ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក ប្រកាសផ្អាកផលិតកម្ម នៅក្នុងប្រទេសថៃ បន្ទាប់ពីជួបបឧបទ្ទវហេតុ​លើបុគ្គលិករបស់ខ្លួន
Bunthoeun KoemMARCH 22 20236.3 K views

ក្រុមហ៊ុនផលិតប្រេងខ្នាតយក្សមួយរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា Chevron Corp បានផ្អាកផលិតកម្មភ្លាមៗបន្ទាប់ពីមានឧបទ្ទវហេតុកើតឡើងទៅលើបគ្គលិករបស់ខ្លួន។ នេះយោងតាមការចេញផ្សាររបស់សារព័ត៌មាន REUTERS​ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

ប្រភពដដែលបានឱ្យដឹងចំពោះឧបទ្ទវហេតុនេះបានកើតឡើង កាលពីសប្តាហ៍មុន នៅឯកប៉ាល់ផ្ទុកប្រេង ដែលបានបណ្តាលឱ្យទឹកសមុទ្រលេចធ្លាយចូលទៅក្នុងនាវានោះ ដោយបានសម្លាប់សមាជិកនាវិកម្នាក់ ។

Photo 2023 03 22 09 46 40

ក្នុងនោះដែរអ្នកនាំពាក្យក្រុមហ៊ុន Chevron បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា “យើងបានស្រង់សាកសពមិត្តរួមការងាររបស់យើងដែលរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី ១៣ ខែមីនា ហើយយើងក៏កំពុងរៀបចំប្រគល់សាកសពទៅឱ្យគ្រួសារជនរងគ្រោះផងដែរ” ។

យ៉ាងណាមិញ ក្រុមហ៊ុន Chevron ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ នៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរថា ឧបទ្ទវហេតុនេះ គឺមិនបានធ្វើឱ្យមានផលប៉ះពាល់ទៅដល់បរិស្ថាននោះឡើយ ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនថាមពលរបស់សហរដ្ឋអាមេរិកមួយនេះ បាននិយាយទៀតថា ” ការផ្តោតអារម្មណ៍របស់យើងនាពេលបច្ចុប្បន្ននេះ គឺធ្វើការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ ដូច្នេះយើងមិនអាចធ្វើការចាប់ផ្តើមផលិតកម្មរបស់យើងឡើងវិញ នៅឡើយនោះទេ ” ។

សូមជម្រាបផងដែរថា យោងតាមទិន្នន័យដែលទទួលបានពីរដ្ឋាភិបាលថៃ បានបង្ហាញឱ្យដឹងថា អណ្តូងប្រេង Benchamas អាចមានសមត្ថភាពផលិតបានប្រហែល ១៣ ០០០ បារ៉ែល ក្នុងមួយថ្ងៃ និងឧស្ម័នធម្មជាតិបានប្រហែល ៤៥លានហ្វីតគូប ៕

Photo 2023 03 22 09 48 34

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia