ក្រសួង-ស្ថាប័នជំនាញនឹងចាត់វិធានការក្តៅ លើក្រុមហ៊ុន-បុគ្គលដែលយកឯកសារទាំង ៤នេះ ដើម្បីធានាក.ម្ចី
Kan DaraSEPTEMBER 8 20251.1 K views

ក្រុមហ៊ុន ឬបុគ្គលដែលទទួលយក អត្តសញ្ញាណប័ណ្ណ, សៀវភៅស្នាក់នៅ, ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (សស) សម្រាប់ធានាលើកម្ចី នឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរវាងក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។

 

ការព្រមានរបស់ក្រសួង-ស្ថាប័នជំនាញនេះ គឺធ្វើឡើងបន្ទាប់ពីសង្កេតក្រុមហ៊ុន​ និងបុគ្គលមួយចំនួនបានធ្វើអាជីវកម្មផ្តល់កម្ចីខុសច្បាប់ក្រោមរូបភាពជាច្រើន។ ដូចជា៖ លុយរាប់ ការបញ្ចាំ ការផ្តល់ប្រាក់កម្ចីដោយផ្ទាល់ និងតាមអនឡាញ ជាដើម។ ជាពិសេសមានបុគ្គលមួយចំនួន ឈានដល់ការធ្វើសកម្មភាពគំរាមកំហែង បំភិតបំភ័យ រៀបចំខសន្យាមិនសុចរិត និងកេងចំណេញហួសហេតុ ព្រមទាំងរក្សាទុកឯកសារទាំងនោះថែមទៀត ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

 

ក្នុងនោះ ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សូមក្រើនរំលឹកជាថ្មីម្តងទៀតដល់នីតិបុគ្គល ឬរូបវន្តបុគ្គលឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដូចដែលបានរៀបរាប់ខាងលើ។ ក្នុងករណីនៅតែបន្តសកម្មភាពល្មើសនឹងបម្រាមខាងលើនេះ នីតិបុគ្គល ឬរូបវន្តបុគ្គលនោះ នឹងត្រូវទទួលរង ទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

Screenshot 2025 09 08 at 10.52.47 in the Morning

 Screenshot 2025 09 08 at 10.53.08 in the Morning

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia