Qi An Xin បានធ្វើ​ការបង្ហាញ​ក្រុមវាយ​ប្រហារ​តាម​អ៊ីនធឺណិតកម្រិត​ខ្ពស់​​ (APT) ថ្មី​មួយ​ហៅ​ថា NightEagle APT ​នៅឯ​ពិព័រណ៍​សន្តិសុខសាយប័រ​​អន្តរជាតិ "CYDES 2025"
Daneth MechJULY 4 2025

ថ្មីៗ​នេះ ក្រុមហ៊ុន​មហាអំណាច​សន្តិសុខសាយប័រ​​របស់​ចិន Qi An Xin បានធ្វើ​ការបង្ហាញ​ក្រុមវាយ​ប្រហារ​តាម​អ៊ីនធឺណិតកម្រិត​ខ្ពស់​​ (APT) ថ្មី​មួយ​ ហៅ​ថា "NightEagle" (​កូដ​: APT-Q-95) ​នៅឯ​ពិព័រណ៍​សន្តិសុខសាយប័រ​​អន្តរជាតិ "CYDES 2025" នៅ​ទីក្រុង Putrajaya។ ក្រុមថ្មី​​នេះ ដែល​ត្រូវ​បានរកឃើញ​​នៅ​​ដើមឆ្នាំ ២០២៤​ ​អំឡុងពេល​ប្រតិបត្តិ​ការការពារ​បណ្តា​ញ បាន​​ផ្តោត​ជា​ចម្បង​ទៅលើការងារ​​សំខាន់ៗ​នៅ​ទូទាំងបណ្ដាញ​​រដ្ឋាភិបាល សហគ្រាស យោធា មជ្ឈមណ្ឌល​ថែទាំ​សុខភាព ការស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​។ ការវាយប្រហារតាមអ៊ីនធឺណិតរបស់​ពួកគេ​ត្រូវបាន​ធ្វើ​ឡើង​ប្រកបដោយនិរន្តរភាព ​អាថ៌កំបាំង​ និង​សមត្ថភាព​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​។ យោងតាម​អ្នកនាំពាក្យរបស់​ក្រុមហ៊ុន​ Qi An Xin លោក Gu Liang បាន​ឱ្យ​ដឹងថា ក្រុម NightEagle APT ប្រើប្រាស់​កម្មវិធីសូហ្វវែល​​វាយប្រហារ​កម្រិត​ខ្ពស់បំផុត និង​បំផ្លិច​​​បំផ្លាញ​​ ដ៏ទំនើប​ ដើម្បី​បន្ត​ស្វែងរក​​ចំណុច​ចន្លោះ​ប្រហោង​​នៅក្នុង​ប្រព័ន្ធ​បណ្តាញ​ជាតិ និង​តំបន់​​ ​​បណ្តាលឱ្យ​មានការ​ខូចខាត​​ ​មិនអាច​ជួសជុល​បាន​។​

L Qlp Jw Ktm28a E M3 N Ar Lnb Auwi En P Li Iy Gui Rt E8 K0 Vg Aa 1035 690

ក្ដីកង្វល់​ចម្បង​​​គឺ​រចនាសម្ព័ន្ធ​រៀបចំ​យ៉ាងរឹងមាំ​​របស់​ក្រុម NightEagle APT ដែល​បង្ហាញការគាំទ្រ​ពី​អង្គភាព​ជាតិ រដ្ឋាភិបាល ឬ​ក្រុមហិរញ្ញវត្ថុ​ដ៏​មាន​ឥទ្ធិពល ដែល​អាចឱ្យ​ពួកគេ​សម្រេចបាន​នូវ​គោលបំណង​ច្បាស់លាស់​។ ពួកគេ​ត្រូវបាន​ស្គាល់​ជា​ក្រុម​​ជ្រៀតទៅក្នុង​ប្រព័ន្ធ​គោលដៅ​រយៈពេល​វែង ជាមួយ​សមត្ថភាព​ត្រួតពិនិត្យ​ដោយ​ស្ងៀមស្ងាត់ លួចទិន្នន័យ​​ព័ត៌មាន​រសើបៗ និង​អនុវត្ត​សកម្មភាព​បំផ្លិចបំផ្លាញ​ផ្សេងទៀត​។

នៅឯ​ការតាំង​ពិព័រណ៍​នោះ ក្រុមហ៊ុន​ Qi An Xin បាន​គូសបញ្ជាក់​ជាពិសេស​អំពី​ការវាយ​ប្រហារ​លើ​ចំណុច​ខ្សោយ​នៃ​​​ប្រព័ន្ធ Microsoft Exchange ដែលមាន​ហានិភ័យ​ខ្ពស់​នូវ​លទ្ធភាព​ឈ្លានពាន ដោយ​បញ្ជាក់ថា ​ពួកគេ​បាន​ចាប់យក​ដំណើរការ​ទាំង​មូលនៃ​អ្នក​វាយប្រហារ​ដែល​ប្រើប្រាស់​ចំណុច​ខ្សោយ​​ទាំងនេះ​សម្រាប់​ការប្រតិបត្តិ​កូដ​ពី​ចម្ងាយ​។ នេះ​ធ្វើឱ្យ NightEagle ក្លាយជា​ក្រុម​ APT ដ៏​គ្រោះថ្នាក់​បំផុត និង​សកម្ម​បំផុត​នាពេល​បច្ចុប្បន្ន ដោយ​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជាស​កល និង​យុទ្ធសាស្ត្រ​ការពារ​ដ៏​រឹងមាំ​។​

​Tags​: NightEagle, qianxin, Exchange, NorthAmerica ​

L Qlpk G4e6k Gp783 N Ar Ln A6qw6 K4s D Lh6q Zmi Rt E8 K0 Vg Aq 938 690

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia