សាលាអន្ដរជាតិកាណាដា ប្រកាសអំពីការពង្រីកសាខាសួនច្បារបាសាក់
Bunthoeun KoemAPRIL 1 2024302 views

(ថ្ងៃ ទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ ទីក្រុងភ្នំពេញ) សាលាអន្ដរជាតិកាណាដា (CIS) បានប្រកាសពង្រីកសាខាសួនច្បារបាសាក់របស់ខ្លួន។ ដោយមានទីតាំងស្ថិតនៅលើដងវិថីដែលមានភាពស្ងប់ស្ងាត់ និងមានដើមឈើពណ៌បៃតង សាខានេះគឺជាទីតាំងសម្រាប់សិស្ស ដែលមានអាយុចាប់ពី ១៨ ខែដល់ អាយុ ៤ ឆ្នាំ។ ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ការសាងសង់នឹងបញ្ចប់នៅក្នុងខែ សីហា ឆ្នាំ២០២៤។

547

សាខាដែលមានផ្ទៃដី ១,០០០ ម៉ែត្រការ៉េនេះនឹងមានអគារខ្ពស់ ថ្មីស្រឡាងមួយខ្នងដែលមានទីធ្លាសិក្សាដ៏ពិសេសមួយ និងរួមជាមួយទីធ្លាលេងកម្សាន្ដនៅផ្នែកខាងក្រៅអមជាមួយ សួនច្បារថ្មីផងដែរ។

នាយកផ្នែកអភិវឌ្ឍអគារសិក្សា គឺលោក Zak Garofolo បានលើកឡើងថា “WISE ដែលជាក្រុមហ៊ុនស្ថាបត្យកម្មរបស់យើងបានបន្ដផ្ដោតយ៉ាងយកចិត្តទុកដាក់ទៅលើភាពងាយស្រួល និងទស្សនៈទានផ្នែកបរិស្ថាន”។​ “ប្រព័ន្ធខ្យល់ដកដង្ហើមបែបធម្មជាតិ និងទីធ្លាពណ៌បៃតងត្រូវបានរួមបញ្ចូលទៅក្នុងផ្នែកមួយនៃការរចនាសួនមួយនេះផងដែរ។ គ្រប់យ៉ាងដែលបានរៀបចំឡើងគឺយកសុខុមាលភាពរបស់កុមារតូចជាអាទិភាព”។

Karen Holmes នាយកផ្នែកមត្តេយ្យសិក្សា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគោលបំណងនៃការពង្រីកអគារសិក្សាមួយនេះ។ លោកស្រី Holmes បានលើកឡើងថា “ពន្លឺទីតាំងដែលមានខ្យល់ចេញចូលទាំងខាងក្នុង និងខាងក្រៅ នឹងលើកទឹកចិត្តកុមារឱ្យប្រាស្រ័យទាក់ទង ស្វែងរកគំនិតច្នៃប្រឌិតថ្មីៗ និងសហការគ្នាតាមរយៈការលេងកំសាន្តនៅក្នុងបរិវេណសួន”។ ​“យើងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាឱ្យបានថាការពង្រីកសាខានេះ នឹងនាំមកនូវការរីកចម្រើនបន្ថែមសម្រាប់បរិស្ថាននៃការសិក្សា។ ខ្ញុំពិតជាត្រេកអរណាស់ក្នុងការចែករំលែកដំណឹងនេះ ទៅកាន់អ្នកដែលរស់នៅកនុងទីក្រុងភ្នំពេញ។”

សាខាសួនច្បារបាសាក់មានទីតាំងស្ថិតនៅ ជិតស្ថានទូតជប៉ុន និងនៅក្បែរមហាវិថីព្រះនរោត្តមដែលធ្វើឱ្យការជូនសិស្សានុសិស្សមកសាលានៅពេលព្រឹក និងការមកទទួលចេញពីសាលានៅពេលថ្ងៃមានភាពរហ័សនិងងាយស្រួលចំពោះមាតា បិតា។ល។ កុមារដែលសិក្សានៅក្នុងកម្មវិធីមត្តេយ្យសិក្សាអាចធ្វើដំណើរបន្តទៅថ្នាក់បឋមរបស់ពួកគេបានដោយរលូន ដោយព្រោះ ការធ្វើដំណើរទៅសាខាកោះពេជ្រគឺចំណាយពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ។

Photo 2024 01 04 17 02 31

លោកស្រី Leah Dushenski ដែលជានាយកសាលាបានលើកឡើងថា “ខ្ញុំទន្ទឹងរង់ចាំស្វាគមន៍ក្រុមគ្រួសារសិស្សថ្មីមកកាន់ CIS” “មត្តេយ្យសិក្សាគឺជារយៈពេលដ៏សំខាន់បំផុតសម្រាប់ដំណើរនៃការសិក្សា របស់កុមារម្នាក់ៗ។​ យើងខ្ញុំមានមោទនភាពក្នុងការផ្ដល់ជូននូវកម្មវិធីសិក្សាប្រកបដោយគុណភាពខ្ពស់របស់ប្រទេសកាណាដាដែលបង្រៀនដោយគ្រូបង្រៀនប្រកបដោយគរុកោសល្យ និងគុណវុឌ្ឍិ។ ការពង្រីកសាខាសួនច្បារបាសាក់នឹងផ្ដល់ជូនក្រុមគ្រួសារ CIS ដែលមានកូនតូចនូវអត្ថប្រយោជន៍ពិសេសជាច្រើន។”

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

  • លោកស្រី Leah Dushenski, នាយកសាលា (ភាសាអង់គ្លេ ស), leah.dushenski@cisp.edu.kh, +855 (0)23 900 399
  • អ្នកនាង Casandra Gally, អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនិងទីផ្សារ (អង់គ្លេស បារាំង និងអេស្បា ញ), casandra.gally@cisp.edu.kh, +855 (0)23 900 399

សូមជម្រាបថា សាលាអន្ដរជាតិកាណាដា (CIS) បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ បច្ចុប្បន្នកំពុងរីកលូតលាស់ដែលមានសិស្សានុសិស្សជិត ១០០០ នាក់ពីថ្នាក់ទារកដ្ឋានដល់ថ្នាក់ទី១២។ សិស្សានុសិស្សរបស់យើងខ្ញុំមកពី៣៦ ជាតិសាសន៍ផ្សេងៗគ្នា។ សាលាមានសាខាចំនួន ៣ ដែលមានគ្រឿងបរិក្ខារលំដាប់ថ្នាក់ពិភពលោក និងមានទីតាំងស្ថិតនៅកណ្ដាលទីក្រុងភ្នំពេញ។

CIS បេ្ដជ្ញាចិត្តក្នុងការផ្ដល់ជូននូវការអប់រំលំដាប់អន្ដរជាតិដែលមានស្ដង់ដារខ្ពស់។ គ្រូបង្រៀនជាង ១២០ នាក់ដែល មានជំនាញច្បាស់លាស់បានបង្រៀននៅក្នុងកម្មវិធីសិក្សា Alberta (ប្រទេសកាណា ដា)។ យើងខ្ញុំមានមោទនភាពដែលបានក្លាយជាសាលាអន្ដរជាតិមួយក្នុងចំណោមសាលាអន្ដរជាតិ១៦ ផ្សេងទៀតដែលទទួលបានការទទួលស្គាល់ពីប្រព័ន្ធអប់រំ Alberta។ CIS មានកម្មវិធីពីរភាសាលជាភាសាចិនកុកងឺនិងភាសាបារាំង។ យើងខ្ញុំគឺជាសាលាដំបូងគេនៅកម្ពុជាដែលទទួលបាន LabelFrancÉducation ពីក្រសួងការបរទេសរបស់បារាំងដែលជាការទទួលស្គាល់ចំពោះកម្មវិធីសិក្សា ពីរភាសាជាភាសាបារាំងនៅក្នុងឆ្នាំ២០១៩។ ជាសាលាដែលមានកម្មវិធីសិក្សាលំដាប់ថ្នាក់ពិភពលោក IB, CIS ផ្ដល់ជូននូវកម្មវិធីសិក្សា IB Diploma Programme ហើយពេលនេះកំពុងធ្វើជាបេក្ខភាពសម្រាប់កម្មវិធីសិក្សា IB Primary Years Programme ។ យើងខ្ញុំគឺជាសមាជិកនៃក្រុមប្រឹក្សាសាលាអន្ដរជាតិ។ CIS គឺជាក្រុមហ៊ុនមួយនៅក្រោមក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia