ប្ដូរទម្លាប់ដើម្បីសេរីភាព! ទម្លាប់៥ដែលអ្នកគួរផ្លាស់ប្ដូរ បើចង់ដោះបំណុលចេញពីខ្លួនឲ្យស្រលះ
Toeuy HongMARCH 2 202597 views

មានមនុស្សជាច្រើនអំឡុងពេលជាប់បំណុលមិនបានយកចិត្តទុកដាក់ទៅលើការចាយវាយរបស់ខ្លួននោះទេពោលគឺនៅតែចាយដូចកាលពីមុនទាន់មានបំណុលដូច្នេះហើយទើបធ្វើឲ្យពួកគាត់ពិបាកក្នុងការរកផ្លូវដោះបំណុល។

 

និយាយទាក់ទងនឹងបំណុលខាងក្រោមនេះគឺជាទម្លាប់ដែលអ្នកគួរចាប់ផ្ដើមធ្វើនិងអនុវត្តឲ្យបានបើចង់រកផ្លូវដោះបំណុលដែលកំពុងមាន។

. ធ្វើផែនការហិរញ្ញវត្ថុ

ប្រសិនបើអ្នកមិនបានចាត់ចែងលុយមិនបានធ្វើផែនការហិរញ្ញវត្ថុទេនោះ អ្នកគួរចាប់ផ្ដើមយកចិត្តទុកដាក់ធ្វើសកម្មភាពនេះ។ ការធ្វើផែនការហិរញ្ញវត្ថុគឺជួយអ្នកអាចគ្រប់គ្រងលុយបានល្អជាពិសេសគឺជួយអ្នកឲ្យងាយសម្រេចគោលដៅរបស់អ្នកជាពិសេសគឺគោលដៅដោះបំណុលជាដើម។

.  ចាប់ផ្ដើមធ្វើសកម្មភាពឲ្យខ្លាំង

បើអ្នកកំពុងតែដើរទាំងត្រដាបត្រដួសជាមួយនឹងបំណុល អ្នកគួរចាប់ផ្ដើមយកចិត្តទុកដោះស្រាយបញ្ហានេះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។  មានទម្លាប់មួយចំនួនដែលអ្នកគួរចាប់ផ្ដើមធ្វើដើម្បីឈានដល់ផ្លូវដោះបំណុល ឧទាហរណ៍សកម្មភាពដែលអ្នកគួរផ្លាស់ប្ដូរមកធ្វើពេលជាប់បំណុលមានដូចជា ការកាត់ចំណាយជាដើម។

 

.  ចាប់ផ្ដើមសន្សំ

​ពេលនិយាយពីរឿងលុយកាក់ ការសន្សំលុយគឺពិតជាសំខាន់ខ្លាំងណាស់ដែលអាចជួយឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរឡើង។ ការសន្សំគឺជាទម្រង់នៃការការពារអ្នកឲ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ។ ជាទូទៅគេសន្សំដើម្បីទុកជាលុយបម្រុងទុកពេលមានអាសន្នព្រោះកញ្ចប់សន្សំនេះវាជួយអ្នកចៀសផុតពីបញ្ហាលុយកាក់ដូចជាក្នុងករណីបាត់បង់ការងារ ឬវិបត្តិសេដ្ឋកិច្ចធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណេញ អ្នកអាចប្រើប្រាស់លុយសន្សំមកប្រើការសម្រាប់ផ្គត់ផ្គង់ការចំណាយប្រចាំខែបាន។

 

. តាមដានការចំណាយប្រចាំខែរបស់អ្នក

មួយថ្ងៃៗតើអ្នកចំណាយទៅលើអ្វីខ្លះ ហើយចំណាយប៉ុន្មាន តើអ្នកដឹងច្បាស់ទេ? មនុស្សជាច្រើនមិនបានតាមដានការចំណាយប្រចាំថ្ងៃនិងប្រចាំខែ ដូច្នេះហើយទើបពួកគាត់ចេះតែឆ្ងល់ថាតើមួយខែៗលុយពួកគាត់ទៅណាអស់។

 ការតាមដានការចំណាយប្រចាំខែនឹងជួយឲ្យអ្នកដឹងច្បាស់ថាតើមួយខែៗអ្នកចាយទៅលើអ្វីខ្លះ។ ដូច្នេះអ្នកគួរតាមដានការចំណាយប្រចាំខែឲ្យច្បាស់ៗ ហើយចុងខែចាប់ផ្ដើមបូកសរុបចំណាយរបស់អ្នក។ បន្ទាប់មកចូលទៅពិនិត្យមើលការចំណាយនីមួយៗ នោះអ្នកនឹងឃើញចំនួនខ្លះគឺមិនចាំបាច់នោះទេ ដូច្នេះអ្នកអាចកាត់ផ្ដាច់ឬកាត់បន្ថយចំណាយមិនចាំបាច់ចេញ។ ការតាមដានការចំណាយនឹងធ្វើឲ្យអ្នកអាចសល់លុយសម្រាប់យកទៅដោះបំណុលបាន។

 

. ស្វែងរកអ្នកជំនាញប្រឹក្សាយោបល់

ពេលខ្លះយើងមិនដឹងថាត្រូវធ្វើបែបណាដើម្បីរកផ្លូវដោះបំណុលនោះទេ។ ដូច្នេះអ្នកអាចស្វែងរកអ្នកជំនាញឬអ្នកដែលមានបទពិសោធន៍ដើម្បីឲ្យពួកគាត់ផ្ដល់ជាយោបល់ក៏ដូចជាគន្លឹះយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាបំណុល។ អ្នកអាចស្ដាប់ការចែករំលែករបស់អ្នកជំនាញ អានអត្ថបទនិងអានសៀវភៅហិរញ្ញវត្ថុដើម្បីជាជំនួយបន្ថែម។

កំពុងជាប់បំណុលអាចសាកអានសៀវភៅលុយដែលជាជំនួយជួយអ្នករកផ្លូវដោះបំណូល។ ទាក់ទងទិញតេឡេក្រាម https://t.me/BusinessCambodiaBook

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia