អបអរសាទរសម្ពោធបើកលក់ជាផ្លូវការ ខុនដូជប៉ុន TV-Tower 1 ផ្ដល់ជូនអតិថិជនបង់រំលស់ តែ 399$ ក្នុងមួយខែ
Sopheak PichAPRIL 30 2022

កាលពីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន អិល ឌី អេស ធី ឌីវេឡុបម៉ិន (ខេមបូឌា) ឯ.ក (LDST Development (Cambodia) Co., Ltd) បានរៀបចំកម្មវិធី សម្ពោធបើកលក់ជាផ្លូវការ គម្រោងខុនដូជប៉ុន TV Tower 1 កម្ពស់ ២៩ជាន់ ស្ថិតក្នុងសង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សែកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ គម្រោងខុនដូ គុណភាពជប៉ុន ១០០%នេះ ត្រូវបានអភិវឌ្ឍន៍ និងសាងសង់ឡើង ដើម្បីផ្ដល់នូវ ភាពសុខដុមនៃការរស់នៅបែបថ្មី ទាន់សម័យ ស៊ីវិល័យ ប្រកបប្រណិតភាព សុវត្ថិភាព និងភាពងាយស្រួលជូនអតិថិជន។

គម្រោងខុនដូ ដែលទើបសម្ពោធប្រកាសបើកលក់ជាផ្លូវការ នេះ ក៏កំពុងតែផ្ដល់ជូននូវការលក់បញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់យ៉ាងពិសេស មិនធ្លាប់មាន ពោលគឺដើម្បីអបអរសាទរ ឱកាសបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុន នឹងលក់បញ្ចុះតម្លៃដល់ ១៥% និងល.ខ បង់ប្រាក់ប្រចាំខែចាប់ពី 399$ ដោយគ្មានការប្រាក់ រយៈពេលដល់ទៅ ២ឆ្នាំ ។

Photo 2022 04 30 17 58 11

Photo 2022 04 30 17 57 59

Photo 2022 04 30 17 57 51គម្រោងខុនដូ TV Tower 1 ដែលកំពុងតែបន្តសម្រុកសាងសង់យ៉ាងមមាញឹក និងកំពុងតែលេចចេញជារូបរាងឡើងយ៉ាងត្រដែត ក្នុងតំបន់ដ៏មានសក្ដានុពលនៃខណ្ឌឫស្សីកែវនេះ មានកម្ពស់ ២៩ជាន់ និងមានចំនួន ២៥៣បន្ទប់នេះ នឹងក្លាយជាគម្រោងខុនដូគុណភាពជប៉ុន ដែលអតិថិជនអាចជឿទុកចិត្តបាន។ ខុនដូ TV Tower 1 ត្រូវបានសិក្សា និងរចនាម៉ូដអគារ យ៉ាងយកចិត្តទុកដាក់បំផុត ពីវិស្វករ និងស្ថាបត្យករជំនាញជនជាតិជប៉ុន រួមទាំងកម្ពុជា ដោយបានច្របាច់បញ្ចូលគ្នានូវទស្សនទាននៃភាពសុខដុម ការរស់នៅបែបទាន់សម័យ ប្រកបដោយ ឧត្ដមភាព សោភ័ណ្ឌភាព ភាពថ្លៃថ្នូ និងភាពងាយស្រួល ជាមួយសេវាកម្មដ៏សម្បូរបែប និងបានបំពាក់នូវបរិក្ខារគុណភាពស្តង់ដាជប៉ុនថែមទៀតផង។

Photo 2022 04 30 17 57 55លោក មាស វិចិត្រ អគ្គនាយកក្រុមហ៊ុន LDST Development (Cambodia) Co., Ltd បានលើកឡើងពី គម្រោងខុនដូ TV Tower 1 នេះថា៖ “TV Tower 1 គឺជាគម្រោងខុនដូ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន LDST Development (Cambodia) Co., Ltd ដោយផ្ដោតលើស្តង់ដាគុណភាព និងបច្ចេកវិទ្យាជប៉ុន ១០០%។ ជាពិសេស គឺការច្របាច់បញ្ចូលគ្នានូវទស្សនាទាននៃភាពសុខដុមក្នុងការរស់នៅតាមបែបជំនាន់ថ្មី ឧត្ដមភាព សោភ័ណភាព ភាពថ្លៃថ្នូរ ជាមួយបរិក្ខារ និងសេវាកម្មគ្រប់បែបយ៉ាង ត្រូវបានបំពាក់ចូលទៅក្នុងអគារទាំងមូលជូនអតិថិជន។លោក បានបញ្ជាក់ឱ្យដឹងទៀតថា TV-Tower 1 គម្រោងខុនដូស្តង់ដាគុណភាព និងបច្ចេកវិទ្យាជប៉ុន ប៉ុន្តែក្រុមហ៊ុន ផ្ដល់នូវលក្ខខណ្ឌ និងជម្រើសបង់ប្រាក់យ៉ាងសមរម្យបំផុត ដើម្បីសម្រួលតាមការចង់បានរបស់អតិថិជន ពោលគឺអតិថិជន ដែលទិញខុនដូចាប់ពីថ្ងៃសម្ពោធបើកលក់ជាផ្លូវការនេះតទៅ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៥% និងអាចបង់រំលស់ប្រចាំខែចាប់ពី ៣៩៩ដុល្លារ តែប៉ុណ្ណោះ។

Photo 2022 04 30 17 58 03អគ្គនាយកក្រុមហ៊ុន LDST រូប បន្ថែមទៀតថា រូបលោកផ្ទាល់ រួមទាំងអ្នកវិនិយោគទុនជប៉ុន មានជំនឿចិត្តយ៉ាងមុតមាំ និងក្ដីរំពឹងខ្ពស់ទៅលើ ការប្រកាសបើកលក់ជាផ្លូវការ នៃគម្រោងខុនដូជប៉ុន TV Tower 1នេះ ដោយសារតែ គម្រោងខុនដូ សាងសង់ដោយវិស្វករជាន់ខ្ពស់ជនជាតិជប៉ុន និងកម្ពុជា ដោយផ្ដោតលើគុណភាពស្តង់ដាជប៉ុន ហើយចំពោះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់វិញ ក៏ពិសេសជាងគេផងដែរ ។

ក្រុមហ៊ុន LDST Development (Cambodia) Co., Ltd សាងសង់គម្រោងខុនដូជប៉ុន TV Tower 1 នេះឡើង ដោយឈរលើទស្សនទានចំនួន ៥ ដែលជាគុណតម្លៃស្នូលរបស់ក្រុមហ៊ុន រួមមាន៖

  1. មានភាពទាក់ទាញ និងពោពេញដោយ បដិសណ្ឋារកិច្ច
  2. មានលក្ខណៈសាមញ្ញ តែប្រកបដោយសោភ័ណភាព ឧត្ដមភាព និងភាពថ្លៃថ្នូរ
  3. រៀបចំរចនាបទ ដោយយកចិត្តទុកដាក់យ៉ាងម៉ត់ចត់បំផុត ទៅលើសុវត្ថិភាពជាចម្បង
  4. ភាពសុខដុម និងទំនុកចិត្តក្នុងការរស់នៅ ប្រកបដោយសុភមង្គល
  5. ភាពងាយស្រួល ជាមួយបរិក្ខារ និងសេវាកម្មគ្រប់តម្រូវការ

បន្ថែមពីលើគុណតម្លៃស្នូលទាំង ៥ នៃគម្រោងខុនដូ TV-Tower 1 នេះដែរ លោក Kotani Go វិស្វករជាន់ខ្ពស់ប្រចាំក្រុមហ៊ុន LDST Development (Cambodia) Co., Ltd បានលើកឡើងថា៖ “សម្រាប់គម្រោងខុនដូ TV-Tower 1 នេះ ក្រុមវិស្វករ និងស្ថាបត្យករជប៉ុនយើងខ្ញុំ ដែលធ្លាប់មានបទពិសោធន៍សាងសង់អគារខ្ពស់ៗនៅប្រទេសជប៉ុន និងនៅតាមបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក បានអភិវឌ្ឍន៍សាងសង់ឡើង យ៉ាងយកចិត្តទុកដាក់ និងម៉ត់ចត់ជាទីបំផុត ដើម្បីសម្រេចបាននូវគម្រោងខុនដូមួយ ប្រកបដោយគុណភាពស្តង់ដា និងគុណភាពជប៉ុនពិត ១០០% ជូនដល់អតិថិជន”។

ប្រធានក្រុមវិស្វករជប៉ុនប្រចាំក្រុមហ៊ុន LDST ដដែលរូបនេះ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រុមការងារជំនាញខាងវិស្វករ និងស្ថាបត្យករជប៉ុន រួមទាំងវិស្វករខ្មែរ បានគិតគូរយ៉ាងម៉ត់ចត់ទៅលើសំណង់អគារទាំងមូលតាំងពីគ្រឹះក្រោមដី ដល់ជាន់ទី ២៩ ទាំងការសិក្សាលើសណ្ឋានដី និងកម្លាំងទ្រទ្រង់គ្រឹះ រួមទាំងគ្រឿងបង្គុំទាំងអស់ ដើម្បីធានានូវភាពរឹងមាំយូរអង្វែង។ ជាពិសេស  គ្រប់វត្ថុធាតុដើម និងសម្ភារៈដែលបំពាក់ សុទ្ធតែជារបស់គុណភាពស្តង់ដាបែបជប៉ុនទាំងអស់។

Img 7045

Img 7047

Img 7048

Img 7050គ្រប់ជាន់ គ្រប់ជ្រុង នៃអគារទាំងមូល សុទ្ធតែមានផ្លូវ និងច្រកសុវត្ថិភាពសម្រាប់ភៀសខ្លួន ចំនួន២ រួមមានជណ្ដើរជើងធំទូរលាយ និងមានបង្កប់ប្រព័ន្ធបញ្ជូនខ្យល់អុកស៊ីសែន បង្ការពេលមានគ្រោះអគ្គីភ័យ និងមានជណ្ដើរសុវត្ថិភាពនៅរានហាល(Balcony) មួយទៀត បង្កប់គ្រប់នៅរានហាល (Bacony) តាមបន្ទប់ គ្រប់ជាន់ទាំងអស់។

បច្ចុប្បន្ន គម្រោងខុនដូ TV-Tower 1 សម្រេចការសាងសង់បានជិត ៤០% និងឡើងជាន់ បានដល់ជាន់ទី១១ ខណៈដែលអគារទាំងមូល មានកម្ពស់ ២៩ជាន់ ហើយត្រៀមនឹងបញ្ចប់ការសាងសង់រួចរាល់ នៅក្នុង ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។  ក្រៅពីគម្រោង ទី១ ដែលកំពុងដំណើរការសាងសង់ និងត្រៀមប្រគល់សោរជូនអតិថិជនចូលស្នាក់នៅឆាប់ៗខាងមុខនេះ ក្រុមហ៊ុន LDST Development (Cambodia) Co., Ltd ក៏បាននឹងកំពុងតែ រៀបចំជាបណ្ដើរៗនូវទីតាំង សម្រាប់ត្រៀមសាងសង់គម្រោងខុន TV-Tower ជាបន្តបន្ទាប់ផងដែរ។

Photo 2022 04 30 17 58 21

Photo 2022 04 30 17 58 25គម្រោងខុនដូជប៉ុន TV-Tower 1 មានទីតាំងស្ថិតភូមិនៅតាមបណ្ដោយផ្លូវ ឯកឧត្ដម ជា សុផារ៉ា 598 ក្នុង សង្កាត់ គីឡូលេខ៦ ខ័ណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។ អញ្ជើញមកដល់ទីតាំង Showroom ផ្ទាល់តាម Google Map ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 093 33 81 91/087 27 44 88/095 880 999/078 699 299៕

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia