ក្រុមហ៊ុនមេរបស់ AirAsia បញ្ចេញបច្ចេកវិទ្យាថ្មី “Ask Bo” ផ្តល់ភាពងាយស្រួលដល់អតិថិជនទ្វេដង  
Meng SonglyFEBRUARY 10 2023

ក្រុមហ៊ុន Capital A Berhad ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានបង្ហញពីការប្ដេជ្ញាចិត្តក្នុងការផ្ដល់នូវទំនាក់ទំនងកាន់តែមានតម្លាភាពនិងបទពិសោធន៍ប្រើប្រាស់របសអតិថិជនកាន់តែប្រសើរឡើងសម្រាប់អតិថិជនរបស់ខ្លួនទាំងអស់ ដែលជាផ្នែកមួយធ្វើឲ្យក្រុមហ៊ុន AirAsia ក្លាយជាយីហោអាកាសចរណ៍មួយដែលមានទំនាក់ទំនង ការឆ្លើយតបនិងផ្ដល់ចម្លើយល្អបំផុតនៅក្នុងតំបន់។

Ask Bo 7619

កាលពីថ្ងៃទី៨ខែកុម្ភៈនេះ ក្រុមហ៊ុន Capital A បានធ្វើសន្និសីទសារព័ត៌មានដោយប្រកាសបញ្ចេញនូវបច្ចេកវិទ្យាថ្មី “Ask Bo”​ ជំនួស AVA ដែលត្រូវបានដាក់ដំណើរការតាំងពីឆ្នាំ២០១៩ ហើយមានការត្អូញត្អែរពីអតិថិជនជាច្រើន។ ដូច្នេះការបញ្ចេញបច្ចេកវិទ្យាឆ្លាតវៃ “Ask Bo” នេះនឹងជួយដោះស្រាយចម្ងល់នានារបស់អតិថិជនកាន់តែលឿន និងប្រសើរឡើងជាងមុនទ្វេដង។

2023 02 10 14.49.11

លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន AirAsia បានឲ្យដឹងថា “យើងបានស្ដាប់នូវបញ្ហារបស់អតិថិជន ហើយក៏បានរៀនពីកំហុសមួយចំនួនដើម្បីកែប្រែសេវាកម្មយើងឲ្យកាន់តែល្អ”។ លោកបានបន្ថែមទៀតថា ក្រុមហ៊ុនសម្រេចបញ្ចេញបច្ចេកវិទ្យាឆ្លាតវៃថ្មី “Ask Bo” ដើម្បីដោះស្រាយបញ្ហានានាដែលអតិថិជនធ្លាប់ជួបកន្លងមក។ យ៉ាងណាមិញលោកអរគុណច្រើនដល់ AVA ដោយតាំងពីឆ្នាំ២០១៩ គាត់បានឆ្លើយតបនឹងភ្ញៀវចំនួន១១៣លាននាក់និងអាចស្រាយចម្ងល់និងសំណួររបស់ភ្ញៀវរហូតដល់ទៅ៤៣លាននៅត្រឹមឆ្នាំ២០២០។

326846839 963543361301278 8982275002127965278 N

ចំណែកឯ លោក Bo Lingam ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia Aviation Group បានឲ្យដឹងថា លោកពិតជាសប្បាយចិត្តណាស់ ដែលឈ្មោះនិងមុខរបស់លោកត្រូវបានបញ្ចេញក្នុងកម្មវិធី Ask Bo ជាពិសេសបច្ចេកវិទ្យាថ្មីនេះគឺជាអ្នកចាំជួយបម្រើអតិថិជនកាន់តែមានប្រសិទ្ធភាពជាងមុន។

2023 02 10 14.49.31

លោក Bo Lingam បានសង្កត់ធ្ងន់ថា “តម្លៃជើងហោះហើរយើងធូរថ្លៃ តែមិនមែនមានន័យថាសេវាកម្មនិងគុណភាពយើងអន់នោះទេ”។ វាពិតជាមានសារសំខាន់ណាស់ដែលយើងត្រូវតែធ្វើឲ្យអតិថិជនមានភាពកក់ក្ដៅពេលពួកគាត់ជ្រើសរើសយកជើងហោះហើរជាមួយយើង ពោលគឺយើងផ្ដល់ទាំងសេវាកម្មល្អនិងបទពិសោធន៍អតិថិល្អ។ អ្វីដែលកាន់តែល្អនោះគឺ Ask Bo នឹងជួយឲ្យការធ្វើដំណើរកាន់តែងាយស្រួល សាមញ្ញនិងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

រីឯលោក Kesavan Sivanandam ប្រធានអាកាសចរណ៍និងបទពិសោធន៍របស់អតិថិជន បានឲ្យដឹងថា មានមុខងារថ្មីៗគួរឲ្យចាប់អារម្មណ៍ជាច្រើនបានបញ្ចូលទៅក្នុងកម្មវិធី Ask Bo ដូច្នេះគាត់នឹងអាចផ្ដល់នូវព័ត៌មានផ្សេងៗដល់អ្នកធ្វើដំណើរដូចជាការធ្វើបច្ចុប្បន្នភាពព័ត៌មានទាន់ពេលវេលាទៅលើព័ត៌មាននៃជើងហោះដូចជាការចេញដំណើរ ការពន្យារជើងហោះហើរជាដើម។

2023 02 10 14.53.18

លើសពីនេះ AsK Bo ក៏មានបញ្ចូលនូវភាសាជាច្រើនសម្រាប់អ្នកធ្វើដំណើរដូចជាភាសា អង់គ្លេស ថៃ វៀតណាម ចិន ឥណ្ឌូនេស៊ី ជប៉ុន និងកូរ៉េជាដើម។ លោកស្រីបានបន្ថែមទៀតថាក្រុមហ៊ុន AirAsia នឹងបន្តអភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីដើម្បីផ្ដល់នូវស្ដង់ដារខ្ពស់នៃការយកចិត្តទុកដាក់បម្រើដល់អតិថិជនតាមដែលអាចធ្វើតាម។ អ្វីដែលកាន់តែពិសេសនោះគឺ Capital A នឹងបង្ហាញព័ត៌មានLive ផ្ទាល់ទាក់ទងនឹងការគ្រប់គ្រងវ៉ាលីរបស់អ្នកដំណើរនៅលើ App របស់ខ្លួនផ្ទាល់ហើយនឹងបន្តពិនិត្យមើលទៅលើការផ្ដល់មតិយោបល់ដើម្បីឲ្យសេវាកាន់របស់ខ្លួនកាន់តែលេចធ្លោយថែមទៀត ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia