របស់ខ្មែរ មានតម្លៃណាស់! យកតែសំបកពោតមកធ្វើជាផ្កាសោះ ធ្វើឱ្យបុរសម្នាក់រកចំណូលបានខ្ទង់ម៉ឺន$
ធី ស្រីល័ក្ខJUNE 5 2023616 views

ជាធម្មតា នៅក្នុងប្រទេសកម្ពុជាយើងធ្លាប់តែឃើញប្រជាជនខ្មែរបានយកសំបកពោតទៅបោះចោល ឬយកទៅឱ្យគោស៊ីជាដើម ប៉ុន្តែមែនទែនទៅសំបកពោតនេះមានតម្លៃណាស់ ព្រោះបើយើងចេះច្នៃតែបន្តិចប្រាកដជាអាចរកចំណូលបានច្រើនផងដែរ។ តួយ៉ាងដូចជាកូនខ្មែរ១រូប គឺលោក ហិរញ្ញនិយុទ្ធ បានច្នៃសំបកពោតបត់ចេញជាផ្កាដាក់លក់រហូតរកចំណូលបានខ្ទង់ម៉ឺនដុល្លារ។

ជាក់ស្តែងថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ហិរញ្ញនិយុទ្ធ ប បានបង្ហើបពីសាវតារបស់ខ្លួនថា លោកធ្លាប់ជាបុគ្គលិកម្នាក់ដែលធ្លាប់ធ្វើការខាងទេសចរណ៍ ប៉ុន្តែនៅអំឡុងឆ្នាំ ២០២០ ប្រទេសកម្ពុជាក៏ចាប់ផ្តើមផ្ទុះនៅជំងឺកូវីដ១៩ ដូច្នេះបានធ្វើឱ្យលោកត្រូវបាត់បង់ការងារធ្វើតែម្តង។ ក្រោយពីបាត់បង់ការងារធ្វើលោកពិតជាពិបាកខ្លាំងណាស់ ព្រោះត្រូវចំណាយលុយរាល់ថ្ងៃ ប៉ុន្តែចំណូលវិញបែរជាគ្មានសោះ។

លោក ហិរញ្ញនិយុទ្ធ បាននិយាយបន្តថា ក្រោយពីបាត់បង់ការងារធ្វើហើយ ចៃដន្យពេលនោះលោកបានឃើញមិត្តភភ្តិរបស់លោកម្នាក់បានបត់ផ្កាក្រដាសលេង ដូច្នេះលោកក៏បានយកទៅបង្ហោះក្នុងហ្វេសប៊ុក ស្រាប់ពេលនោះពេលដែលបង្ហោះរួចលោកពិតភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះមានអតិថិជនជាច្រើនបាននាំគ្នាឆាតមកកម្មង់ផ្កាដោយសារតែពួកគាត់ឃើញស្អាតពេក។ ដូច្នេះហើយលោកជាមួយនឹងមិត្តភភ្តិក៏ចាប់ផ្តើមធ្វើលក់តែម្តងទៅ ដោយលក់ដំបូងយកក្រដាសមកបត់ចេញជាផ្កាតែប៉ុណ្ណោះ។

១៧

បើទោះពីជាចាប់ផ្តើមដំបូងលោកបានបត់ផ្កាពីក្រដាសក៏ដោយ តែអាជីវកម្មរបស់លោកទទួលបានការកម្មង់ច្រើនណាស់ បែបនេះហើយលោកក៏ចាប់ផ្តើមគិតថាយើងគួរតែច្នៃរបស់១ផ្សេងទៀត ដើម្បីឱ្យមានភាពទាក់ទាញជាហ្នឹង ហើយលោកក៏បានគិតថាប្រសិនជាយើងអាចប្តូរពីក្រដាស មកជាសំបកពោតវិញផ្កានោះនឹងកាន់តែពិសេស។ បន្ទាប់ពីគិតបែបនេះរួចលោកក៏បានផ្លាស់ប្តូរភ្លាមៗ ហើយលោកក៏បានសម្រេចចិត្តមកបើកសិប្បកម្មច្នៃប្រឌិតថ្មីមួយឈ្មោះថា “ផ្ទះផ្កាខ្មែរ”។

ម្ចាស់សិប្បកម្មផ្ទះផ្កាខ្មែរ បានបន្ថែមទៀតថា ទោះបីជាបច្ចុប្បន្ននេះហាងរបស់លោកនៅតូចមួយក៏ដោយ តែលោក គាត់អាចទាញចំណូលបាន​ ខ្ទង់ ៧-៨ ពាន់ដុល្លារសម្រាប់ខែធម្មតា បើក្នុងឱកាសសំខាន់ដូចជាចូលឆ្នាំចិន ឬឆ្លងឆ្នាំវិញ អាចឈានដល់ខ្ទង់ ២ម៉ឺនដុល្លារក្នុងមួយខែក៏មានដែរ។

១៨

១៩

នៅក្នុងនោះដែរ ម្ចាស់សិប្បកម្មផ្ទះផ្កាខ្មែរ ក៏បានលើកឡើងថាមូលហេតុដែលនាំឱ្យសិប្បកម្មលោកអាចរកចំណូលបានច្រើនក៏ដូចជាអាចទាក់ទាញអតិថិជនមកគាំទ្រច្រើនបែបនេះ ដោយសារតែផ្ការបស់លោកធ្វើដោយដៃក៏ដោយ តែលោកមិនលក់ក្នុងតម្លៃលើសលប់ពេកទេ ពោលអ្នកមានជីវភាពសមល្មមក៏អាចទិញយកទៅធ្វើជាកាដូរសម្រាប់មនុស្សពិសេសបានដែរ មិនតែប៉ុណ្ណោះលោកក៏មានគោលការណ៍មួយយ៉ាងច្បាស់សម្រាប់ខ្លួនឯងដែរពោលគឺនៅពេលដែលភ្ញៀវមិនពេញចិត្ត ឬប្ដូរចិត្តមិនយកទំនិញ ពួកគាត់ដាច់ខាតមិនយកលុយពីភ្ញៀវ ឬទារថ្លៃសេវាខាតពេលវេលាអ្វីទាំងអស់។

គួរបញ្ជាក់ថា ប្រសិនជាលោកអ្នកចង់កម្មង់ផ្កាដែលច្នៃពីសំបកទុកជូនមនុស្សពិសេសលោកអ្នកអាចឆាតទៅកាន់ហ្វេសប៊ុកផេក “ផ្ទះផ្កាខ្មែរ” ឬអាចទំនាក់ទំនងទៅកានលេខ 070 339 929 ដែលមានទីតាំង ៖ ផ្ទះលេខ250, ផ្លូវ143, សង្កាត់បឹងកេងកង៣, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ៕

២១

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia