ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំ “ការប្រគំតន្រ្តី បង្ហាញពីរឿងរ៉ាវពិត” ដើម្បីអបអរ និងប្រកាសលទ្ធផលដល់ក្រុមប្រកួតប្រជែងផលិតវីដេអូខ្លីរដូវកាលទី៣
Sopheak PichDECEMBER 19 2022

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានបង្កើតកម្មវិធីប្រគំតន្រ្តី បង្ហាញពីរឿងរ៉ាវពិត នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន (CJCC) ក្នុងគោលបំណងប្រកាសលទ្ធផល និងអបអរសាទរដល់ក្រុមដែលទទួលបានជ័យលាភីពីការប្រកួតប្រជែងផលិតវីដេអូខ្លីរដូវកាលទី៣ ក្រោមប្រធានបទ «ចាប់ផ្តើមឥឡូវនេះ»។​ ការ​ប្រកួត​ប្រជែង​ផលិត​វីដេ​អូ​ខ្លី​នេះ​តម្រូ​វឱ្យ​បេក្ខ​ជន​ទាំង​អស់​​បង្ហាញពីរឿងរ៉ាវជីវិតពិតដែល​ខ្លួន​ ឬ​ក្រុម​របស់​ខ្លួន​បាន​ឆ្លង​កាត់​តាម​រយៈ​សាច់​រឿង​ក្នុង​វីដេអូ​ខ្លី​នីមួយៗ​។​

Photo 2022 12 19 13 37 51

Photo 2022 12 19 13 37 39លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានឃើញយុវជនជាច្រើនយល់ដឹងពីអត្ថន័យនៃ ការចាប់ផ្តើមឥឡូវនេះ ហើយចូលរួមផលិតវីដេអូខ្លីៗដែលបង្ហាញ ពីរឿងរ៉ាវជីវិត​ដ៏   ​អស្ចារ្យ​ជា​ច្រើន​របស់ពួក​​គាត់។​ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​យុវជន​ ក៏​ដូចជា​ប្រជា​ជន​កម្ពុជា​ឱ្យ​ចាប់ផ្តើមធ្វើអ្វីដែលខ្លួនឯងស្រឡាញ់​ ហើយរស់នៅដោយភាពរីករាយ។”

កញ្ញា ទិន កញ្ញា នាយិកានៃនាយកដ្ឋានទីផ្សារ ​ក្រុម​ហ៊ុន​ FWD Cambodia​ បានថ្លែងថា៖ “យើងបង្កើតការប្រគំតន្ត្រីនេះដោយផ្សាភ្ជាប់ទៅនឹងអត្ថន័យនៃយុទ្ធនាការផ្សព្វផ្សាយ press play ឬ​ ចាប់​ផ្ដើម​ឥឡូវ​នេះ​ ដើម្បីអបអរ និងបង្កើតអនុស្សារីយ៍ល្អៗដល់ក្រុមប្រកួតទៅលើការចាប់ផ្តើមរបស់ពួកគាត់​ដើម្បី​សម្រេច​ក្ដី​ស្រមៃរបស់​ខ្លួន​។”

កម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លីរបស់​ក្រុម​ហ៊ុន​ FWD Cambodia​ បានធ្វើឡើង ២ រដូវកាលរួចមកហើយ ដែលរដូវកាលទី ៣ នេះ មានអ្នកចុះឈ្មោះចូលរួមសរុបរហូតដល់ ១៩៦ក្រុម​​ ហើយ​មានតែ ៣ ក្រុមប៉ុណ្ណោះ ដែលអាចទទួលបានជ័យលាភី ដោយក្រុមចំណាត់​ថ្នាក់​លេខ​ ១ ទទួលបានរង្វាន់ជាទឹកប្រាក់ ៥ លាន​រៀល ក្រុមចំណាត់​ថ្នាក់​លេខ ​២ ទទួលបាន ៣​ លាន​រៀល និងក្រុមចំណាត់​ថ្នាក់​លេខ ៣ ទទួលបាន ២​ លាន​រៀល។

Photo 2022 12 19 13 37 57

Photo 2022 12 19 13 37 48

Photo 2022 12 19 13 37 45

Photo 2022 12 19 13 37 36

Photo 2022 12 19 13 37 42«Press play» គឺជាយុទ្វនាការផ្សព្វផ្សាយរបស់ក្រុមហ៊ុន FWD ដែលត្រូវបានបង្កើតឡើងដើម្បី​ឆ្លុះបញ្ចាំងពីរឿងរ៉ាវ​ និងជីវិតពិតដែលកើតមានឡើងនៅក្នុងបទ​ពិសោធន៍​ជីវិតប្រចាំថ្ងៃរបស់ប្រជាជនអាស៊ី។ យុទ្ធ​នា​ការ​នេះ​ជំរុញ​ឲ្យ​បុគ្គល​ម្នាក់​ៗ​​ចាប់ផ្តើមផ្សាភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ ធ្វើអ្វីដែលពួក​គាត់ពេញចិត្ត សាក​ល្បង​រឿង​ថ្មី​ៗ​ និង​ផ្លាស់​ប្ដូរទម្លាប់​នៃ​ការ​រស់​នៅ​​ជា​ដើម​។

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD

ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមាន​​       អតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមាន ទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍​ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍​ថ្មីលើសេវាធានារ៉ាប់​រង​ជូនដល់អតិថិជន។

ក្រុម​ហ៊ុន​ FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.fwd.com.kh ឬហ្វេសបុកផេក FWD Cambodia

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia