វិបត្តិកាន់តែរុករាន! CEO ក្រុមហ៊ុនខ្នាតយក្ស៣ ប្រកាសកាត់ប្រាក់ខែខ្លួនឯងរាប់លាន$ ដោយហេតុផលទាំងនេះ
SOKLY SOJANUARY 31 2023550 views

ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅបន្តមាន ទើបក្រុមហ៊ុនមួយចំនួនសម្រេចចិត្តកាត់បន្ថយបុគ្គលិកដើម្បីរក្សាស្ថិរភាព។ មិនត្រឹមតែកាត់បុគ្គលិកប៉ុណ្ណោះទេ ក្រុមហ៊ុនខ្នាតយក្ស៣ របស់សហរដ្ឋអាមេរិក បានប្រកាសកាត់ប្រាក់ CEO របស់ខ្លួនដើម្បីទប់ទល់នឹងវបត្តិនោះថែមទៀតផង។

3.1

១. ក្រុមហ៊ុន Apple

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្រុមហ៊ុន Apple ដែលជាកំពូលក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ បានសម្រេចចិត្តកាត់ប្រាក់ខែ របស់លោក Tim Cook ដែលជានាយកប្រតិបត្តិ ដល់ទៅ ៤០%។ កាលពីឆ្នាំ២០២២ លោក Tim Cook រកចំណូលបានប្រមាណ ៨៣លានដុល្លារ ហេតុនេះបើគេកាត់ ៤០% មានន័យថាគាត់នៅសល់ខ្ទង់ ៤៩លានដុល្លារប៉ុណ្ណោះ។

3.2

២. ក្រុមហ៊ុន Goldman Sachs

ប្រភពពី CNBC ដដែលបានឱ្យដឹងដែរថា Goldman Sachs ដែលជាធនាគារពាណិជ្ជដ៏ធំមួយនៅអាមេរិក បានប្រកាសកាត់បន្ថយប្រាក់ខែរបស់ លោក David Solomon ចំនួន ២៩%។ ក្រោយពេលដែលប្រកាសកាត់បែបនេះ លោក David Solomon នៅសល់ចំណូលត្រឹមតែ ២៥លានដុល្លារប៉ុណ្ណោះ ទាំងដែលជាក់ស្ដែងគាត់ធ្លាប់ទទួលបានដល់ទៅ ៣៥លានដុល្លារឯណោះក្នុងមួយឆ្នាំ។

3

៣. ក្រុមហ៊ុន Google

យោងតាម Fortune បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បានប្រកាសកាត់បន្ថយប្រាក់ខែខ្លួនឯងនៅក្នុងឆ្នាំ២០២៣នេះ។ គាត់គ្រាន់តែបានបញ្ជាក់ថាគាត់នឹងទទួលបានចំណូលតិចជាងឆ្នាំមុនៗ ប៉ុន្តែមិនទាន់បង្ហាញពីតួលេខច្បាស់លាស់ណាមួយនៅឡើយទេ។

សូមជម្រាបផងដែរថា មូលហេតុចម្បងដែលនាំឱ្យនាយកប្រតិបត្តិក្រុមហ៊ុនធំៗទាំងនេះ សម្រេចចិត្តកាត់បន្ថយបុគ្គលិក រួមទាំងកាត់ប្រាក់ខែរបស់ CEO បែបនេះគឺ ដោយសារតែចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ បន្ទាប់ពីត្រាំត្រែងក្នុងវិបត្តិសេដ្ឋកិច្ច និងបញ្ហាអតិផរណាអស់រយៈពេលយូរពេក៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia