អ្នកជំនាញបង្ហាញរូបភាពឆបោក ២ ក្នុងការទិញលក់អចលទ្រព្យ ដែលអ្នកវិនិយោគត្រូវប្រុងប្រយ័ត្នខ្ពស់
Bunthoeun KoemMARCH 23 20234.3 K views

អចលនទ្រព្យគឺជាវិស័យមួយដែលកំពុងមានអ្នករកស៊ី និងវិនិយោគច្រើន ដោយសារការវិនិយោគនៅក្នុងវិស័យមួយនេះអាចកសាងភាពមានបានឆាប់រហ័ស ប្រសិនបើវិនិយោគត្រូវ។ កត្ដាទាំងនេះហើយ បានធ្វើឲ្យការទិលក់ចលនទ្រព្យ (ផ្ទះ ដី) មានសកម្មភាពខ្លាំង។ យ៉ាងណាការទិញលក់អចលនទ្រព្យនេះដែរ ក៏មានអ្នកខ្លះត្រូវបានចាញ់បោកគេ ដោយសារតែធ្វេសប្រហែស មិនបានសិក្សាឲ្យគ្រប់ជ្រុងជ្រោយ មុនសម្រេចចិត្ដដកលុយទៅទិញ។

ជាក់ស្ដែងលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានលើកឡើងនូវរូបភាពឆបោកចំនួន ២ ដែលតែងកើតមាននៅក្នុងការទិញលក់អចលនទ្រព្យនៅកម្ពុជា។ ដោយរូបភាពឆបោកទាំង ២ នោះរូមមាន៖ ទី១. អ្នកលក់ដែលមិនមានអចលនទ្រព្យជារបស់ខ្លួន (យកដីឬផ្ទះអ្នកដទៃទៅដាក់លក់) និងទី២. អ្នកក្លែងធ្វើជាភ្នាក់ងារទិញលក់អចលនទ្រព្យគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។ នៅពេលដែលទទួលបានលុយពីអ្នកទិញក៏រត់ទៅបាត់។

336715024 748068590035268 1652613637867659918 N

ថ្លែងប្រាប់ Business Cambodia ប្រធានសមាគមរូបនេះបានលើកឡើងដូច្នេះថា «វាមានអ្នកលក់អចលនទ្រព្យដែលមិនមែនជារបស់ខ្លួន មានអ្នកដើរតួរជាភ្នាក់ងារដែលមិនមានអាជ្ញាបណ្ណ ដើរទទួលលុយកក់ជំនួសម្ចាស់អចលនទ្រព្យ ឬហៅថាអ្នកគួកជេ។ ដោយគេថាមានដីទីនេះ មានដីទីនោះ ហើយយើងមើលរូបភាពខាងក្រៅអត់ដឹងទេ ធ្វើឲ្យឆាប់ជឿ ឆាប់កក់ និងឆាប់ទិញ។ ប៉ុន្ដែពេលទទួលបានលុយការងារលែងទៅមុខក៏រត់បាត់»

លោកបន្ដថា អ្វីដែលចាំបាច់ដើម្បីបង្កាកុំឲ្យចាញ់បោកគេ គឺមុននឹងទិញយើងត្រូវសួរភ្នាក់ងារអចលនទ្រព្យជំនាញដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ មេធាវី ឬមន្ដ្រីសុរិយោដី ប៉ុន្ដែបើយើងច្បាស់ហើយមិនអីនោះទេ។ ហើយអ្វីដែលចាំបាច់ទៀត នៅពេលដែលអ្នកកក់ប្រាក់ ឬទិញអចលនទ្រព្យនោះ ត្រូវសុំមើលបណ្ណកម្មសិទ្ធ និងប្លង់ថាត្រឹមត្រូវឬក៏អត់។

លោក សន សៀប ក៏បានបន្ថែមដែរថា ការទិញលក់អចលនទ្រព្យដែលត្រឹមត្រូវបំផុត គឺទិញលក់រវាងម្ចាស់ពិតប្រាកដជាមួយអ្នកទិញ៕

អត្ថបទ៖ កឹម ប៊ុនធឿន

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia