ច្បាស់ការ! គម្រោងស្ពានអាកាសភ្លោះថ្មីស្ថិតនៅចំណុចប្រសព្វផ្លូវ ៦០ ម៉ែត្រ និងផ្លូវជាតិលេខ២ នឹងបើកការដ្ឋាននៅថ្ងៃទី១៧ មិថុនា
Bunthoeun KoemJUNE 14 202410.1 K views

ដូចប្រិយមិត្ដបានដឹងរួចមកហើយថា កាលពីពេលថ្មីៗនេះមានដំណឹងស្ដីពីការសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅចំណុចប្រសព្វមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) និងផ្លូវជាតិលេខ២ មានទីតាំងស្ថិតនៅក្នុងភូមិបត្ដាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។ យ៉ាងណាពេលនេះក៏មានការបញ្ជាក់ច្បាស់លាស់ពីកាសបរិច្ឆេទនៃការបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនេះផងដែរ។

Fd3af9eb De21 4148 907f C43f445dda15

បើយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដកណ្ដាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្ដីពីការបិទចរាចរណ៍នៅចំណុចផ្លូវប្រសព្វខាងលើបានឲ្យដឹងថា គម្រោងស្ពានអាកាសភ្លោះថ្មីនេះ នឹងត្រូវបើកការរដ្ឋានសាងសង់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះហើយ។

តាមសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីខាងលើក៏នឹងមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីផងដែរ៕

441884511 425598510364106 730201221428156385 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia