ប្រទេសប្រ៊ុយណេជាប្រទេសមួយនៅក្នុងចំណោមសមាជិកនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយបច្ចុប្បន្នប្រទេសនេះមានប្រជាជនសរុបជាង ៤៣៧,៥០០ នាក់គិតត្រឹមឆ្នាំ២០២០ និងមានផ្ទៃដីសរុប ៥,៧៦៥ ម៉ែត្រការ៉េ។ ប្រទេសនេះមានព្រះមហាក្សត្រ និងជានាយរដ្ឋមន្រ្តីដែលមានឈ្មោះថាព្រះចៅស៊ូតង់ Hassanal Bolkiah ដែលទ្រង់មានឈ្មោះល្បីរន្ទឺពាសពេញពិភពលោក។
យោងតាមសារព័ត៌មាន South China Morning Post បានចុះផ្សាយថាបច្ចុប្បន្នទ្រង់មានទ្រព្យសម្បត្តិសរុប ២៨ពាន់លានដុល្លារ គឺជាទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ដែលធ្វើឱ្យទ្រង់រស់សោយសុខលើគំនរមាសពេជ្រដ៏មហាសាលក្នុងព្រះរាជដំណាក់ដ៏ស្កឹមស្កៃ និងប្រណីតអស្ចារ្យ។
ជាមួយគ្នានោះដែរប្រភពដដែលក៏បានចុះផ្សាយពីរបស់៥ យ៉ាងដែលទ្រង់បានទិញអស់រាប់ពាន់លានដុល្លារ៖
១.រថយន្ត Rolls-Royces មាស
Rolls-Royces ដែលស្រោបដោយមាសនេះគឺជារចនាដោយព្រះចៅស៊ូតង់ផ្ទាល់ដែលមានមាស២៤ ការ៉ាត់ ដោយផ្ទៃខាងលើគឺមានលក្ខណចំហរ ហើយបាំងដោយឆ័ត្រមាស ហើយរថយន្តនេះមានតម្លៃ១៤ លានដុល្លារ។
២.យន្តហោះផ្ទាល់ខ្លួន តម្លៃ ៧០ លានដុល្លារ
តាមរបាយការណ៍បានឱ្យដឹងថាទ្រង់មានយន្តហោះផ្ទាល់ខ្លូនចំនួន៣ ដូចជាBoeing 747-400, Boeing 767-200 និងយន្តហោះ Airbus A340-200។
៣. រថយន្តទំនើបរាប់រយគ្រឿង
ទ្រង់មានរយន្ត Ferris ចំនួន៤៥០ គ្រឿង រថយន្ត Bentley ចំនួន៣៨០គ្រឿង សរុបជិត៨០០គ្រឿង។
៤. ព្រះបរមរាជវាំងដែលមានបន្ទប់ ១៧០០ បន្ទប់
ព្រះរាជដំណាក់ត្រូវបានតុបតែងយ៉ាងល្អប្រណីតហើយនៅក្នុង១៧០០បន្ទប់នោះ រួមទាំងបន្ទប់ទឹកចំនួន២៥៧បន្ទប់ សាលជប់លៀងដ៏ធំមួយដែលអាចទទួលភ្ញៀវដល់ទៅ៥.០០០នាក់ និងព្រះវិហារអ៊ីស្លាម មួយដែលអាចទទួលបរិស័ទបាន១.៥០០នាក់ផងដែរ។
៥.រូបគំនូរដែលទ្រង់ចំណាយប្រាក់អស់ ៧០លានដុល្លារ
ផ្ទាំងគំនូរនេះគូរដោយវិចិត្រករជនជាតិបារាំងដែលមានឈ្មោះថា Renoir៕
អត្ថបទដោយ៖ ឌឿក ស្រី នុត