ចិនអាចនឹងវ៉ាដាច់ ជប៉ុនក្លាយជាប្រទេសនាំចេញឡានច្រើនបំផុតក្នុងលោក
នារី AUTOAUGUST 15 202390 views

យោងតាមក្រុមហ៊ុន Moody's Analytics បានឱ្យដឹងថា ប្រទេសចិនកំពុងឆ្ពោះទៅរកការវ៉ាដាច់ប្រទេសជប៉ុន ដើម្បីក្លាយជាប្រទេសនាំចេញរថយន្តលេខមួយរបស់ពិភពលោកនៅចុងឆ្នាំនេះ។ ចំណុចសំខាន់ៗ ប្រទេសចិនបានវ៉ាដាច់អាល្លឺម៉ង់ ដើម្បីក្លាយជាប្រទេសនាំចេញរថយន្តធំទីពីររបស់ពិភពលោក ហើយឥឡូវនេះកំពុងឈានទៅរកការវ៉ាដាច់ប្រទេសជប៉ុនជាអ្នកនាំចេញកំពូល។

China Is on Course to Overtake Japan and Become Th China Is on Course to Overtake Japan and Become Th 1691308527883534336

តាមរបាយការណ៍របស់ Moody's Analytics ដែលបានបង្ហាញកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ប្រទេសចិនបាននាំចេញរថយន្តចំនួន ១.០៧ លានគ្រឿងក្នុងរយៈពេលដ៏ខ្លី ដែលធ្វើឱ្យការលក់ហក់ឡើងរហូតដល់ទៅ ៥៨ភាគរយ បើធៀបទៅនឹងត្រីមាសទីមួយនៃឆ្នាំ ២០២២។  

 Methode Sundaytimes Prod Web Bin 9d0c6782 520d 11ed 9137 92183a3ffe2c

ស្របគ្នានេះដែរមូលហេតុដែលប្រទេសចិនអាចនឹងវាផ្តាច់រហូតអាចជាប់លេខរៀងទី២ ព្រោះ “រថយន្តចិនអាចវ៉ាកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២១ និងប្រទេសអាឡឺម៉ង់នៅឆ្នាំ ២០២២ ដែលជាហេតុធ្វើឱ្យប្រទេសចិនមានឱកាសអាចក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេទីពីរនៅក្នុងពិភពលោក" ។​​

គួរជម្រាបផងដែរថា អ្នកវីភាគសេដ្ឋកិច្ច Moody's បានសរសេរថា "ក្នុងល្បឿននេះ ប្រទេសចិនកំពុងស្ថិតនៅលើផ្លូវដើម្បីវ៉ាដាច់ប្រទេសជប៉ុននៅចុងឆ្នាំនេះ" ដែលជាចំណាត់ថ្នាក់កំពូល ដែលប្រទេសជប៉ុនបានឈរជើងចាប់តាំងពីឆ្នាំ ២០១៩មកម្ល៉េស ៕

1c005ce8 A648 4b84 B060 27aa3227009b

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia