ក្រោយជួយផ្សព្វផ្សាយអង្គវត្តទៅកាន់ពិភពលោក តារាជួរមុខកូរ៉េខាងត្បូងកញ្ញា Hwang So-hee ឈ្មោះហៅក្រៅ DJ Soda បានសរសើរម្ហូបខ្មែរពេញៗមាត់ថាមាន រសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត។
ការពីម្សិលមិញនេះកញ្ញាបានធ្វើការបង្ហោះវីដេអូមួយ ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ទទួលទានម្ហូបខ្មែរមានដូចជា ញ៉ាំ ហហ្មុក បាយឆា បង្អែម និងភ្ជាប់ជាមួយពាក្យសម្តីយ៉ាងដូច្នេះថា៖ «ម្ហូបប្រពៃណីខ្មែរពិតជាឆ្ងាញ់ខ្លាំងណាស់» នៅលើគណនី Facebook Page របស់កញ្ញាផ្ទាល់ដែលមានឈ្មោះថា DJ SODA មានអ្នកតាមដានរហូតដល់ទៅ ១០លាននាក់ឯណោះ។
គួរជម្រាបផងដែរថា DJ Soda ត្រូវបានគេទទួលស្គាល់ថាជា DJ កូរ៉េស្រីវ័យក្មេង មានមុខមាត់គួរឲ្យស្រលាញ់ និងកំពុងទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារសម្រស់ និងជំនាញក្នុងការ Mix ភ្លេងរបស់នាង។ DJ វ័យ៣៣ឆ្នាំរូបនេះ បានសម្តែងនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកដូចជា បាងកក សេអ៊ូល ចាកាតា និងកម្ពុជា ជាដើម៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)