យោងតាមការចុះផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងមានបាតុភូតចុះអ័ព្ទចាប់ពីថ្ងៃនេះរហូតដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដោយបាតុភូតចុះអ័ព្ទនេះ នឹងមានការរំខានដល់ការធ្វើដំណើរប្រជាពលរដ្ឋដែលអាចធ្វើឱ្យអ្នកដំណើរមានការលំបាកខ្លះៗក្នុងការធ្វើចរាចរណ៍។
ក្រសួងធនធានទឹក ក៏បានស្នើទៅដល់អាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសចុះអ័ព្ទនេះ ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយហេតុ។
គូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕