ក្តៅៗ! អាជ្ញាធរវៀតណាម រកឃើញកន្លែងលក់ទឹកអប់ Chanel ក្លែងក្លាយរាប់រយដប កំពុងលក់លើទីផ្សារ
ធី ស្រីល័ក្ខJUNE 27 2023655 views

ថ្មីៗនេះ អាជ្ញាធរវៀតណាមបានចុះទៅរឹបអូសហាង១កន្លែងនៅប្រទេសវៀតណាមមានឈ្មោះថា Central Highlands ដែលបានឡាយលក់ទឹបអប់ល្បីៗចំនួន ២ គឺទឹកអប់ Chanel, Lancome និងឡេការពារកម្តៅថ្ងៃក្លែងក្លាយ។ មិនតែប៉ុណ្ណោះហាងនេះ ក៏ត្រូវបានរងការផាកពិន័យជាង ២ពាន់ដុល្លារអាមេរិកឯណោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vnexpress ។

ប្រភពដដែលបានឱ្យដឹងទៀតថា ហាងដែលត្រូវចាប់បានលក់របស់ក្លែងក្លាយនេះគឺស្ថិតនៅក្នុងទីក្រុង Pleiku ខេត្ត Gia Lai នៃប្រទេសវៀតណាម ហើយនៅក្នុងនោះប៉ូលីសក៏បានរកឃើញថាហាងនេះកំពុងតែលក់ទឹកអប់ក្លែងក្លាយចំនួន ៣០០ដប របស់ប្រេន Chanel និងទឹកអប់ចំនួន ១១៨ ដបទៀតជាប្រេន Lancome ក្រៅពីនឹងក៏មានលក់ឡេការពារកម្តៅថ្ងៃចំនួន ២០៤ ដបផងដែរ ដែលសុទ្ធសឹងតែជារបស់ក្លែងក្លាយ។

២៦

នៅក្នុងនោះដែរ ហាងខាងលើនេះក៏ត្រូវជាប់ពីបទបំពានកម្មសិទ្ធិបញ្ញា និងជាប់ពីបទជួញដូរផលិតផលគ្មានប្រភពច្បាស់លាស់ ហើយមុខទំនិញក្លែងក្លាយទាំងប៉ុន្មានខាងលើដែលលក់នៅប្រទេសវៀតណាមក៏ត្រូវបានអាជ្ញាធរវៀតណាមយកទៅកម្ទេចចោលគ្មានសល់ព្រោះតែមិនចងឱ្យជនរងគ្រោះក្រោយៗទទួលរងទៀត៕

២៨២៧

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia