កែចាស់ផ្លាស់ថ្មី! អត្តសញ្ញាណប័ណ្ណខុសអក្សរហើយចង់កែថ្មី អ្នកជំនាញប្រាប់ឱ្យធ្វើបែបនេះ
ឡុង វឌ្ឍនៈMAY 2 202312.5 K views

បើសិនជាលោកអ្នកកំពុងមានបញ្ហាអត្តសញ្ញាណប័ណ្ណ មានខុសជាអក្សរឡាតាំង ហើយមិនដឹងត្រូវធ្វើបែបណា ពេលនេះអ្នកអាចដឹងកាន់តែច្បាស់ ហើយក៏ដឹងដំណោះស្រាយគួរធ្វើបែបណាដែរចាប់ពីពេលនេះ។

បើយោងតាមការចែករំលែកឱ្យដឹងរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបង្ហាញនូវដំណោះស្រាយទាក់ទងនឹងបញ្ហាការកែតម្រូវអក្សរឡាតាំងក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរយ៉ាងដូច្នេះថា៖

«ករណីខុសអក្សរឡាតាំង ក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោកអ្នកត្រូវពិនិត្យមើលលើសេចក្តីចម្លងសំបុត្រកំណើតជាមុនសិន បើមានអក្សរឡាតាំង ហើយមន្ត្រីបញ្ចូលទិន្នន័យខុស ត្រូវយកទៅស្នើសុំប្តូរ ដោយភ្ជាប់ឯកសារយោងនោះ។

តែករណីសំបុត្រកំណើតអត់មានអក្សរឡាតាំង លោកអ្នកត្រូវទៅដាក់ពាក្យសុំបញ្ចូលអក្សរឡាតាំងក្នុងសំបុត្រកំណើតសិននៅសាលាក្រុង ស្រុក ខណ្ឌដែលចុះបញ្ជី ឬនៅនាយកដ្ឋានអត្រានុកូលដ្ឋានដោយភ្ជាប់ជាមួយឯកសារយោងដែលមានអក្សរឡាតាំង ដូចជា សញ្ញាបត្រ ឬ កាតនិស្សិត ។ល។ ក្រោយទទួលបានសេចក្តីសម្រេច និងសេចក្តីចម្លងសំបុត្រកំណើតត្រឹមត្រូវរួច ទើបទៅដាក់ពាក្យសុំកែតម្រូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតាមក្រោយ»។

បន្ថែមពីនោះ លោកក៏បានណែនាំឱ្យមហាជន អាចធ្វើការទាញយកកម្មវិធី GDI eServices នៅលើ App Store ឬ Google Playដើម្បីមើល ឬសាកសួរព័ត៌មានតាមលេខទំនាក់ទំនង ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ ព្រោះមន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូនលោកអ្នកជានិច្ច៕

សូមទាញយកកម្មវិធី GDI eServices នៅទីនេះ

សម្រាប់ Google Play

សម្រាប់ App Store 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia