ប្រម៉ូសិនពិសេសពីក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
Daneth MechMARCH 31 2023

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់អតិថិជនដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ សម្រាប់កម្មវិធីនេះ អតិថិជន អាចទទួលបានកាដូ ជាដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ប្រទេសជប៉ុន  ម៉ូតូ Honda Click ឆ្នាំ២០២៣ ទូរស័ព្ទដៃ iPhone ១៤ Pro Max ទូរស័ព្ទដៃ Samsung​ ទូរស័ព្ទដៃ OPPO និងរង្វាន់ដ៏ស្រស់ស្អាតជាច្រើនផ្សេងទៀត។ (*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ) ឬទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (Facebook Page: Dai-ichi Life Cambodia)។

ដាយ អុិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុនដែលមានប្រតិបត្តិការអាជីវកម្មជាង១២០ឆ្នាំមកហើយ។ ដាយ អុិឈិ ឡាយហ្វ៍ បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានការរីកលូតលាស់លឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា ក្រោយមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈវិស័យ “អតិថិជនជាចម្បង”។

១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia