បិទមិនចាញ់បើក! អ្នកសម្ដែង២០០០នាក់ពេលបិទស៊ីហ្គេម អាចធ្វើឱ្យខ្មែរនិងពិភពលោកចងចាំមិនភ្លេចទេ
ឡុង វឌ្ឍនៈMAY 15 2023542 views

នៅសល់តែ០២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺឈានដល់ថ្ងៃបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្នុងនោះដែរ បើតាមប្រសាសន៍របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណ:កម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ គឺឱ្យដឹងថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ គឺមានភាពពិសេសប្លែកដែលនឹងធ្វើឱ្យប្រជាជនខ្មែរ និងពិភពលោកចងចាំមិនភ្លេចទេ។

ត្រង់ចំណុចនេះគឺដោយសារតែកម្មវិធីបិទនេះ គឺត្រៀមនឹងសម្ដែងនូវទស្សនីយភាពថ្មីៗមួយចំនួនដែលខុសប្លែកពីពេលដែលបើក។ អ្វីដែលរឹតតែពិសេសនោះគឺកម្មវិធីបិទនេះនឹងមានអ្នកសម្ដែង ២០០០នាក់ ដែលមានសមាសភាពចម្រុះរួមមានទាំង កងទ័ព សិល្បៈករ សិល្បការិនី ដែលនឹងជួយញ៉ាំងកម្មវិធីឱ្យមានភាពរស់រវើក មានអារម្មណ៍ពិសេសចម្រុះគ្នាទាំងរីករាយ រំភើប មោទកភាព អារម្មណ៍អាឡោះអាល័យជាដើម ដែលទស្សនីយភាពទាំងនោះ នឹងដក់ជាប់ក្នុងក្រអៅបេះដូងអ្នកចូលរួមទាំងជនរួមជាតិកម្ពុជា និងបរទេស។

ដោយឡែកចំពោះទស្សនីយភាពថ្មីៗក្នុងព្រឹត្តិការណ៍បិទនេះដែរ គឺនឹងឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជា ដែលមានភាពប្រណិតស្រស់ស្អាត ស្តង់ដាខ្ពស់ និងអស្ចារ្យបំផុត។

បើទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តមបន្តថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ CAMSOC នៅតែចាត់ទុកការងារ ការពារសន្តិសុខសណ្តាប់ធ្នាប់ជាអាទិភាពទីមួយ ដើម្បីធ្វើយ៉ាងណាការពារចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងអ្នកដែលបានមកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍មួយនេះឱ្យបានល្អបំផុត៕

344859038 765696208395766 7260334371621145343 N345236312 1018414026204883 3231995086899573710 N345202453 195054879591102 965783693875705175 N Medium

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia