ពិព័រណ៍ CIMIF & CTG 2025: វិលត្រឡប់មកយ៉ាងមានភាពជោគជ័យ នឹងដើម្បីបង្ហាញពីកំណើនឧស្សាហកម្មរបស់កម្ពុជា និងការច្នៃប្រឌិតថ្មីៗសម្រាប់អនាគត
Daneth MechJULY 28 2025

រាជធានីភ្នំពេញ ព្រះរាជណាចក្រកម្ពុជា – បន្ទាប់ពីរយៈពេលជិតប្រាំមួយឆ្នាំ ការតាំងពិព័រណ៍ពាណិជ្ជកម្មឧស្សាហកម្មឈានមុខគេនៅកម្ពុជា គឺការតាំងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG) និងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF) នឹងវិលត្រឡប់មកសារជាថ្មីម្តងទៀក្នុងឆ្នាំ ២០២៥។ ការតាំងពិព័រណ៍នេះរៀបចំដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd. សហរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរក្នុងកម្ពុជា (TAFTAC) និងទទួលបានការគាំទ្រជាផ្លូវការពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

CTG & CIMIF 2025 គឺជាវេទិការដ៏សំខាន់មួយ សម្រាប់អ្នកជំនាញ អ្នកធ្វើការច្នៃប្រឌិត និងវិនិយោគិន ដើម្បីស្វែងយល់អំពីទិដ្ឋភាពឧស្សាហកម្មផលិតកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ នៅក្នុងព្រឹត្តការណ៍ពិព័រណ៍នេះមាន ចំនួនស្តង់ដែលដាក់បង្ហាញជាង ២០០ ស្តង់ មកពីប្រទេស និងតំបន់ចំនួន ១៥ ផេ្សងៗគ្នា រួមមាន អាល់ហ្សេរី បង់ក្លាដេស កម្ពុជា ចិន ឥណ្ឌា ជប៉ុន ប៉ូឡូញ សិង្ហបុរី អាហ្វ្រិកខាងត្បូង អេស្បាញ ស្វីស តៃវ៉ាន់ តួកគី សហរដ្ឋអាមេរិក និងវៀតណាម  នឹងដាក់បង្ហាញបច្ចេកវិទ្យាចុងក្រោយបំផុតលើផ្ទៃដីនៃការតាំងពិព័រណ៍ជាង ៦,០០០ ម៉ែត្រការ៉េ។​

ការតាំងពិព័រណ៍ដ៏មានឥទ្ធិពល CTG & CIMIF 2025 ដើរតួយ៉ាងសំខាន់ក្នុងវិស័យឧស្សាហកម្មអន្តរជាតិ

នៅពេលដែលវិស័យផលិតកម្មរបស់កម្ពុជាកំពុងចូលទៅក្នុងយុគសម័យថ្មីនៃការរីកចម្រើនទំនើប និងភាពចម្រុះ CTG 2025 និង CIMIF 2025 ត្រៀមបង្ហាញបច្ចេកវិទ្យាឈានមុខគេក្នុងវិស័យ សម្លៀកបំពាក់ វាយនភ័ណ្ឌ  ប្លាស្ទិក ការបោះពុម្ព ឧស្សាហកម្មយានយន្ត និងផ្នែកកសិកម្ម។

នៅក្នុង CTG 2025 ក្រុមហ៊ុនផលិតម៉ាស៊ីនដេរក្រណាត់ឈានមុខគេនឹងក្លាយជាកន្លែងទាក់ទាញចម្បង ដោយបង្ហាញនូវនវានុវត្តន៍ទំនើបៗដែលជំរុញប្រសិទ្ធភាព ការបំលែងទៅជាស្វ័យប្រវត្តិកម្ម ប្រកបដោយចីរភាព។ ក្រុមហ៊ុនម៉ាស៊ីនដេរឈានមុខដូចជា ZOJE, HIKARI, NEW SHUNFA និង LEJIANG នឹងបង្ហាញអំពីការច្នៃប្រឌិតថ្មីៗរបស់ពួកគេក្នុងបច្ចេកវិទ្យាស្នូល ដែលផ្តោតលើល្បឿននៃការដេរ ភាពត្រឹមត្រូវ និងប្រព័ន្ធស្វ័យប្រវត្តិដែលជួយសន្សំថាមពល។ ក្រុមហ៊ុន IECHO (BO ZHAN) នឹងបង្ហាញនូវប្រព័ន្ធកាត់ឌីជីថលទំនើបបំផុត ខណៈពេលដែល QIANG LONG និង CIXING នឹងណែនាំបច្ចេកវិទ្យា Flat Knitting ជំនាន់ក្រោយដែលរចនាឡើងសម្រាប់ការផលិតដ៏មានភាពបត់បែន និងល្បឿនលឿន។​​ នៅក្នុងផ្នែកគ្រឿងតុបតែងសម្លៀកបំពាក់ ស្ថាបនិកផ្នែកម៉ាកអន្តរជាតិ AVERY DENNISON នឹងបង្ហាញនូវដំណោះស្រាយបែបច្នៃប្រឌិតសម្រាប់ការធ្វើស្លាកសញ្ញា បច្ចេកវិទ្យា RFID និងការវេចខ្ចប់ ខណៈដែលក្រុមហ៊ុន YKK នឹងបង្ហាញផលិតផល ដែលរចនាឡើងសម្រាប់ភាពរឹងមាំ ប្រសិទ្ធភាព និងការរចនាបទថ្មី។ ផលិតផលសំខាន់ផ្សេងទៀតរួមមានម៉ាស៊ីនច្រវាក់ខ្សែផលិតកម្មទំនើបរបស់ HENGHUI ប្រព័ន្ធថ្មីដែលមានប្រសិទ្ធភាពខ្ពស់របស់ RICOMA និងដំណោះស្រាយកែច្នៃក្រណាត់ទំនើបៗពី DILMENLER និង JAY CHEMICAL ដែលសុទ្ធសឹងតែផ្តោតលើប្រសិទ្ធភាពផ្នែកបរិស្ថាន និងភាពត្រឹមត្រូវខ្ពស់។​

ស្របពេលជាមួយគ្នា CIMIF 2025 នឹងបង្ហាញពីការជំរុញក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជា ដោយផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាជាច្រើនស្ទើរគ្រប់វិស័យ។​ នៅក្នុងនោះរួមមានវិស័យបោះពុម្ព យីហោឈានមុខដូចជា DRUCKER, LEIBINGER VIETNAM និង CHESPA នឹងបង្ហាញពីប្រព័ន្ធដែលមានប្រសិទ្ធភាពខ្ពស់ និងភាពត្រឹមត្រូវ ដែលរចនាឡើងសម្រាប់បំពេញតម្រូវការផ្លាស់ប្តូរនៅទីផ្សារវេចខ្ចប់ និងធ្វើការស្លាកសញ្ញានៅតំបន់អាស៊ីអាគ្នេយ៍។ ចំណែកឯផ្នែកប្លាស្ទិច និងកៅស៊ូ ក៏មានការចូលរួមយ៉ាងច្រើនពីយីហោឈានមុខដូចជា JOBBETTER, HENGCAI MASTERBATCH, BOLISON, CHUMPOWER, SING-FU-SUN និង ASB។ អ្នកតាំងពិព័រណ៍ទាំងនេះនឹងណែនាំសម្ភារៈច្នៃប្រឌិតថ្មីៗ បច្ចេកវិទ្យាការចេញម៉ូតដ៏ទំនើប និងដំណោះស្រាយវេចខ្ចប់ប្រកបដោយចីរភាព ដែលគាំទ្រការផ្លាស់ប្តូរទៅសេដ្ឋកិច្ចរង្វង់ និងការផលិតឈានមុខគេក្នុងតំបន់។

នៅក្នុងផ្នែកសម្ភារៈ និងគ្រឿងបន្លាស់យានយន្ត អ្នកតាំងពិព័រណ៍មានដូចជា TSUBAKIMOTO, WIPOTEC, ILLINOIS និង ATOW នឹងបង្ហាញពីការរចនាឡើងដើម្បីបង្កើនការអភិវឌ្ឍគ្រឹះស្ថានលូជីស្ទិច និងការដឹកជញ្ជូនកាន់តែរីកចម្រើននៅប្រទេសកម្ពុជា។ ផ្នែកវិស័យបច្ចេកវិទ្យាកសិកម្មវិញ SUNCUE នឹងបង្ហាញប្រព័ន្ធសំណើមដំណាក់កាលខ្ពស់ រចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពបន្ទាប់ពីការប្រមូលផល កាត់បន្ថយការបាត់បង់ផលិតផល និងបង្កើនគុណភាពនៃកសិកម្ម។

2

(Source: CIMIF & CTG 2019)

ការឈរលើសេដ្ឋកិច្ចកំពុងរីកចម្រើន

វិស័យផលិតកម្មរបស់កម្ពុជាត្រូវបានគេគ្រោងថានឹងមានការលូតលាស់ចំនួន ៨.៦% នៅឆ្នាំ ២០២៥ ខណៈដែលផលិតផលឧស្សាហកម្មនឹងកើនឡើងចំនួន ៩.៣% នៅឆ្នាំ ២០២៦។ ក្នុងពេលដែលវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅតែជាកំណើនស្នូលនៃសេដ្ឋកិច្ច  ថែមទាំងមានវិស័យថ្មីៗដូចជា ឧបករណ៍អេឡិចត្រូនិក ការកែច្នៃអាហារ និងគ្រឿងសង្ហារឹមបែបម៉ូឌុល ក៏កំពុងទទួលបានកំណើនយ៉ាងចំណាប់អារម្មណ៍ផងដែរ។ យុទ្ធនាការរបស់រដ្ឋាភិបាលកម្ពុជាដែលកំពុងអនុវត្ត  រួមមានការធ្វើឱ្យប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រដល់អាជីវកម្មតូចមធ្យម (SME) និងការផ្លាស់ប្តូរទៅជាប្រព័ន្ធឌីជីថល (5G, cloud និងការផលិតឆ្លាតវៃ) ដែលកំពុងជួយលើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យក្លាយជាគន្លងឧស្សាហកម្មក្នុងតំបន់ដែលកំពុងឈានទៅមុខគេ។ គោលនយោបាយយុទ្ធសាស្ត្រដូចជា យុទ្ធសាស្ត្រអភិវឌ្ឍស្បែកជើង និងកាបូប ឆ្នាំ ២០២២–២០២៧ ក៏ជាសញ្ញាសំខាន់មួយ បង្ហាញពីការរីកចម្រើនឡើងតាមខ្សែសង្វាក់ផលិតផលកម្មក្នុងស្រុកផងដែរ។

ការតាំងពិព័រណ៍ ក៏ជាចលករធំមួយសម្រាប់ការប្រែប្រួលវិស័យឧស្សាហកម្ម

ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែសីហា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ក៏បានរៀបចំកិច្ចពិភាក្សាជាច្រើន ក៏មានការចូលរួមពី មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញវិស័យឧស្សាហកម្ម ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗ ដែលកំពុងបង្កើតនឹងបំលែងអនាគតវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា។ កិច្ចពិភាក្សាអំពីវិស័យចម្បងៗដូចជា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ស្វ័យប្រវត្តិកម្ម និងការរួមបញ្ចូលជាមួយខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹងអាចអនុវត្តបានសម្រាប់ជួយដោះស្រាយបញ្ហាបច្ចុប្បន្ន និងទទួលយកឱកាសថ្មីៗ។

3

(Source: CIMIF & CTG 2019)

កម្មវិធីសំខាន់ៗលើកិច្ចពិភាក្សាលើប្រធានបទរួមមាន “ការអភិវឌ្ឍន័ ឧស្សាហកម្ម ប្រកនដោយ និរន្តរភាព”​ រៀបចំដោយក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍, កិច្ចពិភាក្សាស្តីពី “ឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា” ដោយក្រសួងពាណិជ្ជកម្ម, កិច្ចពិភាក្សាស្តីពី “ការព្រងឹងប្រព័ន្ធឧស្សាហកម្មផលិតកម្មក្នុង ប្រទេសកម្ពុជា​ តួនាទីនៃការប្រើប្រាស់ម៉ាស៊ីនស័្វយប្រវត្តិ និងបច្ចេកវិទ្យាជំនាន់ថ្មីក្នុងខ្សែសង្វាក់ផលិតកម្ម” ដោយសភាពាណិជ្ជកម្មកម្ពុជា។

CTG & CIMIF 2025 មិនត្រឹមតែនៅជាការបង្ហាញផលិតផលពាណិជ្ជកម្មប៉ុណ្ណោះទេ  ប៉ុន្តែជាវេទិកាយុទ្ធសាស្ត្រមួយ ដែលគាំទ្រយ៉ាងសកម្មដល់ចក្ខុវិស័យរយៈវែងរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមខ្ពស់ក្នុងឆ្នាំ 2030 និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ 2050។

តាមរយៈការលើកកម្ពស់សហការអន្តរជាតិ ការបង្ហាញនូវនវានុវត្តន៍ និងការជំរុញការផ្លាស់ប្តូរទៅឌីជីថល ពិព័រណ៍ទាំងនេះនឹងមានតួនាទីសំខាន់ក្នុងការប្រែប្រួលនាពេលអនាគតសម្រាប់វិស័យឧស្សាហកម្មរបស់កម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់:
https://www.chanchao.com.tw/CTG/
https://www.chanchao.com.tw/CIMIF/
ឬផេសប៊ុកជាផ្លូវការ ៖ https://www.facebook.com/CamboExpo

ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី៩

ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី៩

ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ​ (សង្កាត់ទន្លេបាសាក់ ,​ ខណ្ឌចំការមន ,​​ កោះពេជ្រ , រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា)

កាលបរិចេ្ឆទ៖​ 06-09 សីហា 2025

ចាប់ពីម៉ោង៖ 

សីហា 06-08,2025 09:00 – 17:00

សីហា 09,2025    09:00 – 15:00

ការចូលរួម៖ 

  1. សម្រាប់អ្នកទស្សនា និងអ្នកជំនាញតែប៉ុណ្ណោះ
  2. កុមារក្រោមអាយុ ១៦ ឆ្នាំ មិនអនុញ្ញាតឱ្យចូលបានទេ

Yorkers Trade & Marketing Service Co., Ltd. គឺជាក្រុមហ៊ុនរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិ នៅក្នុងតំបន់អាស៊ាន និងអាស៊ីខាងត្បូងអស់រយៈពេល ៣ទសវត្សរ៍។ Yorkers បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ជាច្រើន ដែលពាក់ព័ន្ធនឹងវិស័យគ្រឿងយន្ត និងម៉ាស៊ីន នៅប្រទេសបង់ក្លាដែស កម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ជាមួយបទពិសោធន៍ដ៏ច្រើន ក្នុងវិស័យនេះ Yorker Trade Fair នឹងក្លាយជាវេទិកាដ៏ល្អបំផុត សម្រាប់ស្វែងរកឱកាសពាណិជ្ជកម្មនៅក្នុងទីផ្សារអន្តរជាតិ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia