លេង១ក្បាច់នេះ ល្បីស្ទើរពេញពិភពលោក! Charles & Keith ប្រើស្នៀតលក់១ក្បាច់នេះផ្ទុះកាចាប់អារម្មណ៍ខ្លាំង
នារី AUTOMARCH 7 2023435 views

Charles & Keith ត្រូវបានគេស្គាល់ថាជាម៉ាកស្បែកជើងម៉ូដអន្តរជាតិដ៏ល្បីមួយ ដែលមានហាងជាង ៦០០ ជុំវិញពិភពលោក ដែលមានតម្លៃសរុប ១.០៤​ពាន់លានដុល្លារ។ នៅឆ្នាំ ២០២២ & ២០២៣ ​យីហោដ៏ល្បីល្បាញនេះអាចបង្កើតប្រាក់ចំណូលពី ៥០ លានដុល្លារទៅ ១០០ លានដុល្លារដោយគណនាលើមូលដ្ឋាននៃតម្លៃទំនិញសរុប។​ តើអ្វីទៅដែលធ្វើឱ្យម៉ាក់លំដាប់ពិភពលោកនេះ លក់ដាច់ខ្លាំងបែបនេះ?

ទន្ទឹមនឹងនេះដែរ ថ្ងៃនេះយើងនឹងចែករំលែកក្បួនលក់មួយ ក្នុងចំណោមក្បួនលក់ធំៗជាច្រើនរបស់ម៉ាកយីហោមួយនេះ ដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅកាន់កាន់មនុស្សជំុវិញពិភពលោក ដែលស្នៀតមួយនោះគឺ ខ្ចីដៃបុគ្គលមានឥទ្ធិពល។

ជាការពិតណាស់ ជារៀងរាល់ឆ្នាំ Charles & Keith តែងជះលុយជាច្រើនទៅកាន់បុគ្គលមានឥទ្ធិពល​ពោលដូចជាតារាជាដើម ព្រោះពួកគេជឿថា បុគ្គលដែលល្បីៗទាំងអស់នោះហើយជាអ្នកពាំនាំ ផលិតផលរបស់ខ្លួនទៅកាន់ហ្វេនរបស់ពួកគេ ដែលស្នៀតមួយក្បាច់នេះពិតជាទទួលបានប្រសិទ្ធភាពខ្ពស់មែនទែន។

Img 3869

ស្របគ្នានេះដែរ​ កាលពីពេលថ្មីៗនេះ Charles & Keith កំពុងបង្ហាញក្មេងជំទង់ Zoe Gabriel នៅលើយុទ្ធនាការផ្សាយពាណិជ្ជកម្ម IWD (ក្នុងទិវាសិទ្ធនារី) របស់ខ្លួន ក្រោយពេល Gabriel បានបង្កើតចំណងជើងបន្ទាប់ពីត្រូវបានគំរាមកំហែងតាមអ៊ីនធឺណិតនៅក្នុងខែមករាឆ្នាំនេះសម្រាប់ការហៅកាបូបម៉ាកនេះថាជាវត្ថុ "ប្រណីត" ខណៈមានអ្នកខំមិនជាច្រើនថានាងមិនចេះមើលក្របូប ហៅកាបូបដែលមានតម្លៃថោកថាប្រណិត ដែលវេទិការមួយនេះ បានទាញអ្នកទស្សនារហូតដល់ ៧.៥លាននាក់។

Luxury Bag Comp

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីឧប្បត្តិហេតុនេះ YouGov (អ្នកស្រាវជ្រាវទីផ្សារ និងវិភាគទិន្នន័យ) បានចេញផ្សាយទិន្នន័យដែលបង្ហាញថា រង្វាស់សុខភាពម៉ាករបស់ Charles & Keith បានកើនឡើងយ៉ាងខ្លាំង ក្រោយពេលដែលស្ថាបនិកបានអញ្ជើញ Gabriel ទៅកាន់ការិយាល័យរបស់ពួកគេដើម្បីជួបជំុញ៉ាំបាយជាមួយគ្នាផ្ទាល់ ក៏ដូចជាការស្នើរសុំ​ Gabriel ធ្វើជាម៉ូឌែលរបស់ខ្លួន ក្នុងការខិតខំប្រឹងប្រែងរួមគ្នាជុំវិញទិវានារីអន្តរជាតិ ដោយសង្ឃឹមថានឹងបង្កើតការសន្ទនាដ៏មានអត្ថន័យ លើកកម្ពស់ការយល់ដឹងអំពីការរើសអើង និងចាត់វិធានការឆ្ពោះទៅរកការកសាងសង្គមមួយប្រកបដោយយុត្តិធម៌ និងស្មើភាព"

Pinoythaiyo Zoe Gabriel Charles and Keith 1536x811

គួរជម្រាបផងដែរថា យុទ្ធសាស្រ្តដែលប្រេន Charles & Keith បានខ្ចីដៃ Gabriel​  ធ្វើជាម៉ូឌែលដើម្បីជួយបង្ហាញពីមុខមាត់យីហោរបស់ខ្លួនេះ  បានធ្វើឱ្យចំនួនអ្នកប្រើប្រាស់ហក់ដល់ទៅ ១២.៣ភាគរយឯណោះ បើធៀបនឹងឆ្នាំមុន៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia