ជោគជ័យធំណាស់! អ្នកចូលរួមជិត ១ម៉ឺន ៥ពាន់នាក់នៅក្នុងពិព័រណ៍ការងារនិងបច្ចេកវិទ្យាពី CamboJob
Sakada KhonAUGUST 24 2022208 views

ពិព័រណ៍ការងារនិងបច្ចេកវិទ្យា ដែលរៀបចំឡើងដោយក្រុមហ៊ុន CamboJob នៅវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជានៅ​ថ្ងៃទី ២០-២១ សីហា ២០២២​​ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្ស និស្សិតមកពី គ្រប់មជ្ឈដ្ឋាន ចូលរួមសរុបជិតមួយម៉ឺនប្រាំពាន់នាក់ និងអ្នកចុះឈ្មោះចំនួនមួយម៉ឺនពីរពាន់នាក់។  កម្មវិធីដ៏ធំនេះបានទាក់ទាញចំណាប់អារម្មណ៍ពីយុវជនជាច្រើនរូប ដោយយើងសង្កេតឃើញថា មានការបង្ហោះពី  CamboJob និង cambojob_carrer fair  លើសពី​​​ 3000ផុស នៅ​លើបណ្តាញសង្គម Facebook ក្នុងរយះពេល​ ២ថ្ងៃនៃកម្មវិធី​។ ជាពិសេសមានអ្ន​ក ចាប់អារម្មណ៍លើសពី 100,000 នាក់ (បានLike & Comment)​ ហើយអ្នកដែលតាមដានលើ​វីដេអូ និងបានបង្ហោះទាក់ទងពីប្រធានបទពិព័រណ៍ការងារ មានលើសពី ១លាននាក់។ ម៉្យាងវិញទៀតមាន​ជិត ១០លាននាក់ ​ បានឃើញ និងដឹងព័ត៌មាន នៃកម្មវិធីដ៏ធំ។

Cambojob 1

ភាពជោគជ័យដ៏ធំខាងលើ កើតឡើងពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន CamboJob ក្នុងការរៀបចំគម្រោងអស់រយះពេលជាច្រើនខែ ហើយជាលទ្ធផល ពិព័រណ៌ការងារ Career Fair 2022 ទទួលបានការចូលរួមពីសហគ្រាសធំៗជាច្រើន ដូចជា៖ ធនាគារកាណាឌីយ៉ា, Foodpanda, Vivo, OPPO, Grab, Prince Group, APD Bank, J&T និងការចូលរួមពីក្រុមសារព័ត៌មានលើសពី ២៥ ស្ថាប័នបន្ថែម។     
Cambojob 2
Cambojob 3
Cambojob 4
មិនតែប៉ុណ្ណោះក៏មានការចូលរួមពីនិស្សិតនៃសាកលវិទ្យាល័យផ្សេងៗដែលមានដូចជា៖ RUPP, ITC, Vanda, Western, Limkokwing, Chongzheng  និងសាកលវិទ្យាល័យជាច្រើនទៀតដែលជាឱកាស សម្រាប់ពួកគេស្វែងយល់បន្ថែម​នូវការងារដែលត្រូវនឹងជំនាញ និងចាប់ផ្តើម​បង្កើតទំនាក់ទំនង ជាមួយស្ថាប័នធំៗនៅក្នុងប្រទេសកម្ពុជា។
Cambojob 5
 
Cambojob 6
នា​ព្រឹកដំបូងនៅថ្ងៃពិព័រណ៍ការងារ មានសិស្ស និសិ្សតជាច្រើននាក់ បានចូលរួមធ្វើការសាកសួរព័ត៌មានពីក្រុមហ៊ុនឯកជន​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ចំណែកឯពេលរសៀល ក៏មានវត្តមានវាគ្មិនល្បីៗ បានចូលរួមបកស្រាយលើប្រធានបទ “រៀនចប់ធ្វើអីគេ?” ជាមួយការបង្ហាញខ្លួនពីសំណាក់ Influencers​ ដែល​ធ្វើឱ្យបរិយាកាសកម្មវិធីទាំងមូលកាន់តែសប្បាយរីករាយជាងមុន។
Cambojob 7
Cambojob 8
Cambojob 9
ចូលដល់ថ្ងៃបន្ទាប់ដែលជាថ្ងៃចុងក្រោយវិញ គឺមានការចូលរួមពីវាគ្មិនដទៃ​ទៀត​ ចូលរួមមកបំភ្លឺក្នុងកិច្ចពិភាក្សាលើប្រធានបទ “មនុស្សយន្តកំពុងដណ្តើមការងារនៅក្នុងប្រទេសកម្ពុជា” ដែលបកស្រាយអំ ពន្ពីបច្ចេកវិទ្យាកំពុង​ វាយលុកវិស័យការងារនៅក្នុងប្រទេសកម្ពុជា។
Cambojob 10
 
គួរបញ្ជាក់ផងដែរថានៅក្នុងថ្ងៃទីមួយ និងថ្ងៃទីពីរនៃការតាំងពិព័រណ៍ការងារ មានការលេងហ្គេម​ ទទួលបានរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដោយគ្រាន់តែសម្ភាសន៍ បោះ​ត្រា យកទៅបង្វិលកង ដើម្បីប្តូររង្វាន់។
Cambojob 12
យ៉ាងណាមិញ​ អ្នកចូលរួមដែលបង្ហោះStory, Check-In មានក៏មានឱកាស ចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ ដូចជាSmart Watch សំបុត្រកុន ទូរសព្ទដៃទំនើប និងរង្វាន់ផ្សេងៗជាច្រើនទៀត។
Cambojob 13
Cambojob 14
មិនតែប៉ុណ្ណោះក៏មានក្រុមនិស្សិត​ចូលរួម​ ប្រកួតបច្ចេកវិទ្យាមនុស្សយន្តដើម្បីស្វែងរកជ័យលាភី ប្រជាប្រិយភាព និងមានកន្លែងថតរូបស្អាតៗប្លែកៗជាច្រើន​ផងដែរ។
Cambojob 15
Cambojob 16
Cambojob 17
Cambojob 18
បន្ទាប់ពីបញ្ចប់ពិព័រណ៍ការងារនិងបច្ចេកវិទ្យា ក្រុមហ៊ុនCamboJob ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុន និងនិស្សិត ដែលបានជួយពួកគេទទួលបានបុគ្គលិក និងការងារក្នុងក្តីស្រម៉ៃ។​
Cambojob 19
 
Photo 2022 08 24 11.05.35
Sakada Khon

អត្ថបទសរុប៖ 11

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia