ពូកែហើយស្អាតទៀត! កញ្ញា Tan រកស៊ីផងឆ្លៀតរៀនផង អាចរកចំណូលជាង៥ម៉ឺន$/ឆ្នាំពីរឿង១នេះ
Kan DaraJANUARY 30 20231.1 K views

ស្របពេលដែលមិត្តភក្តិរបស់កញ្ញា Tanកំពុងតែប្រើប្រាស់លុយឪពុកម្តាយដើម្បីរៀននៅមហាវិទ្យាល័យ នារីវ័យ២១ឆ្នាំរូបនេះ​ បែរជាចាយពេលទៅរៀនផងហើយអាចទាញចំណូលបានជាង៥ម៉ឺនដុល្លារ ពីការរៀនថែមទៀត។ ជានិស្សិតស្រីរៀនពេញម៉ោង Chloe Tan ជនជាតិសិង្ហបុរី- សៀង​ហៃ បច្ចុប្បន្នជានិស្សិតសិក្សាផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅសកលវិទ្យាល័យ Chicago ទីក្រុង ​Illinois សហរដ្ឋអាមេរិក។

ត្បិតតែកើតក្នុងគ្រួសារដែរមានជីវភាពធូរធារក៏ពិតមែន ប៉ុន្តែនារីវ័យក្មេងរូបនេះមិនដែលប្រើប្រាស់ភាពមានបានរបស់ឪពុកម្តាយដើម្បីរស់នៅក្នុងភាពសុខស្រួលនោះទេ។ ផ្ទុយទៅវិញនាងបានរៀនពេញម៉ោងផងហើយឆ្លៀតបង្រៀនគួរដល់សិស្សខ្សោយ ដែលជាកូនអ្នកមាន ក្នុង១ម៉ោង ៦៧ដុល្លាររៀងរាល់ពេលនាងចេញពីរៀននៅមហាវិទ្យាល័យ រហូតដល់នាងមានលុយ សន្សំប្រមាណជាង៧ម៉ឺនដុល្លារហើយក្នុងកុងធនាគារ និងមានគោលដៅសន្សំលុយឱ្យបាន ៣០ម៉ឺនដុល្លារ រួមទាំងបង់រំលោះផ្ទះមួយនៅអាយុ២៧ឆ្នាំ។

ទន្ទឹមនឹងក្តីស្រមៃនិង​មានគោលដៅច្បាស់លាស់បែបនេះ នាងបានលើកឡើងថា “ខ្ញុំបានលះបង់ការគេងពេញភ្នែក ការជប់លៀងរាល់ល្ងាចថ្ងៃសុក្រ​ ប្រើសម្លៀកបំពាក់១ទឹក និងប្រើសម្ភារៈដដែលរបស់ម្តាយខ្ញុំ ដើរផ្សារទិញតែម្ហូបនឹងរបស់ចំាបាច់ និងបែងចែកលុយតាមរបៀបនេះដើម្បីចំណេញពេលនិងលុយ ទុកសម្រាប់រៀននិងសន្សំ ដោយចំណាយរបស់ចាំបាច់៩៧២$ សម្រាប់ការដើរទិញឥវ៉ាន់ ការកម្សាន្ត , ថ្លៃជួល និងឧបករណ៍ប្រើប្រាស់ ៦៩២$ ចែកជាមួយមិត្តរួមបន្ទប់ម្នាក់ ,អាហារ៤៦៣$ មធ្យោបាយធ្វើដំណើរ៦៧$ សម្រាប់ជិះ Uber ការពិនិត្យសុខភាព៦០$ និងការចំណាយបង់ថ្លៃទូរស័ព្ទ២៥$ ។”

យ៉ាងណាមិញ ចំណូលទាប ឬខ្ពស់ គ្រាន់តែជាផ្នែកមួយ ប៉ុន្តែផ្នែកសំខាន់បំផុតមួយទៀតគឺឥរិយាបថក្នុងការចាត់ចែង ទុកដាក់ និងប្រើលុយទាំងនោះ គ្រប់គ្រងការចំណាយងាយៗតាមក្បួន ៥០/៣០/២០ ជាដំបូងត្រូវគិតបែងចែកលុយ១០០% ជាបីចំណែកសិនគឺ ៥០% ៣០% និង២០%នៃចំនួនលុយសរុបរបស់អ្នក៕

អត្ថបទដោយ៖ ពីង​ ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia