ត្រូវប៉ាន់ហើយ! មេធំ OpenAI ថាបន្តិចទៀតអ្នកផលិតមាតិកាអាចរកកចំណូលពីOpenAI តាមរបៀបនេះ
Toeuy HongDECEMBER 11 2024219 views

ក្រុមហ៊ុន OpenAI ដែលមនុស្សជាច្រើនស្គាល់ថាជាកម្មវិធីបញ្ញាសប្បនិម្មិតសម្រាប់ជួយ ឲ្យមនុស្សមានភាពងាយស្រួលក្នុងការប្រមូលទិន្នន័យជាពិសេសជួយមនុស្សទៅលើកិច្ច ការងារជាច្រើនដែលធ្វើអោយពួកគាត់ធ្វើការកាន់តែឆាប់រហ័សនិងកាន់តែមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះអនាគតមនុស្សអាចនឹងរកចំណូលពី OpenAI ផងដែរ។

 

បើយោងតាមការចុះផ្សាយរបស់CNBC លោក Sam Altmanដែលជា CEO របស់ OpenAI បាននិយាយនៅ​​ក្នុងកិច្ចពិភាក្សា DealBook ​​របស់កាសែត New York Times ថាលោកនឹងផ្តល់ប្រាក់ទៅអោយអ្នកបង្កើតមាតិការដែលបានចែករំលែកនៅក្នុងបណ្តាយសង្គមដើម្បីជាការលើកទឹកចិត្ត។

 

តួយ៉ាងមូល​ហេតុដែល CEO រូបនេះត្រូវតែគិតគូរផ្តល់​ថវិការម្រាប់អ្នកបង្កើត​​មាតិកា​​ព្រោះថាទិន្នន័យរបស់Chatgpt ជាច្រើនគឺទទួលបានមក​​ពីអ្នកបង្កើតនិងអ្នក​​ចែក​រំលែកមាតិកាទាំងអស់នោះ។ជាធម្មតាពេលដែលយើងចង់ស្វែងរកព័ត៌មានអ្វីមួយនោះ​ Chatgpt នឹងចាប់យកព័ត៌មាន​​ពីអ្នកចែករំលែក​នៅក្នុងបណ្តាយសង្គមដូចជា Website ,Blong និង Platform ផ្សេងៗទៀត​រួច​យកមកបកស្រាយសម្រាប់ផ្តល់​ជាចម្លើយ​មក​អោយអ្នកប្រើប្រាស់។

 

គាត់បានបន្តថាអ្នកបង្កើតមាតិកានិងអ្នកចែករំលែកទិន្នន័យគួរទទួលបានប្រាក់លើកទឹកចិត្តដើម្បីតបស្នងនូវអ្វីដែលពួកគេខំប្រឹងដូចដែលក្រុមហ៊ុនការសែតមួយចំនួនបានធ្វើ ។ប៉ុន្តែ​គាត់​​មិនបាន​បញ្ជាក់ពីចំនួនទឹកប្រាក់នោះទេ​។

 

គួរបញ្ជាក់ផងដែរថា OpenAI បានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ដោយលោកSam Altman​ ជាអ្នកបង្កើតដំបូងហើយគាត់ក៏ជានាយកប្រតិបត្តិការរបស់ OpenAI សព្វថ្ងៃ។ គិមមកដល់បច្ចុប្បន្នកម្មវិធីនេះ​​មាន​អ្នកប្រើប្រាស់ប្រមាណ​៣០០លាន​អ្នកទូទាំងពិភពលោក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia