ដំណឹងល្អសម្រាប់ប្រិយមិត្តដែលតែងតែគាំទ្ររថយន្តអាមេរិក ឬបងប្អូនដែលមានសមាជិកគ្រួសារច្រើន ហើយចង់រកឡានធំអាចជិះជាលក្ខណៈគ្រួសារបានយ៉ាងងាយស្រួល ខណៈពេលនេះ Chevrolet នៅកម្ពុជាបានប្រកាសលក់រថយន្តបញ្ចុះតម្លៃលើម៉ូឌែល 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐄𝐪𝐮𝐢𝐧𝐨𝐱 ក្បែរ២ម៉ឺនដុល្លារ។
យោងតាមការចុះផ្សាយនៅលើកផេកផ្លូវការ Chevrolet Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា ខ្លួនកំពុងធ្វើការលក់បញ្ចុះតម្លៃនៅរថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐄𝐪𝐮𝐢𝐧𝐨𝐱 ជាមួយនឹងតម្លៃពិសេសមកសល់ត្រឹមតែ ៤៨,៩00 ដុល្លារតែប៉ុណ្ណោះ ខណៈរថយន្តម៉ូឌែលនេះ ត្រូវបានរចនាឡើងដោយយកចិត្តទុកដាក់លើភាពងាយស្រួល និង សុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាច្រើន។ ដោយក្នុងនោះរួមមាន៖
គួរជម្រាបផងដែរថា តម្លៃ 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐄𝐪𝐮𝐢𝐧𝐨𝐱 ដាក់លក់ដំបូងក្នុងតម្លៃ ៦៥,០០០ដុល្លារ ចុះមកត្រឹម៤៨,៩00 ដុល្លារ ពោលចុះអស់ ១៦១០០ដុល្លារ។ ទន្ទឹមនឹងនេះដែរប្រសិនជាប្រិយមិត្តចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 095 555 832 មួយខ្សែរទៀត 093 889 888 និង Telegram: t.me/ChevyCambodia៕