រួសារ ឬសាក្សី។
  • ២.ការលុបឈ្មោះចេញពីសៀវភៅស្នាក់នៅ

    មេគ្រួសារ ឬអ្នកតំណាងត្រូវស្នើសុំលុបឈ្មោះសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានការបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និងភ្ជាប់ឯកសារណាមួយមានដូចខាងក្រោម៖

    • ស្លាប់ត្រូវមានសេចក្តីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់មរណភាព
    • ផ្លាស់ចេញត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន
    • ជាប់ពន្ធនាគារ ត្រូវមានសាលក្រមផ្តន្ទាទោស
    • ផ្តាច់សមគ្គសង្វាស ត្រូវមានសាលក្រមលែងលះ
    • កូនដែលត្រូវឪពុក ម្តាយកាត់កាល ត្រូវមានសាលក្រមកាត់កាល
    • ពលរដ្ឋខ្មែរលះបង់សញ្ជាតិ ត្រូវមានព្រះរាជក្រឹត្យលះបង់សញ្ជាតិខ្មែរ។

    ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

    អត្ថបទដោយ៖សម្បត្តិ សុខឡាង

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia