ផ្លែពោតក្រៅពីការទទួលទានសាច់របស់វារួចបណ្តូលដែលសេសសល់នោះនឹងត្រូវបានគេគេបោះចោល ដោយមិនបានយកមកកែច្នៃក្លាយជារបស់ប្រើប្រាស់ឡើងវិញនោះទេ ដោយឡែកបើងាកទៅមើលប្រទេសដទៃវិញ គេបានយកបណ្តូលពោតនេះច្នៃចេញជាអាជីវកម្មរកចំណូលម៉ឺនដុល្លារឯណោះ។ដែលរបរច្នៃចេញពីបណ្តូលពោតនោះរួមមាន ៖
ការផលិតធ្យូងចេញពីបណ្តូលពោតនេះត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្វិក ដោយដើមឡើយពួកគាត់បានយកបណ្តូលពោតដែលហាលស្ងូតទៅដុតជំនួសអុស រហូតដល់ក្រោយមកបន្ទាប់ពីបច្ចេកវិទ្យាកាន់តែទំនើប ទើបគេយកបណ្តូលពោតនោះមកច្នៃចេញទៅជាធ្យូងដើម្បីលក់ផ្គត់ផ្គង់ឱ្យអ្នកភូមិ ហើយអាជីវកម្មក៏បានបន្តមកដល់ពេលបច្ចុប្បន្ននេះ។
ហើយគំនិតនេះសម្រាប់ស្រុកខ្មែរក៏អាចធ្វើបានព្រោះអាជីវកម្មនេះមិនទាន់មានអ្នកធ្វើ ម្យ៉ាងវិញបណ្តូលពោតដែលសេសសល់ពីអាជីវកម្មក៏មានច្រើនផងដែរ ហេតុសម្រាប់បងប្អូនដែលមានដើមទុនអាចពិចារណាប្រភេទអាជីវកម្មមួយនេះបាន។
២.ផលិតជាចំណីសត្វ
ក្រៅពីយកទៅផលិតធ្យូង បណ្តូលពោតក៏អាចយកផលិតជាចំណីសត្វបានដែរ ដោយដំណាក់កាលដំបូងគេយកបណ្តូលពោតដែលហាលស្ងួតនោះទៅកិនចេញជាម្សៅ បន្ទាប់មកទើបគេយកទៅលាយជាមួយវត្ថុធាតុដើមបន្ថែមទៀត ដើម្បីអាចផលិតចេញទៅជាចំណីសត្វបាន។បន្ថែមពីនោះក្រៅការផលិតដើម្បីផ្គត់ផ្គង់ឱ្យកសិករ អាជីវករក្នុងស្រុក យើងក៏អាចផលិតចំណីសត្វធ្វើពីបណ្តូលពោតនេះទៅកាន់ទីផ្សារបរទេសបានដែរ ឱ្យតែយើងប្រើប្រាស់ស្តង់ដារនៃការផលិតត្រឹមត្រូវ។
៣.ផលិតជាម្សៅពោត
ចំពោះរបរចុងក្រោយនោះគឺ ការកែច្នៃបណ្តូលពោតទៅជាម្សៅដើម្បីនាំចេញ របរនេះនៅខ្មែរមិនទាន់មានអ្នលធ្វើប៉ុន្តែនៅប្រទេសជិតខាងមានគេធ្វើបណ្តើៗហើយ ដោយការយកបណ្តូលពោតទៅកិនចេញជាម្សៅច្រកថង់សម្រាប់នាំចេញទៅលក់នៅក្រៅប្រទេសដោយយកទៅធ្វើជាវត្ថុធាតុដើមផ្សេងៗសម្រាប់វិស័យកសិកម្ម។ហេតុនេះបើបងប្អូនដែលមានទុនហើយចាប់អារម្មណ៍របរនេះអាចធ្វើការពិចារណាបាន៕
អត្ថបទដោយ៖សម្បតិ្ត សុខឡាង