ក្រុមហ៊ុន F.X.C.E Company Limited បានប្រកាសបិទដំណើរការចាប់ពីថ្ងៃនេះតទៅហើយ

វាជារឿងគួរឱ្យសោកស្តាយជាទីបំផុត ដែលនាពេលថ្មីៗនេះក្រុមហ៊ុន F.X.C.E Company Limited នៅក្នុងប្រទេសកម្ពុជា បានប្រកាសជាសាធារណៈថា ពេលនេះក្រុមហ៊ុនប្រកាសបិទដំណើរការចាប់ពីថ្ងៃនេះតទៅហើយក្រោយពីបើកដំណើរការបានប្រមាណរយៈពេលជាង ៤ឆ្នាំ។

ក្រុមហ៊ុន F.X.C.E Company Limited នេះដែរ ជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និសន្សន្ទ ដែលជាវេទិកាអន្តរជាតិសម្រាប់ធ្វើពាណិជ្ជកម្មជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាផ្តាច់មុខដែលភ្ជាប់វិនិយោគិននិងសហគមន៍ហិរញ្ញវត្ថុទូទាំងពិភពោលក ដែលទទួលបានអាជ្ញាបណ្ណ័ពីនិយ័តករមូលបត្រកម្ពុជាត្រឹមត្រូវនិងស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនគឺបានបើកដំណើរការនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២១ មកម្លេះ ដែលស្ថិតនៅក្នុងអគារ The commune (លេខ១៥) យូនីតE-03 ជាន់ទី១ ផ្លូវលេខ៣៤៧ ភូមិ៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

១៩

នៅក្នុងនោះដែរ មូលហេតុដែលនាំឱ្យក្រុមហ៊ុន F.X.C.E Company Limited បានប្រកាសបិទបែបនេះ ដោយសារតែក្រុមហ៊ុនជួបនៅបញ្ហាមិនមានប្រាក់ចំណេញចាប់តាំងពីដំណើរការមកម្លេះ​និងមិនមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីបំរើការងារទៅកាន់អ្នកវិនិយោគតទៅទៀតបានដូចនេះក្រុមហ៊ុនសម្រេចបិទដំណើរការតែម្តង ។

ដូច្នេះហើយ បងប្អូនទាំងអស់ឱ្យសូមជម្រាបដំណឹង ថាក្រុមហ៊ុន F.X.C.E Company Limited d បានប្រកាសបិទដំណើរការចាប់ពីពេលនេះតទៅហើយក្រោយពីបើកនៅក្នុងឆ្នាំ២០២១ ហើយបានប្រកាសបិទនៅក្នុងឆ្នាំ ២០២៤ នេះ៕

២០

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia