ព្រះសីហនុ គឺជាខេត្ដមួយដែលបានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយសារខេត្ដនេះជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្ដមួយដែលមានតំបន់ទេសចរណ៍ អាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនផងដែរ។ ហើយនាពេលថ្មីៗនេះ ក្រុមហ៊ុន Daehan របស់កូរ៉េ កំពុងតែមានគម្រោងបង្កើតរោងចក្រកែឆ្នៃសំណល់ផ្លាស្ទិក ទៅជាប្រេងឥន្ទនៈអាចប្រើប្រាស់បាននៅខេត្តព្រះសីហនុ។
ជាក់ស្តែង កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយលោក Kim Jung Hwan នាយកប្រតិបត្តិក្រុមហ៊ុន DAEHAN Corporation ប្រទេសកូរ៉េ ដែលមានបំណងមកកែឆ្នៃសំណល់ប្លាស្ទិក ទៅជាឥន្ធនៈ នៅទីលានចាក់សំរាមស្រុកព្រៃនប់ផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះទីលានចាក់សំរាមអូរតាសេក ស្រុកព្រៃនប់ ទទួលសំរាមប្រមាណជា ៦០០-៧០០តោន/ថ្ងៃឯណោះ៕