ក្រុមហ៊ុន ជីប ម៉ុង រីថែល ប្រកាសស្វែងរកផលិតផលខ្មែរ ដាក់លក់ក្នុងផ្សារទំនើបធំៗរបស់ខ្លួន
Bunthoeun KoemAUGUST 6 2025416 views

ជាឱកាសល្អសម្រាប់ក្រុមហ៊ុន និងអ្នកផលិតផលិតផលគ្រប់ប្រភេទនៅក្នុងស្រុក ខណៈពេលនេះក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បង្កើតដោយកូនខ្មែរ ​១០០ ភាគរយ បានប្រកាសស្វែងរកផលិតផលដែលផលិតដោយខ្មែរយើង មកដាក់លក់នៅក្នុងផ្សារទំនើបទាំងអស់របស់ខ្លួន។

127 1024x576

សម្រាប់គោលបំណងនៃការទទួលដាក់លក់ផលិតផលខ្មែរនៅលើផ្សារទំនើបនេះ គឺក្រុមហ៊ុន ជីប ម៉ុង រីថែល ចង់លើកកម្ពស់ផលិតផលទាំងនោះឲ្យមានទីផ្សារកាន់តែខ្លាំង និងបានទៅដល់ដៃអតិថិជនដែលជាអ្នកប្រើប្រាស់។ ជាពិសេសគឺដើម្បីជំនួសផលិតផលដែលនាំចូលពីប្រទេសជិតខាង ដែលមាននៅទីផ្សារកម្ពុជាយើងយ៉ាងច្រើននាពេលកន្លងមក។

មួយវិញទៀត ក៏ចូលរួមក្នុងការអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។

B3f9ec82 5d74 46a0 9459 73698e20eb07

កន្លងមកនេះ លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល គឺតែងតែខ្នះខ្នែងនៅក្នុងការស្វែងរកទីផ្សារឲ្យអ្នកផលិតក្នុងស្រុកតាមគ្រប់រូបភាព។ ជាក់ស្ដែងលោកជំទាវ កំពុងតែបង្កើតនូវផ្សារទេសចរណ៍ខ្មែរមួយឈ្មោះថា «ភូមិខ្មែរអ្នកធ្វើ» ដែលជាកន្លែងប្រមូលផ្ដុំទៅដោយផលិតផលខ្មែររាប់រយមុខ មានទាំងអាហារ សំភារះប្រើប្រាស់ វត្ថុអនុស្សវរីយ៍ និងគ្រឿងលំអរខ្មែរ​​ មានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយផ្សារទេសចរណ៍ខ្មែរមួយនេះនិងបើកសម្ពោធជាផ្លូវការក្នុងអំឡុងខែកញ្ញាខាងមុខ។

Photo 2025 08 06 12 57 32

សូមជម្រាបថា បច្ចុប្បន្ននេះក្រុមហ៊ុន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗជាច្រើនដូចជា៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល, ផ្សារទំនើប ណូរ៉ូ លែន, ផ្សារទំនើប ជីប ម៉ុង 598, ផ្សារទំនើប ជីប ម៉ុង សែន សុខ អៅលេត, ជីប ម៉ុង បាក់ទូក សេនធើ និងផ្សារ ជីប ម៉ុង ស៊ុបភឺម៉ាឃីត ជាច្រើនកន្លែងផ្សេងទៀត។

ដូច្នេះសម្រាប់លោកអ្នកដែលមានផលិតផលនៅក្នុងដៃ ចង់ដាក់លក់ ឬជួលទីតាំង នៅក្នុងផ្សារទំនើបធំៗខាងលើ របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល អាចធ្វើការការទំនាក់ទំនងសាកសួរព័ត៌មានជាមួយក្រុមការងារបានតាមរយៈលេខទូរស័ព្ទ៖ 093 922 888 / 010 932 364 ។ ក្រុមការងារផ្សារ ជីប ម៉ុង ស៊ុបភឺម៉ាឃីត៖ 092 453 378៕

514264411 754470573770301 8029043504305645474 N

511978719 752681943949164 8333632809189280953 N

496150880 1288943289903889 3981468112965550450 N

523775076 1353670396764511 5882622738469475696 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia