បើនិយាយអំពីវិស័យបាល់ទាត់ គេមិនអាចមើលរំលងកំពូលកីឡាករបាល់ទាត់ល្បីលំដាប់ថ្នាក់ពិភពលោក២រូបគឺ Cristiano Ronaldo និង Lionel Messi នោះទេ។ ស្ដេចបាល់ទាត់ល្បីឈ្មោះប្រចាំសតវត្សទាំង២រូបនេះ មិនត្រឹមតែបំបែកកំណត់ត្រាធំៗ ទទួលបានពានរង្វាន់ជាច្រើននោះទេ ប៉ុន្តែលោកក៏ជាអ្នកជំនួញ ដែលគ្រប់គ្រងអាជីវកម្មជាច្រើនក្នុងដៃផងដែរ។ ថ្ងៃនេះយើងនឹងស្វែងយល់ពីមុខជំនួញគ្រាក់ៗសរុបចំនួន ៩ របស់ សេ្ដចបាល់ទាត់ Cristiano Ronaldo (CR7) និង សេ្ដចបាល់ទាត់ Lionel Messi ដែលមនុស្សភាគច្រើនមិនសូវដឹងនោះទេ។
មុខជំនួញ សេ្ដចបាល់ទាត់ Cristiano Ronaldo (CR7)
១. សណ្ឋាគារ Pestana CR7
សណ្ឋាគារមួយនេះជាការសហការគ្នារវាងលោក ជាមួយនឹងក្រុមហ៊ុន Pestana Hotel Group ដែលស្ថិតនៅក្នុងប្រទេសព័រទុយហ្គាល់។ សណ្ឋាគារមួយនេះត្រូវបានគេបង្ហើបឱ្យដឹងថា វិនិយោគក្នុងទំហំទឹកប្រាក់សរុប ៦០លានអឺរ៉ូឯនោះ។
២. ក្រុមហ៊ុនសម្លៀកបំពាក់ និងទឹកអប់
ក្រៅពីសណ្ឋាគារ លោកក៏មានក្រុមហ៊ុនសម្លៀកបំពាក់លក់ដូចជាខោអាវកាប៊យ ខោក្នុងបុរស និងស្បែកជើងផងដែរ។ ក្រៅពីនោះលោកក៏មានក្រុមហ៊ុនទឹកអប់មួយឈ្មោះថា Eden Perfume Cristiano Ronaldo Fragrance ដែលមានឡូហ្កូ CR7 ផងដែរ ដែលក្រុមហ៊ុននេះជាការសហការគ្នាជាមួយក្រុមហ៊ុនទឹកអប់របស់អង់គ្លេស។
៣. ភោជនីយដ្ឋាន CR7 Corner Bar & Bistro
ភោជនីយដ្ឋានរបស់លោកមួយនេះ ត្រូវបានបើកនៅក្នុងសណ្ឋាគារ Pestana CR7 របស់លោកផ្ទាល់តែម្ដង។ ភោជនីយដ្ឋាននេះជាហាងកូនកាត់បែបអឺរ៉ុប និងព័រទុយហ្គាល់។ អាជីវកម្មមួយនេះមិនត្រូវបានគេបង្ហើបឱ្យដឹងពីទំហំទឹកប្រាក់វិនិយោគសរុបនោះទេ។
៤. មជ្ឈមណ្ឌលហាត់ប្រាណ
Ronaldo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Crunch Franchise ក្នុងឆ្នាំ២០១៦ ដើម្បីបើកកន្លែងហាត់ប្រាណ CR7 Crunch Fitness ។ គាត់ដាក់គោលដៅចង់បើកកន្លែងហាត់ប្រាណ ១០០ ទៅ១៥០កន្លែងហើយកាលពីពេលថ្មីៗនេះ លោកទើបតែបានប្រកាសពីការបើកកន្លែងហាត់ប្រាណថ្មីមួយកន្លែងទៀតនៅក្នុងប្រទេស Porto ផងដែរ។
៥. ក្រុមហ៊ុនជួលយន្តហោះឯកជន
Ronaldo ក៏ជាម្ចាស់អាជីវកម្មជួលយន្តហោះឯកជនផងដែរ។ ចំពោះតម្លៃជួលគឺមានតម្លៃ ៣ពាន់អឺរ៉ូក្នុងរយៈពេលមួយម៉ោង។ លើសពីនេះទៅទៀត កាលពីឆ្នាំ ២០១៨ លោកត្រូវបានគេបង្ហើបឱ្យដឹងថាបានរកប្រាក់ចំណេញបានប្រមាណ១លានអឺរ៉ូពីអាជីវកម្មនេះ។
៦. គ្លីនិកសក់ Insparya
វាជាអាជីវកម្មចុងក្រោយបង្អស់ដែលគ្រប់គ្រងដោយ Ronaldo ។ អាជីវកម្មមួយនេះគឺ Ronaldo កាន់កាប់ភាគហ៊ុន ៥០% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន ហើយបានតែងតាំងមិត្តស្រីរបស់គាត់ Georgina Rodriguez ធ្វើជាអ្នកប្រតិបត្តិការអាជីវកម្មមួយនេះ។ គ្លីនិកដែលមានឈ្មោះថា Insparya ផ្តោតលើការប្តូរសក់ និងមានសាខាជាច្រើននៅក្នុងប្រទេសព័រទុយហ្គាល់។
មុខជំនួញ សេ្ដចបាល់ទាត់ Lionel Messi
បើតាមការចុះផ្សាយរបស់ សារព័ត៌មាន TechCrunch បានឱ្យដឹងថា ក្រុមហ៊ុនដែលលោក Lionel Messi ទើបតែបង្កើតមកនេះមានឈ្មោះថា «Play Time Sports-Tech HoldCo LLC» នៅ Sillicon Valley សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនវិនិយោគ ផ្ដោតទៅលើការច្នៃបច្ចេកវិទ្យា មកប្រើប្រាស់ជាមួយនិងកីឡា។ ហើយបច្ចុប្បន្ននេះ នៅខាងក្រោមក្រុមហ៊ុន Play Time មានកូនក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៣ ដូចខាងក្រោម៖
១. MatchDay៖ គឺជាក្រុមហ៊ុនផលិតហ្គេមបាល់ទាល់ទាត់ ដែលមានគោលដៅបង្កើតហ្គេមបាល់ទាត់ផ្ដល់បទពិសោធន៍ដ៏អស្ចារ្យសម្រាប់មនុស្ស៥ពាន់លាននាក់។
២. AC Momento៖ គឺជាកម្មវិធី ដោះដូរ និងដេញថ្លៃអាវរបស់កីឡាករល្បីៗ ពាក់ហើយម្ដងក្រោយប្រគួតបាល់ទាត់។ មានមនុស្សច្រើនណាស់ដែលចង់បានអាវពីកីឡាករដែលគេស្រលាញ់គាំទ្រ ប៉ុន្ដែអ្វីដែលជាបញ្ហានោះគឺ ទោះបីជាគេមានលុយច្រើនប៉ុណ្ណាក៏ដោយ ក៏ពិបាកក្នុងការទិញអាវនោះដែរ។
៣. Baller TV៖ គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ផ្ដោតទៅលើការផ្សាយផ្ទាល់កីឡាយុវជន៦ប្រភេទ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ កីឡា Softball, Lacross, American Football៕
ចង់រៀនគំនិតរកស៊ីល្អៗប្រចាំថ្ងៃ សូមចូលក្នុងក្រុមចែករំលែកពិសេស ឥតគិតថ្លៃនៅទីនេះ https://t.me/LongVathanak777