សេដ្ឋកិច្ចចិនកំពុងធ្លាក់ចុះ ខណៈវិស័យស្នូលធំ២ កំពុងជួបវិបត្តិជាប់គាំងយ៉ាងធ្ងន់ធ្ងរ
Toeuy HongAUGUST 3 20221.3 K views

នៅពាក់កណ្ដាលឆ្នាំ២០២២នេះ របាយការណ៍សេដ្ឋកិច្ចចិនបានបង្ហាញឱ្យឃើញថា GDP របស់ប្រទេសខ្លួនបានធ្លាក់ចុះអស់ប្រមាណ ២.៦% បើធៀបនឹងនឹងឆ្នាំមុន ខណៈវិស័យស្នូល២ រួមមានអចលនទ្រព្យ និងធនាគារ កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fortune កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។

របាយការខាងលើបានឱ្យដឹងដែរថា វិស័យអចលទ្រព្យធ្លាក់ចុះប្រមាណ ៣០% ដែលបណ្ដាលមកពីការជាប់គាំងគម្រោងសាងសង់ជាង ៣០០ កន្លែង។ ក្នុងនោះមានមនុស្សជាង ២០០នាក់បាន មកធ្វើការតវ៉ានៅកៀក ការិយាល័យរដ្ឋាភិបាលខេត្ត Hubei និង រាប់ម៉ឺននាក់បានធ្វើពហិការនៅក្នុងទីក្រុងចំនួន ៩១ ដើម្បីទាមទារការដកប្រាក់វិនិយោគរបស់ខ្លួនមកវិញ។ ទន្ទឹមនឹងនោះក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យដ៏ធំមួយឈ្មោះថា China Evergrande Group ក៏បានធ្លាក់ខ្លួនចូលទៅក្នុងបំណុលប្រមាណ ៣០០ ពាន់លានដុល្លារ​ព្រោះតែការបរាជ័យក្នុងការបំពេញកិច្ចសន្យាគម្រោងអភិវឌ្ឍន៍។

ដោយឡែកធនាគារក្នុងស្រុកបានបញ្ឈប់ការដកប្រាក់របស់អតិថិជន ថែមទាំងបង្ខាំងគណនីរបស់ពួកគេមិនឱ្យបើកដំណើរការបាន ពោលគឺចាយក៏មិនបាន និងសូម្បីតែបើកមើលក៏មិនកើតដែរ។ ព្រោះតែស្ថិតក្នុងស្ថានភាពបែបនេះហើយទើបជុំរុញឱ្យមាន អ្នកដាក់ប្រាក់នៅធនាគាររាប់ពាន់នាក់ធ្វើការតវ៉ា។ ជាការឆ្លើយតប ​អាជ្ញាធរចិនបាននិយាយកាលពីដើមខែនេះថា ពួកគេនឹងបង់ប្រាក់ឱ្យមួយចំនួនត្រឡប់ទៅវិញ ប៉ុន្តែជនរងគ្រោះនៅតែមិនទាន់ទទួលបានដំណោះស្រាយដែលសមស្របនៅឡើយទេ។

ពាក់ព័ន្ធនឹងការធ្លាក់ចុះសេដ្ឋកិច្ចចិន ដែលបណ្ដាមកពីការធ្លាក់ចុះនៃវិស័យទាំងពីរខាងលើ លោក Xi Jinping នឹងផ្ដល់ដំណោះស្រាយចំពោះបញ្ហាធំៗដែលកើតឡើង ដើកម្បីកាត់បន្ថយការឈឺចាប់របស់ប្រជាពលរដ្ឋ។ នេះបើយោងតាមការលើកឡើងរបស់ លោក Steve Tsang នាយកវិទ្យាស្ថាន SOAS China កាលពីពេលថ្មីៗនេះ៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia