ធនាគារ ឌីជីប៊ី ដាក់ដំណើរការកម្មវិធីធនាគារចល័ត DGB Mobile ថ្មីរបស់ខ្លួនជាផ្លូវការ
Daneth MechJULY 28 2025

ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៖ ធនាគារ ឌី​ជី​ប៊ី ជា​ធនាគារពាណិជ្ជ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារ អាយ​អឹ​ម (iM) ហើយ​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ ឌី​ជី​ប៊ី និង​ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង បានដាក់ដំណើរការ និងអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីធនាគារចល័ត DGB Mobile ថ្មីដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនរបស់ខ្លួន។ កម្មវិធីធនាគារចល័ត DGB Mobile ថ្មីនេះត្រូវបានរចនាឡើងជាមួយរូបរាងថ្មី ទាន់សម័យ រស់រវើក និងដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលអាចឱ្យអតិថិជនទូទៅ ឬអាជីវករ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនបានកាន់តែលឿនជាងមុន និងសុវត្ថិភាពជាងមុន មិនថាទូទាត់ថ្លៃទំនិញតាម KHQR បញ្ចូលលុយទូរសព្ទ ផ្ទេរ ឬទទួលប្រាក់ក្នុង និងក្រៅប្រទេស បង្កកកាត បើកគណនីថ្មីបន្ថែមទាំងគណនីបញ្ញើសន្សំ និងគណនីបញ្ញើមានកាលកំណត់ ស្នើសុំកម្ចី និងសេវាកម្មផ្សេងៗទៀតជាច្រើន។

បន្ថែមពីនេះ កម្មវិធីធនាគារចល័ត DGB Mobile ថ្មីនេះ ក៏បានបន្ថែមនូវមុខងារថ្មីមួយទៀតគឺ Telegram Chatbot (Telegram Group Chat) ដើម្បីតបតាមតម្រូវការជាក់ស្តែង ក៏ដូចជាការសម្រួលដល់ការគ្រប់គ្រងប្រតិបត្តិការក្នុងការទទួលទូទាត់ប្រាក់ប្រចាំថ្ងៃរបស់អតិថិជនដែលជាដៃគូអាជីវករធនាគារ ឌីជីប៊ីផងដែរ​។ 

Photo 2025 07 28 16 25 48

លោក JEON JUNMO អគនាយកប្រតិបត្តិរងនៃធនាគារ ឌីជីប៊ី បានមានប្រសាសន៍ថា៖ យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីធនាគារចល័ត DGB Mobile ​ ថ្មីនេះ។ វាគឺជាជំហានយុទ្ធសាស្រ្តថ្មីមួយទៀត របស់យើងដើម្បីឆ្ពោះទៅរកសេវាធនាគារឌីជីថល ដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនដោយយកចិត្តទុកដាក់សម្រាប់ជីវិតប្រចាំថ្ងៃរបស់អតិថិជន និងបំពេញតម្រូវការហិរញ្ញវត្ថុគ្រប់ពេលវេលា គ្រប់ទីកន្លែង។

ឥឡូវនេះលោកអ្នកក៏អាចទាញយកកម្មវិធីធនាគារចល័ត DGB Mobile ថ្មី នៅលើ App Store  ឬ Google Play ដើម្បីទទួលយកបទពិសោធន៍ធនាគារជំនាន់ថ្មីជាមួយ DGB Mobile។

អំពី​ធនាគារ ឌី​ជី​ប៊ី
ធនាគារ ឌី​ជី​ប៊ី ជា​ធនាគារពាណិជ្ជ ដែល​មានកម្ម​សិទ្ធិ​កាន់កាប់​ភាគហ៊ុន 100% នៃ​ធនាគារ អាយ​អឹ​ម (iM) ហើយ​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ ឌី​ជី​ប៊ី និង​ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។ ធនាគារ ឌី​ជី​ប៊ី បើក​ដំណើរការ​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​មានឈ្មោះ​ថា Cam Capital Co, Ltd ហើយ​នៅ​ក្នុង ឆ្នាំ ២០២៥ ធនាគារ បាន​ទទួល​អាជ្ញាប័ណ្ណ ជា​ធនាគារពាណិជ្ជ ពី​ធនាគា​ជាតិ​នៃ​កម្ពុជា (NBC) ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា​ធនាគារ ឌី​ជី​ប៊ី ភី​អិ​ល​ស៊ី​។ ធនាគារ បាន​និង​កំពុង​បន្ត​ផ្ដល់​ជូន​នូវ​សេវា​ធនាគារ យ៉ាង​ពេញលេញ​ដល់​អតិថិជន​ដូច​ជា​៖ សេវា​ឥណទាន សេវា​ដាក់​ប្រាក់​បញ្ញើ សេវា​ធនាគា​ចល័ត (DGB Mobile) អេ​ធី​អឹ​ម ប័ណ្ណ​ឥណ​ពន្ធ សេវា​បើកប្រាក់​បៀរ​វត្ស​ន៍ សេវា​ផ្ទេរ​ប្រាក់​ក្នុង​ប្រទេស សេវា​ទទួល ឬ ផ្ទេរ​ប្រាក់​ក្រៅប្រទេស SWIFT សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត​ជា​ច្រើន។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia