រកស៊ីដើមទុនគឺជារឿងសំខាន់បំផុតមួយ ហើយសំខាន់ជាងនេះទៀតនោះគឺចំណេះដឹងនិងប្រាជ្ញា ក្នុងការរកស៊ី ជាពិសេសនោះការស្គាល់ទីផ្សារច្បាស់លាស់នៅក្នុងទីផ្សារបោះដុំ និងលក់រាយ។ យ៉ាងណា មិញសម្រាប់បងប្អូងចង់បើកកន្លែងលក់បោះដំុ ឬលក់រាយ ត្រូវការដើមទុនប៉ុន្មានទើបអាចបើកបាន? ខាងក្រោមនេះ យើងនឹងធ្វើការបង្ហាញទាំងអស់គ្នាមុនពេលចាប់ផ្តើម ៖
រកស៊ីបោះដុំ
អ្នកបោះដុំម្នាក់ឈ្មោះ សៅ ថេត បានប្រាប់ឱ្យដឹងថា រកស៊ីវិស័យបោះដុំទំនិញទាំងអស់គ្នា ត្រូវត្រៀមដើមទុនឱ្យច្រើនយ៉ាងហោចណាស់ក៏មាន៥ម៉ឺននៅក្នុងដៃដែរ ដោយសារតែវិស័យមួយនេះ ត្រូវ ការទុនបង្វិលច្រើនដើម្បីយកទំនិញចូលស្តុកវិញ ណាមួយភេសជ្ជមួយចំនួនត្រូវរង្វាន់ច្រើនណាស់ ដូច្នេះ បើទុនល្មមៗមិនអាចទប់បានឡើយ មួយវិញទៀតអ្នកលក់បោះដុំគឺត្រូវការកាត់ស្តុកទំនិញម្តងៗក៏ច្រើន ដែរ ម្តងៗរាប់ពាន់ដុល្លារ ។
រកស៊ីលក់រាយ
ប្រសិនបើទាំងអស់គ្នាចង់ក្លាយជាឈ្មួញកណ្តាល អាចថាជាបាទដៃទីពីរឬទីបី ទាំងអស់គ្នាអាចនឹងមានឱកាសច្រើនដើម្បីចំណេញ អ្នកលក់រាយភាគច្រើនលក់ចំណេញច្រើនណាស់ អាចនិយាយបានថាចង់ចំណេញជាងអ្នកបោះដុំទៀត ហើយអ្នកលក់រាយក៏មិនត្រូវការដើមទុនច្រើន ដូចអ្នកបោះដុំឡើយ ពោលគឺដើមទុនខ្ទង់២ម៉ឺនដុល្លារក៏អាចចាប់ផ្តើមបានដែរ ។ ប៉ុន្តែអ្វីដែលបងប្អូន ទាំងអស់គ្នាត្រូវដឹងនោះ ពេលចាប់ផ្តើមដំបូងៗត្រូវសង្កេតមើលទីផ្សារសិន ថាតើទីផ្សារត្រូវការអ្វីខ្លះ ហើយកុំដាក់អីវ៉ាន់ច្រើនពេកដំបូងៗ ។
សរុបមកចង់រកស៊ីវិស័យទំនិញនិញបោះដុំ ឬលក់រាយនេះ ទាំងអស់គ្នាត្រូវមានដើមទុននៅក្នុងដៃឱ្យច្រើន បន្តិច ព្រោះដើមទុននេះការពារទុកសម្រាប់បង្វិលទិញទំនិញ ហើយរឿងដែលអ្នកលក់បោះដុំ និងរាយត្រូវ មាននោះគឺត្រូវមានពហុទំនិញនៅក្នុងដៃ ទំនិញច្រើនឱ្យកាសចំណេញក៏ច្រើនដែរ ។