មិនធ្លាប់មានពីមុនមក! ព្រោះតែបញ្ហាធំៗ២នេះ បានធ្វើឱ្យក្រុមហ៊ុនក្ស័យធននៅជប៉ុនកើនឡើងខ្លាំង
ធី ស្រីល័ក្ខJULY 24 2024457 views

មិនធ្លាប់មានពីមុនមក ចំនួនក្រុមហ៊ុននៅជប៉ុនដែលបានក្ស័យធនមានការកើនឡើងខ្លាំងនៅឆ្នាំនេះ ដោយសារក្រុមហ៊ុនភាគច្រើនជួបនៅបញ្ហាកង្វះកម្លាំងពលកម្មនិងការធ្លាក់ចុះ​នៃ​ការ​គាំទ្រផ្នែកហិរញ្ញវត្ថុ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Japan Time។

 

ប្រភពដដែលបានបន្តឱ្យដឹងថា នៅក្នុងឆមាសទី១នៃឆ្នាំ២០២៤ នេះ ចំនួនក្រុមហ៊ុនដែលបានក្ស័យធននៅជប៉ុនបានកើនឡើងប្រមាណ ២២% ពីមួយឆ្នាំទៅមួយឆ្នាំដែលជាចំនួនខ្ពស់បំផុតចាប់ពីឆ្នាំ ២០១៤ មកម្លេះ។ ហើយប្រសិនបើស្ថានការណ៍មិនប្រសើរឡើងទេ ក្រុមហ៊ុននៅជប៉ុនប្រមាណ ១ម៉ឺនក្រុមហ៊ុនអាចនឹងក្ស័យធននៅចុងឆ្នាំនេះ។

Pic1

នៅក្នុងនោះដែរ បើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Teikoku Databank ក៏បានឱ្យដឹងបន្ថែមទៀតថា “ក្រុមហ៊ុនមួយចំនួនបានទទួលរងការធ្លាក់ចុះនៃប្រាក់ចំណេញ ហើយការគ្រប់គ្រងលំហូរសាច់ប្រាក់កាន់តែលំបាក ដូចនេះពួកគេកំពុងតែប្រឈមមុខនឹងសម្ពាធក្នុងការដំឡើងប្រាក់ឈ្នួល" ផងដែរ។ ហើយកម្មករជាច្រើននៅក្រុមហ៊ុនដែលទទួលបានប្រាក់ចំណេញទាប និងប្រាក់ឈ្នួលទាប ទំនងជាស្វែងរកការងារថ្មីជាមួយនឹងប្រាក់ឈ្នួលខ្ពស់ ជាហេតុនាំឱ្យក្រុមហ៊ុនតូចៗមួយចំនួនកាន់តែជួបការលំបាកបន្ថែមទៀត។

Pic2

លើសពីនេះទៅទៀត ធនាគារកណ្តាលជប៉ុនត្រូវបានគេព្យាករណ៍ថានឹងដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ ដូច្នេះស្ថានភាពទំនងជានឹងនៅតែតានតឹងសម្រាប់ក្រុមហ៊ុនតូចៗ។ លោក Fujii បាននិយាយថា ការកើនឡើងអត្រាការប្រាក់នឹងជាកត្តាអវិជ្ជមានដ៏សំខាន់មួយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia