ក្តៅៗ! ប្រទេស១នេះ ប្រកាសបិទ Tik Tok ចោលទាំងស្រុង ក្រោយឃើញក្មេងៗចេះប្រើប្រាស់អំពើហិ.ង្សាដាក់គ្នា
ធី ស្រីល័ក្ខDECEMBER 23 20242.4 K views

កាលពីថ្មីៗនេះ លោក Edi Rana ដែលជានាយករដ្ឋមន្រ្តីនៃប្រទេសអាល់បានី បានប្រកាសថា ខ្លួននឹងបិទ Tik Tok ចោលទាំងស្រុងនៅក្នុងឆ្នាំ២០២៥ នេះ ក្រោយពីកម្មវិធីមួយនេះបានពង្វក់ក្មេងៗសិស្សាសាលាជាខ្លាំងរហូតធ្វើឱ្យលោកភ័យខ្លាចចំពោះឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមលើកុមារ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN។

 

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា Tik Tok នេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់យុវជននិងក្មេងៗសិស្សសាលាឱ្យចេះប្រើប្រាស់អំពើហិក្សា ខណៈកាលពីខែមុនមានសិស្សសាលាម្នាក់បានបាត់បង់ជីវិតនិងមានក្មេងៗជាច្រើនបានរងរបួសយ៉ាងធ្ងន់ធ្ងរ។

២៨

នាយករដ្ឋមន្រ្តីបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីមានការឈ្លោះប្រកែកគ្នារវាងក្មេងប្រុសសិស្សសាលាបានឌឺដងគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok រហូតធ្វើឱ្យពួកគាត់បានប្រើប្រាស់អំពើហិក្សាដាក់គ្នារហូតឈានដល់ការបាត់បង់ជីវិតបែបនេះ។

២៧

គួរបញ្ជាក់ថា ក្រៅពីប្រទេសអាល់បានីប្រកាសបិទ Tik Tok ចោលសូម្បីតែប្រទេសមួយចំនួននៅអឺរ៉ុប រួមទាំងប្រទេសបារាំង អាល្លឺម៉ង់ និងបែលហ្ស៊ិក ក៏បានអនុវត្តការរឹតបន្តឹងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម Tik Tok សម្រាប់កុមារផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia