ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានរៀបចំកម្មពិធី «រាត្រីនៃឱកាស» នៅអគារ ស្ថាបនាដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអតិថិជន ណែនាំជូនសេវាសារការីពីមន្ទីរសារការីចតុមុខ ជាពិសសដើម្បីផ្តល់ឱកាសវិនិយោគទៅលើអចលនទ្រព្យពីដៃគូសហការ របស់ធនាគារ ស្ថាបនា ផងដេរ។ បន្ថែមពីលើនេះ ធនាគារ ស្ថាបនា នឹងមានផ្តល់ជូនសេវាប្រាក់កម្ចីសម្រាប់អតិថិជនដែលមានបំណងវិនិយោគលើអចលនទ្រព្យទាំងនេះផងដែរ។
លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «កម្មពិធីនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះសម្រាប់យើង ហើយតាមរយៈយុទ្ធសាស្រ្តយកអតិថិជនជាអទិភាព យើងនឹងបន្តបង្កើតឱកាស និងកម្មវិធីជាច្រើនទៀត ដើម្បីពង្រឹងទំនាក់ទំនងជាមួយអតិថិជន ដៃគូអាជីវកម្ម និងសហគមន៍របស់យើងឱ្យកាន់តែល្អប្រសើរឡើងនៅទូទាំងប្រទេសកម្ពុជា។» លោកបានបន្តទៀតថា៖ «ការចាប់ដៃគូជាមួយស្ថាប័នដ៏រឹងមាំ និងជាទីទុកចិត្តនេះ ធ្វើឱ្យយើងកាន់តែមានភាពជឿជាក់យ៉ាងមុតមាំក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវសេវាផ្លូវច្បាប់ដែលអាចទុកចិត្តបាន និងឱកាសវិនិយោគដែលមានសក្តានុពល និងស្របតាមតម្រូវការអតិថិជន។»
កម្មវិធីនេះទទួលបានការអញ្ជើញចូលរួមពីអតិថិជន ស្ថាបនា ព្រីមារណ៍ ដែលជាអតិថិជនដែលជ្រើសយកឯកសិទ្ធិភាពដ៏ពិសេសសម្រាប់សេវាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះរបស់ខ្លួនពីធនាគារ ស្ថាបនា។ សូមគូសបញ្ជាក់ផងដែរថា ស្ថាបនា ព្រីមារណ៍ ផ្តល់ភាពងាយស្រួលតាមរយៈសាលរង់ចាំព្រីមារណ៍ជាកន្លែងដែលផ្ដល់ជូនសេវាហិរញ្ញវត្ថុដ៏សម្បូរបែបប្រកបដោយផាសុកភាព សម្រាប់តែអតិថិជន ព្រីមារណ៍ ប៉ុណ្ណោះ និងមានប្រធានផ្នែកទំនាក់ទំនងអតិជនដែលបានត្រៀមខ្លួនជានិច្ច ដើម្បីផ្តល់ជូនរាល់សេវាហិរញ្ញវត្ថុដែលពួកគាត់ត្រូវការ។