លក់តាំងពីគ្មានអ្នកស្គាល់សោះ ម្ចាស់ហាងផ្កាឆ្នើមរូបនេះ ប្រើអាគមសន្តំចិត្ត២ ទាញភ្ញៀវចូលដូចទឹកបាក់ទំនប់
នារី AUTOFEBRUARY 6 2023474 views

ភាគច្រើនការបើកហាងលក់ដំបូងៗ​ តែងតែជួបបញ្ហាគ្មានភ្ញៀវ គ្មានអ្នកស្គាល់ ហើយក៏ជាពេលវេលាឈឺក្បាលមួយដែលម្ចាស់អាជីវកម្មគ្រប់គ្នាកំពុងតែត្រៀមថវិការទប់ទល់បញ្ហាថ្លៃខាតផ្សេងៗផងដែរ ប៉ុន្តែបើក្រឡេកមកមើលលោក គួន ចន្ថា ដែលត្រូវជាស្ថាបនិកហាងចន្ថា ផ្កាក្រដាសវិញ  ទើបតែបានមួយឆ្នាំ អាចទាញភ្ញៀវចូលពេញៗហាង ធ្វើស្ទើរតែគ្មានពេលសម្រាក។​  

លោក គួន ចន្ថា បានកើតនៅក្នុងគ្រួសារមួយដែលមានជីវភាពមិនសូវធូរធារនោះទេ  ប៉ុន្តែដោយសារមហិច្ឆតាចង់ផ្លាស់ប្តូរអនាគតរបស់ខ្លួន លោកក៏សម្រេចចិត្តជម្រាបលាឪពុកម្តាយ ចាកចេញពីស្រុកកំណើតនៅក្នុងខេត្តព្រះសីហនុ ឡើងមករស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកការងារធ្វើចិញ្ចឹមជីវិត។ ដោយការឡើងមកដល់ភ្នំពេញដំបូងៗ​ ដោយពេលនោះលោកបានដាក់ពាក្យជាច្រើនកន្លែង ហើយក៏មានបទពិសោធន៍ធ្វើការក្បែរ១០ឆ្នាំផងដែរ តែការងារចុងក្រោយដែលលោកធ្វើយូរជាងគេនោះគឺជាការងារចុងភៅហាងមួយកន្លែងជាមួយបទពិសោធខ្ទង់៥ឆ្នាំ។

Photo 2023 01 24 23 13 34

ធ្វើការបណ្តើរ ឆ្លៀតសន្សំលុយបណ្តើរ ថ្ងៃមួយលោកក៏អង្គុយលេងជាមួយប្អូនប្រុសរបស់លោក ដោយប្អូនរបស់ខ្លួនបត់ផ្កាក្រដាសលេង ហើយឃើញស្អាត ចំជំនាញខ្លួនចូលចិត្តតុបតែងទៀតនោះ ពួកលោកអាចរៀបចំផ្កាមួយបាច់យ៉ាងស្អាត។ ដោយសម្លឹងមើលឃើញថា ខ្លួនចូលចិត្តនឹងស្រលាញ់វា លោកក៏មានគំនិតរកស៊ីខ្លួនឯង ទាក់ទងទៅនឹងការបត់ផ្កាក្រដាសលក់។​

នៅឆ្នាំដើមឆ្នាំ ២០២១ បុរសចិត្តស៊ូរូបនេះ ក៏សំុមេព្យួរការងារមួយខែ ដោយសាកល្បងធ្វើផ្កាលក់ ដោយដើមទុនដំបូងរបស់លោក ត្រឹមតែ១០ម៉ឺនរៀលតែប៉ុណ្ណោះ សាកលក់នៅអនឡាញសិន។ ដោយពីមួយថ្ងៃទៅមួយថ្ងៃដោយចំនួនអ្នកចាប់អារម្មណ៍ ហើយចាប់ផ្តើមស្គាល់ចេះតែច្រើន តាមរយៈការផុសរបស់លោក រហូតអាចផ្លាស់ប្តូវាសនា​ដែលធ្លាប់លក់មួយថ្ងៃបានមួយបាច់ពីរបាច់ រហូតហក់ខ្លាំងមួយថ្ងៃលោកអាចលក់ដាច់ចន្លោះពី១០០បាច់ទៅ១៥០បាច់​ ដល់ពេលខ្លះបដិសេធការកម៉្មង់ ព្រោះធ្វើលែងទាន់ក៏មានដែរ។

C7c7acc4 D68c 4e2c 9177 0aab3e662235

ថ្លែងទៅកាន់ក្រុមការងារ Business Cambodia លោក គួន ចន្ថា ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិកហាងចន្ថាផ្កាក្រដាស រូបនេះបានមានប្រសាសន៍ថា កាលដែលបើកដំបូងៗ លោកត្រូវការផ្សាព្វផ្សាយច្រើន ថាធ្វើយ៉ាងមិចទើបមានអ្នកស្គាល់ច្រើន និងធ្វើឱ្យអតិថិជនចាប់អារម្មណ៍ទិញហើយទិញទៀត រហូតលោកគិតឃើញថា មូលហេតុដែលលោកអាចទាក់ទាញចិត្តអតិថិជនបានក្រោមមូលហេតុធំៗ២ ដោយក្នុងនោះរួមមាន៖

១. មិនចម្លងម៉ូតគេ៖ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា ដាច់ខាតគឺលោកមិន លួចចម្លងម៉ូដគេដាច់ខាត ព្រោះលោកយល់ថា ទម្រាំតែអាចច្នៃចេញជាម៉ូដនីមួយៗបាន វាមិនងាយស្រួលទេ។ ម​ួយវិញទៀត លោកចង់ឱ្យហាងរបស់លោក មានភាពជារបស់ខ្លួនឯង ដែលខុសពីហាងផ្សេង។

ហេតុផលពីរនេះហើយ ដែលធ្វើឱ្យអតិថិជនតែងតែគាំទ្រកន្លែងលោកកន្លងមក លើលពីនេះទៅទៀត ទោះមានភ្ញៀវចង់កម្មង់ដូចរបស់គេក៏ដោយ ក៏លោកមិនធ្វើជូនដែរ ពោលលោកអាចធ្វើឱ្យស្រដៀងបានតែមិនធ្វើឱ្យដូចគេទេ។

60c56ad1 F1db 4987 8f5b 51f9026efa33

២. ផ្សាព្វផ្សាយ៖ លោកថាលោកជ្រើសរើសផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រោះលោកគិតថា សម័យនេះមនុស្សរស់ក្នុងបណ្តាញសង្គមច្រើន ម៉ោះហើយទើបដំបូងៗឡើយលោកបានផុសលក់នៅក្នុងករណីហ្វេសប៊ុករបស់ខ្លួន  រហូតមានអ្នកចាប់អារម្មណ៍ច្រើន​ ហើយផ្សាយបន្តពីមាត់មួយទៅមាត់មួយ ដោយពីមួយថ្ងៃចំនួនភ្ញៀវកាន់តែកើនឡើងៗ រហូតធ្វើលែងទាន់ក៏បាន។

Screenshot 2023 02 06 120655

គួរជម្រាបផងដែរថា សម្រាប់បងប្អូន ដែលចាប់អារម្មណ៍ចង់ធ្វើការជាវ ឬចង់យកទៅលក់បោះដំុ និងលក់រាយបន្ត អាចធ្វើការទំនាក់ទំនងហ្វេសមុខផេករបស់លោកដោយផ្ទាល់ ចន្ថា ផ្កាក្រដាស ឬតាមរយៈលេខទូរស័ព្ទ ☎️015 861 714 តេឡេក្រាម 015 861 714  ហើយបងប្អូនក៏ធ្វើការទៅដល់ទីតាំងផ្ទាល់ក៏បាន ដែលស្ថិតក្បែរនៅផ្សារចាក់អង្រែក្រោមតែម្តង៕

Screenshot 2023 02 06 120818

Screenshot 2023 02 06 121008

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia