មកដល់ខ្មែរភ្លាម តារាជួរមុខកូរ៉េ DJ Soda ស្លៀក​ពាក់ឈុតប្រពៃណី លើទឹកដីអង្គរ បង្អួតពិភពលោក
Kan DaraNOVEMBER 13 20231.2 K views

តារាជួរមុខកូរ៉េខាងត្បូងកញ្ញា Hwang So-hee ដែលត្រូវបានគេស្គាល់ឈ្មោះហៅក្រៅ DJ Soda បានសាងកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញបំផុតក្នុងនាមជាអ្នកចាក់តន្ត្រីដ៏សំបូរបែបក្នុងមហោស្រពតន្ត្រីអាស៊ីមួយចំនួនរួមទាំង "S20 Songkran Musical Festival" ផងដែរ។

 

ដោយឡែក ការពីម្សិលមិញនេះកញ្ញាបានធ្វើការបង្ហោះវីដេអូមួយ ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ លើទឹកដីអង្គរ ភ្ជាប់ជាមួយពាក្យសម្តីយ៉ាងដូច្នេះថា «ទឹកដីកម្ពុជាដ៏ស្រស់ផូរផង់។ ជួបគ្នានៅកម្មវិធី Sting Musicverse Festival យប់នេះ» នៅលើគណនី Facebook Page របស់កញ្ញាផ្ទាល់ដែលមានឈ្មោះថា DJ SODA មានអ្នកតាមដានរហូតដល់ទៅ ១០លាននាក់ឯណោះ។

 

Screen Shot 2023 11 13 at 4.07.15 Pm Large

 

គួរជម្រាបផងដែរថា DJ Soda ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ DJ កូរ៉េ​ស្រី​​វ័យ​ក្មេង​ មាន​មុខ​មាត់​គួរឲ្យ​ស្រលាញ់​ និង​កំពុង​ទាញ​ចំណាប់​អារម្មណ៍យ៉ាងខ្លាំង​ ដោយ​សារ​សម្រស់​ ​ និង​ជំនាញ​ក្នុង​ការ​ Mix ភ្លេង​របស់​នាង។ DJ វ័យ៣៣ឆ្នាំរូបនេះ បានសម្តែងនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកដូចជា បាងកក សេអ៊ូល ចាកាតា និងកម្ពុជា ជាដើម៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia