នាព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក Christian Karembeu បានធ្វើដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាមួយពាន FIFA World Cup នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រឡេកទៅមើលប្រវត្តិរបស់នាយកផ្នែកកីឡាក្រុម Olympiacos រូបនេះបន្តិច លោក Christian Karembeu កើតនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៩៧០ ក្នុងរដ្ឋ New Caledonia ជាទឹកដីរបស់បារាំងដែលមានកោះរាប់សិបនៅប៉ាស៊ីហ្វិកខាងត្បូង។ លុះឈានចូលដល់វ័យជំទង់លោកបានលេងបាល់ទាត់យុវជនឱ្យក្លឹប FC Naitcha ដែលមានមូលដ្ឋាននៅ Nouméa។ នៅអាយុ១៧ឆ្នាំ Karembeu បានផ្លាស់ទៅប្រទេសបារាំងដោយទទួលបានអាហារូបករណ៍ដើម្បីសិក្សា និងលេងបាល់ទាត់។
ក្នុងអាជីពជាកីឡាករលើសមរភូមិវាលស្មៅ Karembeu ធ្លាប់លេងឱ្យក្លឹប Nantes (1990-1995), Sampdoria (1995-1997), Real Madrid (1997-2000), Middlesbrough (2000-2001), Olympiacos (2001-2004), Servette Genève (2004-2005) និង Bastia (2005-2006)។
គួរជម្រាបថា បុរសវ័យ៥១ឆ្នាំរូប គឺជាអតីតខ្សែបម្រើការពាររបស់ក្រុមជម្រើសជាតិបារាំង ដែលធ្លាប់ជួយប្រទេសបារាំងឈ្នះពាន FIFA World Cup 1998, ពាន Euro 2000 និង FIFA Confederations Cup 2001។ លោកបានប្រកាសចូលនិវត្តន៍នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៦។ ប៉ុន្តែជានិច្ចកាលលោកក៏បានចូលរួមក្នុងការប្រកួតមិត្តភាពសម្រាប់ Kettering Town FC ជាមួយ Gianfranco Zola, Les Ferdinand និង Gus Poyet ផងដែរ។
ខាងក្រោមនេះគឺជាទស្សនៈល្បីល្បាញបំផុតចំនួន០២ របស់លោក Christian Karembeu៖
១/. ទទួលពិន័យដើម្បីភាពយុត្តិធម៌ មិនមែនជាបញ្ហាទេ
២/. នោះគឺជារឿងផ្សេងគ្នា។ ជើងឯកក្នុងស្រុកគឺជារឿងមួយ ពានរង្វាន់ UEFA Champions League គឺជារឿងមួយទៀត ប៉ុន្តែការឈ្នះនេះប្រាកដជាបង្កើនទំនុកចិត្តរបស់យើងក្នុងការសម្រេចបាននូវអ្វីដែលល្អ។
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366