ទូទៅក្នុងការចាប់ផ្ដើមអាជីវកម្មទាំងអស់ វាមិនមែនសុទ្ធតែតម្រូវឲ្យយើងមានហាងឬផលិតផលផ្ទាល់ខ្លួនទាំងស្រុងនោះ ប៉ុន្តែវាគ្រាន់តែតម្រូវឲ្យយើងមានជំនាញផ្ទាល់ខ្លួនប៉ុណ្ណោះ ។ ដូច្នេះថ្ងៃនេះដែរ Business Cambodia នឹងបង្ហើបអំពីអាជីវកម្មបច្ចេកវិទ្យាទាំង៥ប្រភេទដែលយើងអាចចាប់ផ្ដើមបានដែលមិនតម្រូវឲ្យយើងមានហាងឬផលិតផលដោយផ្ទាល់ខ្លួនទេ។ ដែលអាជីវកម្មទាំងនោះមានដូចជា៖
១.សេវាកម្មរចនាក្រាហ្វិច
អាជីវកម្មមួយនេះគឺជាអាជីវកម្មដែលផ្ដល់សេវាកម្មរចនាក្រាហ្វិច វាគឺជាអាជីវកម្មមួយដែលមានសក្ដានុពលខ្ពស់និងអាចឲ្យយើងរកចំណូលបានច្រើនពីវា ដោយសារតែមនុស្សបច្ចុប្បន្ននេះមានតម្រូវការច្រើននៅក្នុងទីផ្សារ ត្រូវការប្រើប្រាស់ជាចាំបាច់ទៅលើជំនាញមួយនេះ ដើម្បីជម្រុញឱ្យអាជីវកម្ម ក៏ដូចជាការរកស៊ីរបស់ពួកគាត់មានសន្ទុះទៅមុខឈានឡើង តាមរយៈការរៀបចំ Poster ផ្សព្វផ្សាយមិនថាតែបណ្តាញសង្គម ឬនៅតាមទីសាធារណសុទ្ធសឹងតែត្រូវការសេវាកម្មមួយនេះ។ ហេតុនេះបើយើងចេះជំនាញនេះ មិនពិបាករកទុនមកបង្កើតជាហាង ឬទាល់តែមានផលិតផលឱ្យភ្ញៀវមើលទើបអាចចេញលក់បាននោះទេ គ្រាន់តែប្រើជំនាញដែលយើងមានគឺជាការប្រសើរទៅហើយ។
២.សេវាកម្មផ្គត់ផ្គង់ Digital Content
អាជីវកម្មមួយនេះគឺជាអាជីវកម្មសម្រាប់ផ្គត់ផ្គង់ Content ឲ្យក្រុមហ៊ុនឬម្ចាស់អាជីវកម្មទាំងឡាយណាដែលត្រូវការ Content ដែលមានគុណភាពសម្រាប់អាជីវកម្មគេ សម្រាប់ការបង្កើតជាមាតិការចាប់អារម្មណ៍ផ្សេងៗ ដែលទាក់ទងនឹងអាជីវកម្ម ដើម្បីអាចទាក់ទាញអតិថិជនមកទទួលសេវាកម្មរបស់ពួកគាត់។ ហើយចំពោះជំនាញនេះផងដែរ វាតម្រូវឲ្យយើងចេះនូវជំនាញ Video Production និងជំនាញ Video Editing ដើម្បីជាការសម្រួលទៅដល់ការងាររបស់អ្នកទាំងអស់គ្នាផងដែរ។
៣.សេវាកម្មថតរូប
ជាការពិតណាស់ការថតរូបក៏វាជាអាជីវកម្មមួយមុខដែរ ហើយបច្ចុប្បន្នសេវាកម្មថតនេះហាក់មានទីផ្សារខ្លាំងណាស់ តាមរយៈការថតរូបឱ្យតាមបណ្តាលហាងសម្លៀកបំពាក់ ផលិតផលក្រុមហ៊ុន ជាពិសេសការថតរូបតាមកម្មវិធីតូចធំនានា ក៏ដូចជាការថត Pre-Wedding ជាដើម សុទ្ធសឹងតែជាឱកាសទីផ្សារចំពោះសេវាមួយនេះ។ហើយក្នុងនោះ សេវាកម្មថតរូបនីមួយៗគឺមានតម្លៃថ្លៃណាស់ ហើយវាមិនតម្រូវឲ្យយើងមានហាងឬផលិតផងអ្វីនោះទេ។ ប៉ុន្តែតម្រូវការដ៏ចាំាំបាច់បំផុតនោះគឺស្នាដៃថតរូបល្អ មានឧបករណ៍ប្រើប្រាស់ដែលមានគុណភាពនិងតម្លៃខ្ពស់ ទើបការងារចេញមកស្អាតល្អ ចាប់អារម្មណ៍ដល់អតិថិជនគោលដៅ។ ដូច្នេះបើសិនជាយើងចង់ចាប់ផ្ដើមអាជីវកម្មមួយនេះ យើងគួរតែសិក្សារអំពីការថតរូបឲ្យបានច្បាស់លាស់ជាមុនសិន។
៤.សេវាកម្មរចនាវេបសាយអាជីវកម្មមួយនេះគឺល្អបំផុតសម្រាប់អ្នកដែលចេះជំនាញធ្វើវេបសាយនិងរចនាវេបសាយ ។ ហើយវាក៏អាចមានអាចមានសក្ដានុពលខ្លាំងផងដែរនៅក្នុងប្រទេសយើងពីព្រោះនៅថ្ងៃអនាគតអាជីវកម្មនីមួយៗនឹងត្រូវការវេបសាយផ្ទាល់ខ្លួនមួយដោយខ្លួនឯងដើម្បីដាក់លក់ផលិតផលរបស់ខ្លួននៅលើអនឡាញ។ ដូច្នេះសម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មមួយនេះយើងគួរតែចេះជំនាញ Web Design និង Web Development៕