គំនិតអាជីវកម្មថ្មី! ប្តីប្រពន្ធមួយគូ ចាប់ដៃគ្នាបង្កើត App ជួលសម្លៀកបំពាក់ រកចំណូលបានខ្ទង់លា.នដុល្លារ
Sambat SokhlangNOVEMBER 6 2023204 views

អាជីវកម្មជួលសម្លៀកបំពាក់គឺជារបរដ៏ពេញនិយមមួយនៅប្រទេសសឹង្ហបុរី រហូតធ្វើឱ្យប្តីប្រពន្ធមួយគូគឺ Lim និង Halim អាចបង្កើតក្រុមហ៊ុនតម្លៃ៣០លានដុល្លារ ពីរបរជួលសម្លៀកបំពាក់នេះ។ហើយបើគិតមកដល់ពេលបច្ចុប្បន្នអាជីវកម្មជួសរបស់ពួកគេទាំងពីរមានសមាជិកជួល ២០០,០០០នាក់នៅទូទាំងប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី។

 

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ដំបូងឡើយអ្នកនាង Chris Halim គ្រាន់តែជាបុគ្គលិកធនាគារម្នាក់ប៉ុណ្ណោះ ប៉ុន្តែនោះអំឡុងឆ្នាំ ២០១៦ នាងបានរកឃើញគំនិតរកស៊ីមួយទាក់ទងទៅនឹងការជួលសម្លៀកបំពាក់ ក្រោយមកនាងក៏បានយកគំនិតនេះទៅពិភាក្សាជាមួយស្វាមី។បន្ទាប់ពីបានជជែកគ្នារួចអ្នកនាង Chris Halim ម្ចាស់ហាងនិង Appជួលសម្លៀកបំពាក់ Style Theory ក៏បានសម្រេចចិត្តបោះបង់ការងារ ហើយងាកមកបោះទុនខ្ទង់៤ម៉ឺនដុល្លារបង្កើត App និងហាងជួលសម្លៀកបំពាក់វិញ។

 

106925973 1628771343048 Chris   Raena 1

 

បើតាមការលើកឡើងរបស់អ្នកនាង Chris Halim បានឱ្យដឹងថា “មូលហេតុដែលធ្វើឱ្យខ្ញុំចិត្តសឿងហ៊ានបោះបង់ការងារចោលហើយចេញរកស៊ីខ្លួនឯង ដោយសារតែគាត់មើលឃើញថា ជាញឹកញាប់ខ្ញុំតែងតែឮមនុស្សស្រីរអ៊ូពីបញ្ហាសម្លៀកបំពាក់ថាគ្មានអ្វីពាក់ ពាក់ដដែលៗទាំងដែលខ្លួនឯងមានសម្លៀកបំពាក់ពេញទូ ហេតុនេះទើបខ្ញុំចង់បង្កើតអាជីវកម្មនេះ ដើម្បីជួយឱ្យមនុស្សស្រីអាចផ្លាស់ប្តូរស្ទាយ៍ថ្មីៗ ហើយចំណាយតិចមិនចាំបាច់ទិញទុកឱ្យណែនទូ”។

 

59f18be1 9902 4e54 B204 Ceac37aa1076

 

ដោយសារតែចេះរកពីចំណុចបញ្ហាតូចមួយនេះបានធ្វើឱ្យអាជីវកម្មជួលសម្លៀកបំពាក់របស់ Chris Halim និងស្វាមីអាចទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនសិង្ហបុរី ជាពិសេសនៅអំឡុងឆ្នាំ ២០២០ និង ២០២១។ ម្ចាស់ហាងវ័យក្មេងរូបនេះបានបញ្ជាក់ទៀតថា មនុស្សស្រីមិនចូលចិត្តការស្លៀកសម្លៀកបំពាក់ដដែលៗនោះទេ ហេតុនេះហើយទើបពួកគាត់ចូលចិត្តការជួលសម្លៀកបំពាក់ពីហាងរបស់នាងតាមអេប Style Theory ដែលនៅទីនោះមានជម្រើសសម្លៀកបំពាក់ចំនួន ៥០,០០០ និងកាបូបច្រើនជាង ២,០០០ម៉ូត ហើយជាទូទៅចំពោះសេវាកម្មជួលសម្លៀកបំពាក់នេះ ត្រូវបង់ប្រាក់ថ្លៃជួលចំនួន ៩៥ដុល្លារក្នុងមួយខែ។

 

733e9e04 9e03 439d 8ce1 0ca94bfa08ff

 

គូសបញ្ជាក់ផងដែរថា នេះជាគំនិតអាជីវកម្មថ្មីមួយសម្រាប់ប្រជាជនកម្ពុជាយើង ជាពិសេសសម្រាប់អ្នកដែលមានទុនច្រើន អាចពិចារណាទៅលើរបរថ្មីមួយនេះ ព្រោះនៅខ្មែរយើងមានជាលក្ខណៈជួលរ៉ូបការធម្មតា ប៉ុន្តែសម្រាប់ការជួលសម្លៀក កាបូបជាប្រចាំថ្ងៃដូច Style Theory អាចនឹងមិនទាន់មាននោះទេ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia